Kulen Daily News

Kulen Daily News Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kulen Daily News, Siem Reap.
(1)

បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី
https://x.com/KulenNews
www.kulendaily.com
www.k-kulendaily.com.kh
tiktok.com/
www.youtube.com/
☎️ 088 546 6648 (Metfone)
☎️ 089 948 444 (Cellcard)

15/05/2026
កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សៀមរាប បានដកហូតសម្ភារៈល្បែងស៊ីសងខុសច្បាប់ និងណែនាំដល់ពលរដ្ឋដែលញៀនល្បែងភ្លាមៗ ខេត្តសៀមរាប៖ ក្...
15/05/2026

កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សៀមរាប បានដកហូតសម្ភារៈល្បែងស៊ីសងខុសច្បាប់ និងណែនាំដល់ពលរដ្ឋដែលញៀនល្បែងភ្លាមៗ

ខេត្តសៀមរាប៖ ក្រោយពីការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មិនបានប៉ុន្មានផង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាផ្ទាល់ ចាត់ឱ្យលោកវរសេនីយ៍ត្រី មុី ស្សាវរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ដាក់កម្លាំងចុះពិនិត្យភ្លាមៗ រកឃើញថាពិតជាមានការលេងល្បែងស៊ីសងខុសច្បាប់ នៅកន្លែងដែលមានពិធីបុណ្យភូមិនៅវត្តអារញ្ញសាគរ ដែលស្ថិតក្នុងភូមិសាស្ត្រ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាបប្រាកដមែន។

តាមការបញ្ជាក់របស់កម្លាំងនគរបាលបានឱ្យដឹងថា ក្រុមអ្នកញៀនល្បែងទាំងនោះសុទ្ឋតែអ្នកភូមិ ហើយកម្លាំងបានធ្វើការដកហូត យកសម្ភារៈល្បែងទាំងនោះនិង បានធ្វើការអប់រំក្រុមមនុស្សទាំងនោះឱ្យបញ្ឈប់ការលេងល្បែងខុសច្បាប់ជាបន្ទាន់ផងដែរ ប៉ុន្តែពុំមានឃាត់ខ្លួនជនណាម្នាក់ឡើយ។

សូមជម្រាបជូនថា សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានល្បែងស៊ីសងខុសច្បាប់ជាច្រើនដូចជា អាប៉ោង ខ្លាឃ្លោក ជាដើម បាននិងកំពុងលេងយ៉ាងអនាធិបតេយ្យ ក្នុងកម្មវិធីបុណ្យមួយនៅវត្តអារញ្ញសាគរ ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មិនឃើញមានសមត្ថកិច្ចចុះអន្តរាគមន៍ឡើយ គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ទើបមានសកម្មភាពនគរបាលចុះហាមឃាត់តែម្ដង៕នាគក្រហម
ទទួលព័ត៌មានរហ័ស👇

សេចក្ដីជូនដំណឹងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានទំព័រហ្វេសប៊ុកមួយចំ...
15/05/2026

សេចក្ដីជូនដំណឹង

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះ មានទំព័រហ្វេសប៊ុកមួយចំនួនដែលក្នុងនោះក៏មានទំព័រហ្វេសប៊ុកបរទេសមួយចំនួនបានដាក់ឈ្មោះជាភាសាខ្មែរ និងបានបន្លំខ្លួនជាជនជាតិខ្មែរ ធ្វើការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍នៅតាមបណ្តោយព្រំដែន ដោយបំភ្លើស បំភ្លៃការពិត និងព្រមទាំងដកស្រង់ចេញពីប្រភពដែលគ្មានមូលដ្ឋានច្បាស់លាស់ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងបង្កឱ្យមានភាពវឹកវរ ក្នុងគោលបំណង ក្លែងបន្លំ ទាក់ទាញយក View, Like, Share និងដើម្បីទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន។

