11/11/2025
រំលឹកថយក្រោយបន្តិច មុនពេលកំពូលកីឡាករ MESSI មកកំសាន្តនៅកីឡាដ្ឋាន Camp Nu 💚❤️
🚨 LIONEL MESSI 🗣️
"ខ្ញុំពិតជាចង់ត្រឡប់ទៅវិញណាស់ ខ្ញុំនឹក Barcelona ជាខ្លាំង កូនៗនិងប្រពន្ធរបស់ខ្ញុំតែងតែនិយាយឥតឈប់ឈរអំពីការទៅកាន់ទឹកដី Barcelona គំនិតពួកគាត់គឺចង់រស់នៅទីនោះម្តងទៀត"
"ខ្ញុំមើលការប្រកួតទាំងអស់របស់ Barça ខ្ញុំតាមដានកីឡាកររបស់ពួកគេ ខ្ញុំរកឃើញអំពីរឿងរ៉ាវទាំងអស់ដែលកើតឡើងនៅក្លឹប។ "
"ក្តីស្រលាញ់របស់ខ្ញុំចំពោះ Barcelona នៅតែស្ថិតស្ថេរជារៀងរហូត ក្តីស្រលាញ់របស់ខ្ញុំចំពោះក្លឹប និងក្តីស្រលាញ់របស់អ្នកគាំទ្រចំពោះខ្ញុំគ្មានថ្ងៃសាបសូន្យឡើយ"
"ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាផ្នែកមួយនៃប្រវត្តិសាស្រ្តរបស់ក្លិប ខ្ញុំមកតាំងពីក្មេង ហើយចាកចេញទៅវិញពេញវ័យ ខ្ញុំសូមអរគុណព្រះជាម្ចាស់ដែលបាននាំខ្ញុំមកដល់ Barcelona”
"ខ្ញុំទទួលបានអារម្មណ៍ចម្លែកបន្ទាប់ពីខ្ញុំចាកចេញពី Barcelona វាគឺឈឺចាប់ខ្លាំងណាស់ វាមិនមែនជារបៀបដែលខ្ញុំស្រមៃទេ។ "
🥹👏🏻❤️💙