Siem Reap Mini Book Fair by CKS

Siem Reap Mini Book Fair by CKS ពិព័រណ៌សៀវភៅខ្នាតតូចសៀមរាប លើកទី៥

The 5th Siem Reap Mini Book Fair

មជ្ឈមណ្ឌលខេមរសិក្សា  និងក្រុមការងាររៀបចំពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្ថានទូតចក្រ...
08/05/2026

មជ្ឈមណ្ឌលខេមរសិក្សា និងក្រុមការងាររៀបចំពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលបានចូលរួមជាសហការឧបត្ថម្ភព្រឹត្តិការណ៍ឆ្នាំនេះ។

ការគាំទ្រដ៏មានតម្លៃនេះបានរួមចំណែកលើកកម្ពស់ការអាន ការចែករំលែកចំណេះដឹង និងការចូលរួមរបស់សហគមន៍ ក្រោមប្រធានបទ «សៀវភៅផ្សារភ្ជាប់សហគមន៍»។

The Center for Khmer Studies (CKS) and the organizing team of the 5th Siem Reap Mini Book Fair extend our sincere appreciation to the British Embassy in Cambodia for co-sponsoring this year’s event.

This valuable support has contributed to promoting reading, knowledge sharing, and community engagement under the theme “Books Bridge Communities.”

Dominic Williams British Ambassador to Cambodia

02/05/2026

សារពិសេសពី ឯកឧត្តម Dominic Williams អគ្គរាជទូតនៃស្ថានទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសិស្ស និស្សិត និងសាធារណជន ក្នុងឱកាសពិព័រណ៍សៀវភៅតូច សៀមរាប លើកទី៥ ដែលរៀបចំដោយ Center for Khmer Studies (CKS) និងមានការគាំទ្រដោយ ស្ថានទូតអង់គ្លេស ប្រចាំនៅប្រទេសកម្ពុជា។

កម្មវិធីពិព័រណ៍សៀវភៅតូចនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែឧសភា នៅទីស្នាក់ការមជ្ឈមណ្ឌលខេមរសិក្សាស្ថិតក្នុងបរិវេណវត្តដំណាក់ ខេត្តសៀមរាប ចាប់ពីម៉ោង ៧:០០ ព្រឹក ដល់ម៉ោង ៧:៣០ នាទីយប់។
សូមអញ្ជើញសាធារណជនចូលរួមដោយសេរី ដើម្បីរីករាយនឹងការអាន ស្វែងរកចំណេះដឹងថ្មីៗ និងចូលរួមក្នុងសកម្មភាពគួរឱ្យចាប់អារម្មណ៍ជាច្រើន។

A special message from H.E. Dominic Williams, Ambassador of the United Kingdom to Cambodia, addressed to students and the public on the occasion of the 5th Siem Reap Mini Book Fair. The event is organized by the Center for Khmer Studies (CKS) with the support of the British Embassy in Phnom Penh.

The book fair will take place at the CKS Headquarters in Wat Damnak, Siem Reap, on May 2–3, from 7:00 AM to 7:30 PM.

The public is warmly invited to join free of charge to enjoy reading, discover new knowledge, and participate in a wide range of engaging activities.

📅 ២-៣ ឧសភា ២០២៦ (សៅរ៍-អាទិត្យ)
📍 បរិវេណមជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់
🎟 ចូលរួមដោយសេរី

02/05/2026

ជួបគ្នាថ្ងៃស្អែក នៅពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ 📚🥰

📅 ២–៣ ឧសភា ២០២៦
📍 មជ្ឈមណ្ឌលខេមរសិក្សា (ក្នុងវត្តដំណាក់)
🎟️ ចូលរួមដោយសេរី

01/05/2026

ត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍សៀវភៅ សកម្មភាពសប្បាយៗ និងការជួបជុំក្នុងសហគមន៍! 📚✨
សូមអញ្ជើញចូលរួមពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ សម្រាប់អ្នកអានគ្រប់វ័យ។

📅២-៣ ឧសភា ២០២៦ (សៅរ៍-អាទិត្យ)
📍បរិវេណមជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់
🎟ចូលរួមដោយសេរី

ជួបគ្នាថ្ងៃស្អែក! 📚✨ចង់ដឹងថា ពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ មានសកម្មភាពពិសេសៗអ្វីខ្លះ? សូមពិនិត្យរបៀបវារៈកម្មវិធីទាំង...
01/05/2026

ជួបគ្នាថ្ងៃស្អែក! 📚✨
ចង់ដឹងថា ពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ មានសកម្មភាពពិសេសៗអ្វីខ្លះ? សូមពិនិត្យរបៀបវារៈកម្មវិធីទាំងពីរថ្ងៃ និងកុំភ្លេចចូលរួមទាំងអស់គ្នា!