ក្នុងន័យនេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ ផ្ទៀងផ្ទាត់បាន និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធមួយចំនួន។

ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានអំពីស្ថានភាពនៅតាមបណ្តោយព្រំដែន និងវិស័យការពារជាតិ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការផ្តល់ជូននូវព័ត៌មានដែលផ្អែកលើមូលដ្ឋានច្បាស់លាស់ និងផ្ទៀងផ្ទាត់បានដល់សាធារណៈជនជ្រាប។

ចំពោះជនណាដែលធ្វើការក្លែងបន្លំ ផ្សព្វផ្សាយព័ត៌មានមិនពិត ឬមានចេតនាបង្កភាពវឹកវរប៉ះពាល់ដល់សន្តិសុខជាតិ នឹងត្រូវប្រឈមមុខចំពោះច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញប្រតិកម្មតប ទៅនឹងការបង្ហោះ របស់ អាខោនហ្វេសប៊ុគ ឈ្មោះ Jhanny Angkor ដែលមានការថ្នាំងថ្នាក...
15/05/2026

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញប្រតិកម្មតប ទៅនឹងការបង្ហោះ របស់ អាខោនហ្វេសប៊ុគ ឈ្មោះ Jhanny Angkor ដែលមានការថ្នាំងថ្នាក់ចិត្តមកលើមន្ត្រីនគរបាល

បន្ទាប់ ពីទទួលបានព័ត៌មាន តាមរយៈការបង្ហោះ របស់ អាខោនហ្វេសប៊ុគ ឈ្មោះ Jhanny Angkor ដែលមានការថ្នាំងថ្នាក់ចិត្តមកលើមន្ត្រីនគរបាល នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានណែនាំអោយក្រុមការងារ ប្រតិកម្មរហ័ស ធ្វើការទំនាក់ទំនង ទៅម្ចាស់គណនីខាងលើ ដើម្បីសាកសួរពីដំណើររឿងហេតុ និងបានពន្យល់ណែនាំអំពីនិតិវិធី ព្រមទាំងមានការ យល់ពីគ្នាទៅវិញទៅមកហើយ ដោយបច្ចុប្បន្ននេះ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានទទួលពាក្យបណ្តឹង របស់ម្ចាស់គណនីខាងលើ រួចរាល់ និងកំពុងដំណើរការ ការងារស្រាវជ្រាវស្វែងរកជនល្មើសផងដែរ៕
ទទួលព័ត៌មានរហ័ស👇

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានល្បែងស៊ីសងខុសច្បាប់ជាច្រើនដូចជា អាប៉ោង ខ្លាឃ្លោក ជាដើម បាននិងកំពុងលេងយ៉ាងអនា...
15/05/2026

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មានល្បែងស៊ីសងខុសច្បាប់ជាច្រើនដូចជា អាប៉ោង ខ្លាឃ្លោក ជាដើម បាននិងកំពុងលេងយ៉ាងអនាធិបតេយ្យ ក្នុងកម្មវិធីបុណ្យមួយនៅវត្តអារញ្ញសាគរ ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មិនឃើញមានសមត្ថកិច្ចចុះអន្តរាគមន៍ឡើយ គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ។

លោកវរសេនីយ៍ត្រី មុី ស្សាវរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប កម្លាំអាវុធហត្ថ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងអាជ្ញាធរខេត្តសៀមរាប នៅមិនទាន់ឃើញមានចំណាត់ការ និងប្រតិកម្មតបទៅនឹងករណីនេះនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ៕ នាគក្រហម
ទទួលព័ត៌មានរហ័ស👇

កិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Allison Ho**er អនុរដ្ឋលេខាធិការ នៃក្រសួងការ...
15/05/2026

កិច្ចសន្ទនាតាមទូរស័ព្ទរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Allison Ho**er អនុរដ្ឋលេខាធិការ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក

Telephone Conversation between Deputy Prime Minister PRAK Sokhonn and U.S. Under Secretary for Political Affairs Allison Ho**er

