14/09/2026
យើងខ្ញុំក្នុងនាម អ្នកទទួលខុសត្រូវរួម ក្នុងការរៀបចំកម្មវិធីថ្នាល ភូមិគុនខ្មែរ ដណ្ដើមខ្សែរក្រវាត់ រួមមានលោកគ្រូ មាស មើ. លោកគ្រូ ម៉ែន វណ្ណា លោកគ្រូ ទូច វុទ្ធី ។
សូមថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ដែលលោកប្រធាន គាំទ្រទាំងស្រុង នៅថវិការ ដំណើរការដណ្ដើមខ្សែក្រវាត់ កម្រិតថ្នាល ។
ឯកឧត្ដម ប្រធាន ខូវ ឆាយ បានចង្អុល បង្ហាញណែនាំ គណៈកម្មការ យើងខ្ញុំធ្វើយ៉ាងណាត្រូវ អនុវត្តទៅតាម បច្ចេកទេស សហព័ន្ធគុនខ្មែរ មានភាពសុក្រឹតយុទ្ធតិធម៌ និងក្រមសិលធម៌ វិជ្ជាជីវៈ ឲ្យទទួលយកបាន ពីណាក់ ក្លឹបៗ កីឡាករដែលចូលរួមប្រកួតប្រជែង និងមហាជនទូទៅ ដោយអ្នកឈ្នះ សប្បាយចិត្ត អ្នកចាញ់អស់ចិត្ត ។
បន្ទាប់ពីបានការណែនាំពី ឯកឧត្តម ប្រធាន យើងជាគណៈកម្មការ និងផ្ដាច់ជ្ញាចិត្តប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដឹកនាំកម្មវិធីឲ្យទទួលបានជោគជ័យ។
ជាចុងក្រោយសូមជូនពរ និងប្រសិទ្ធិពរជ័យ ជូនឯកឧត្ដម ប្រធាន ខូវ ឆាយ ជួបប្រទះ នៅព្រះពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសម្រេចគ្រប់ភារកិច្ចការងារ ក្នុងការដឹកនាំគុនខ្មែរឲ្យកាន់តែរីកចម្រើន ដល់កម្រិតពិភពលោក។