ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta

  • Home
  • Cambodia
  • Siem Reap
  • ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត  Angkor Sankranta ព្រឹត្តិការណ៍វប្បធម៌រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា
Cultural Event orgainised by Union of Youth Federations of Cambodia

ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា នៃព្រះករុណា ព្...
14/05/2026

ក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា នៃព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៧៣ យាងចូល ៧៤ព្រះវស្សា នៃព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្រុមគ្រួសារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ សូមលំឱនកាយ វាចារ ចិត្ត ក្រាបថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។

ទូលព្រះបង្គំយើងខ្ញុំជា ក្រុមគ្រួសារព្រឹត្តិការណ៍អង្គរសង្ក្រាន្ដសូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ គុណបុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ ទេវតាថែរក្សាឆ្នាំថ្មី ឆ្នាំម្សាញ់ សូមព្រះអង្គតាមជួយថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរចាកផុតនូវព្រះរោគាព្យាធិនានា ជាអង្វែងតរៀងទៅដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្ដរបស់ព្រះអង្គជានិច្ចនិរន្ដរ៍។

13/05/2026
អនុមោទនាបុណ្យវិសាខបូជាពិធីបុណ្យវិសាខបូជាដើម្បីរំលឹកដល់មហាព្រឹត្តិការណ៍ទាំងបី នៅនៃព្រះពុទ្ធសាសនាដែលជាថ្ងៃ សម្មាសម្ពុទ្ធទ្...
01/05/2026

អនុមោទនាបុណ្យវិសាខបូជា

ពិធីបុណ្យវិសាខបូជាដើម្បីរំលឹកដល់មហាព្រឹត្តិការណ៍ទាំងបី នៅនៃព្រះពុទ្ធសាសនាដែលជាថ្ងៃ សម្មាសម្ពុទ្ធទ្រង់ប្រសូត ចាកឧទ្ទរមាតា ត្រាស់ដឹងអនុត្តរសម្មាសម្ពោធិញ្ញាណ និងរំលត់ខ័ន្ធចូលកាន់ព្រះបរិនិព្វាន។ ព្រឹត្តិការណ៍ទាំងបី នេះគឺកើតឡើងនៅចំថ្ងៃ ១៥កើតពេញបូណ៌មី ដែលមានព្រះចន្ទពេញវង់ក្នុងខែពិសាខ ដូចគ្នាខុសតែឆ្នាំប៉ុណ្ណោះ។

17/04/2026
17/04/2026
14/04/2026

សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយប្រកាន់ខ្ជាប់នូវអាកប្បកិរិយាសមរម្យ និងការគោរពគ្នាទៅវិញទៅមក ដើម្បីរួមចំណែកបង្កើនបរិយាកាសសប្បាយរីករាយ និងភាពសាមគ្គីភាពរបស់មហាគ្រួសារខ្មែរ។ ចូលរួមទាំងអស់គ្នាថែរក្សាសណ្ដាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ ប្រកបដោយសេចក្ដីថ្លៃថ្នូរ និងគោរពគ្នាទៅវិញទៅមក។✨

បំណងល្អ ពីព្រឹត្តិការណ៍នគរសង្ក្រាន្ដ!🙏🏻

សិរីសួស្តីឆ្នាំថ្មីប្រពៃណីជាតិឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩✨សូមទេពធីតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី យាងបីបាច់ថែរក្សា និងប្រ...
14/04/2026

សិរីសួស្តីឆ្នាំថ្មីប្រពៃណីជាតិ
ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩✨

សូមទេពធីតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី យាងបីបាច់ថែរក្សា និងប្រោះព្រំសព្វសាធុការពរជ័យ បវរសួស្តី សិរីមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះមហាគ្រួសារខ្មែរទូទាំងសកលលោក ជាពិសេស សូមឱ្យបងៗវីរកងកម្លាំងដែលកំពុងឈរជើងនៅជួរមុខមានជ័យជម្នះលើអស់មារសត្រូវទាំងឡាយ។

ដោយក្តីគោរព
ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

12/04/2026

Address

Angkor Wat Road
Siem Reap

Alerts

Be the first to know and let us send you an email when ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត Angkor Sankranta:

Share

Category