សូមរង់ចាំព័ត៌មានលម្អិត ..!! #សៀមរាប
15/05/2026

សូមរង់ចាំព័ត៌មានលម្អិត ..!!
#សៀមរាប

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៥ ឧសភា កើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្...
15/05/2026

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី១៥ ឧសភា កើតឡើងចំនួន ៦លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ៩នាក់

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ (គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦) បានកើតឡើងចំនួន ៦លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ១នាក់), រងរបួសសរុប ៩នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ២នាក់), រងរបួសស្រាល ២នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ៦នាក់)។
យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្បឿន ២លើក (ស្លាប់ ២នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ១នាក់), ប្រជែង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ១នាក់), បត់គ្រោះថ្នាក់ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ៣នាក់, របួសស្រាល ០នាក់) និងកក្តាយាន ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់)៕
ទទួលព័ត៌មានរហ័ស👇

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ...
15/05/2026

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍ លើកទី៨១ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦

គម្រោងជួសជុលផ្លូវគ្រួសក្រហមប្រវែង ៥គីឡូម៉ែត្រ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យនៅថ្ងៃទ...
15/05/2026

គម្រោងជួសជុលផ្លូវគ្រួសក្រហមប្រវែង ៥គីឡូម៉ែត្រ ក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការលទ្ធកម្មឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរនូវគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម១ខ្សែ ប្រវែង៥គីឡូម៉ែត្រ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសសាលាខេត្ត អាជ្ញាធរស្រុក មន្ត្រីបច្ចេកទេសស្រុក គណៈកម្មការលទ្ធកម្មឃុំ អ្នកសារព័ត៌មាន និងតំណាងក្រុមហ៊ុនដេញថ្លៃ។

លោកស្រី វ៉ក ណម ប្រធានគណៈកម្មការលទ្ធកម្មឃុំស្រែណូយ បានឱ្យដឹងថា ឆ្នាំ២០២៦នេះ ឃុំស្រែណូយ បានដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវផ្លូវដីស ក្រាលគ្រួសក្រហមចំនួន ១ខ្សែ មានប្រវែង ៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ក្រួសក្រហម ១៥សង់ទីម៉ែត្រ ដាក់លូកាត់ផ្លូវចំនួន ២កន្លែង លូជ្រុងភ្លោះមុខកាត់ ៣ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន ១កន្លែង ដាក់លូមូលទោលមុខកាត់ ១ម៉ែត្រ ប្រវែង ៧ម៉ែត្រ ចំនួន ១កន្លែង និងដាក់ស្លាកសញ្ញាគម្រោងចំនួន ១កន្លែង។ គម្រោងនេះស្ថិតក្នុងតម្លៃប៉ាន់ស្មាន ៤៧៤ ១៥១ ២១០រៀល ដោយមានក្រុមហ៊ុនចំនួន៤ បានដាក់សំណើ។ ជាលទ្ធផលបានទៅលើកក្រុមហ៊ុន អ អិម ធីវី ក្នុងតម្លៃ ៤៦៨ ០០០ ០០០រៀល។

ក្រោយការដេញថ្លៃ ក្រុមហ៊ុនដែលទទួលបានការម៉ៅការចំពោះគម្រោងសាងសង់ផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា នឹងធ្វើឱ្យបានទាន់ពេលវេលា ត្រឹមត្រូវ ស្របទៅតាមគំនូរប្លង់បច្ចេកទេស តាមលក្ខខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យា៕

អត្ថបទ និងរូបភាព៖ លោក អោត រត់
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
ទទួលព័ត៌មានរហ័ស👇

សារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទ...
15/05/2026

សារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍ លើកទី៨១ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦!

Address

Siem Reap

Telephone

+855885466648

Website

http://www.k-kulendaily.com.kh/

Alerts

Be the first to know and let us send you an email when Kulen Daily News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kulen Daily News:

Share