ទាញយករបៀបវារៈ៖
ភាសាខ្មែរ៖https://khmerstudies.org/wp-content/uploads/2026/04/5th-SRMBF_Agenda-KH.pdf

English:https://khmerstudies.org/wp-content/uploads/2026/04/5th-SRMBF_Agenda-Eng.pdf

📅 ២–៣ ឧសភា ២០២៦
📍 មជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់
🎟 ចូលរួមដោយសេរី

«ចាប់ផ្តើមពីការអានទៅការសរសេរ៖ ការបង្កើតនូវទស្សនៈផ្ទាល់ខ្លួន» 📚✍️ជួបជាមួយ លោកគ្រូ ទឹម ម៉ានី និង អ្នកគ្រូ ប៉ុល ពិសី នៅ ពិព...
01/05/2026

«ចាប់ផ្តើមពីការអានទៅការសរសេរ៖ ការបង្កើតនូវទស្សនៈផ្ទាល់ខ្លួន» 📚✍️

ជួបជាមួយ លោកគ្រូ ទឹម ម៉ានី និង អ្នកគ្រូ ប៉ុល ពិសី នៅ ពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ ក្នុង កិច្ចពិភាក្សាអ្នកនិពន្ធ ដើម្បីស្វែងយល់ពីដំណើរនៃការអាន ការគិត និងបំប្លែងគំនិតផ្ទាល់ខ្លួនទៅជាការសរសេរ។ ✨

📅 ២ ឧសភា ២០២៦ | ២:០០ - ៣:៣០ រសៀល
📍 សាលប្រជុំមជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់
🎟 ចូលរួមដោយសេរី

ជួបជាមួយ កញ្ញា សៀង សុខចេង (ចេងអាន - JarnEng) នៅ ពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ ក្នុងការចែករំលែកចំណេះដឹងស្តីពី ការគិតប...
01/05/2026

ជួបជាមួយ កញ្ញា សៀង សុខចេង (ចេងអាន - JarnEng) នៅ ពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ ក្នុងការចែករំលែកចំណេះដឹងស្តីពី ការគិតបែបស៊ីជម្រៅ និងអក្ខរកម្មឌីជីថល ក្រោមប្រធានបទ៖ «កសាងផ្នត់គំនិតឱ្យរឹងមាំ ក្នុងសង្គមឌីជីថលបច្ចុប្បន្ន» 💭📱

សូមអញ្ជើញចូលរួមស្វែងយល់ និងបង្កើនការគិតឲ្យស៊ីជម្រៅក្នុងយុគសម័យឌីជីថលជាមួយគ្នា។ ✨

📅៣ ឧសភា ២០២៦ | ២:៣០ - ៤:00 រសៀល
📍សាលប្រជុំមជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់
🎟ចូលរួមដោយសេរី

តើសៀវភៅអាចប្តូររបៀបគិត បើកចក្ខុវិស័យ និងជំរុញក្តីស្រមៃរបស់យុវវ័យបានយ៉ាងដូចម្តេច? 📚✨ក្នុងឱកាសពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប ល...
30/04/2026

តើសៀវភៅអាចប្តូររបៀបគិត បើកចក្ខុវិស័យ និងជំរុញក្តីស្រមៃរបស់យុវវ័យបានយ៉ាងដូចម្តេច? 📚✨

ក្នុងឱកាសពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ មជ្ឈមណ្ឌលខេមរសិក្សា (CKS) សូមអញ្ជើញលោកអ្នកចូលរួមស្តាប់ចំណាប់អារម្មណ៍របស់ ឯកឧត្តម Dominic Williams British Ambassador to Cambodia ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមប្រធានបទ «តើសៀវភៅមានអនុភាពទៅលើយុវវ័យយ៉ាងដូចម្តេច»។

ចំណាប់អារម្មណ៍នេះនឹងចែករំលែកពីតួនាទីរបស់សៀវភៅ ក្នុងការបំផុសគំនិត បង្កើនការយល់ដឹង និងជំរុញយុវជនឱ្យក្លាយជាអ្នកអាន អ្នកគិត និងអ្នកចូលរួមសកម្មក្នុងសហគមន៍។

📅២-៣ ឧសភា ២០២៦ (សៅរ៍-អាទិត្យ)
📍បរិវេណមជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់
🎟ចូលរួមដោយសេរី

British Embassy in Cambodia.

