21/08/2026
ឯកឧត្តម នេត្រ ភក្ត្រា ទទួលជួបពិភាក្សាការងារជាមួយតំណាង OHCHR ប្រចាំកម្ពុជា
ចេញផ្សាយ ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោកស្រី ម៉ាទីលដា បូហ្គនើរ (Matilda Bogner) អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន៕