10/04/2026

រំលឹកអនុស្សាវរីយ៍នៃពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៤! 📚 Siem Reap Mini Book Fair
ជួបគ្នាម្ដងទៀតជាលើកទី៥ ឆាប់ៗនេះណា៎!

📅 ថ្ងៃទី២–៣ ឧសភា ២០២៦
📍 មជ្ឈមណ្ឌលខេមរសិក្សា វត្តដំណាក់ សៀមរាប

រួសរាន់ឡើង! នៅសល់តែ ១០ ស្តង់ចុងក្រោយប៉ុណ្ណោះ សម្រាប់ពិព័រណ៍សៀវភៅខ្នាតតូច សៀមរាប លើកទី៥។សូមអញ្ជើញអ្នកនិពន្ធ អ្នកបោះពុម្ពផ...
08/04/2026

រួសរាន់ឡើង! នៅសល់តែ ១០ ស្តង់ចុងក្រោយប៉ុណ្ណោះ សម្រាប់ពិព័រណ៍សៀវភៅខ្នាតតូច សៀមរាប លើកទី៥។
សូមអញ្ជើញអ្នកនិពន្ធ អ្នកបោះពុម្ពផ្សាយ បណ្ណាល័យ បណ្ណាគារ និងស្ថាប័នអប់រំនានា ចូលរួមចុះឈ្មោះស្តង់ឥឡូវនេះ មុនពេលគ្រប់ចំនួនកំណត់។

📅 ២–៣ ឧសភា ២០២៦
📍 មជ្ឈមណ្ឌលខេមរសិក្សា ក្នុងវត្តដំណាក់ ខេត្តសៀមរាប
ចុះឈ្មោះ៖ https://forms.gle/mPoi9cELAqe7fjjs5

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០១៦ ៩៣៨ ៨១៤/០៨៥ ៧២៩ ៩៧៧/០៩៦ ៦៦០ ៥១៦៤

The Center for Khmer Studies (CKS) is pleased to announce that only 10 exhibition booths remain for the 5th Siem Reap Mini Book Fair.

Authors, publishers, libraries, bookstores, and educational institutions are warmly invited to register for a booth at this time, before all spaces are fully booked.

📅 May 2–3, 2026
📍 Center for Khmer Studies, Wat Damnak, Siem Reap
Register here: https://forms.gle/mPoi9cELAqe7fjjs5

For inquiries, please contact: 016 938 814 / 085 729 977 / 096 660 5164

#ពិព័រណ៍សៀវភៅសៀមរាប

ពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ ត្រឡប់មកវិញហើយ! សូមគោរពអញ្ជើញ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងអ្នកស្រលាញ់ការ...
31/03/2026

ពិព័រណ៍សៀវភៅខ្នាតតូចសៀមរាប លើកទី៥ ត្រឡប់មកវិញហើយ!

សូមគោរពអញ្ជើញ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត និងអ្នកស្រលាញ់ការអានទាំងអស់ ចូលរួមអបអរសាទរទិវានៃការចែករំលែកចំណេះដឹង ក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅខ្នាតតូច ក្រោមប្រធានបទដ៏មានអត្ថន័យ៖ «សៀវភៅផ្សារភ្ជាប់សហគមន៍» ដើម្បីរួមគ្នាលើកកម្ពស់វប្បធម៌អំណាន និងការអភិវឌ្ឍន៍សហគមន៍ឱ្យកាន់តែរីកចម្រើន។

📍 បរិវេណមជ្ឈមណ្ឌលខេមរសិក្សា វត្តដំណាក់​ ខេត្តសៀមរាប
📅 ថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០២៦
🎟 ចូលរួមដោយសេរី!

We cordially invite teachers, students, and all book lovers to join us in celebrating a day of knowledge sharing. This year, our Mini Book Fair is held under the meaningful theme: "Books Bridge Communities." Together, let’s promote a culture of reading and contribute to the growth and development of our community.

📍 CKS Headquarters, Wat Damnak, Siem Reap
📅 May 2–3, 2026
🎟 Free Admission!

#ពិព័រណ៍សៀវភៅសៀមរាប

Address

CKS Library
Siem Reap

Website

Alerts

Be the first to know and let us send you an email when Siem Reap Mini Book Fair by CKS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category