26/04/2026
⚽️ឳកាសល្អសម្រាប់យុវជន និង យុវវតី ដែលមានទេពកោសល្យផ្នែកបាល់ទាត់ក្នុងខេត្តកំពត
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងចុះមកធ្វើការជ្រើសរើស និងធ្វើតេស្តសមត្ថភាពកីឡាករ-កីឡាការិនីវ័យក្មេង ដើម្បីស្វែងរកអ្នកមានសមត្ថភាព។
+អត្ថប្រយោជន៍៖
ទទួលបានការបង្វឹកផ្ទាល់ពីគ្រូបង្វឹកជំនាញៗមកពីសហព័ន្ធ
មានឱកាសបញ្ចេញសមត្ថភាព និងអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីព ទទួលបានបទពិសោធន៍ហ្វឹកហាត់ស្តង់ដារ។
កាលវិភាគនៃការធ្វើតេស្ត (ថ្ងៃទី ២៩-៣០ ខែមេសា ឆ្នាំ ២០២៦)៖
ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦
• ពេលព្រឹក (ម៉ោង ៧:០០) ៖ ផ្នែកបុរស អាយុក្រោម ១៦ឆ្នាំ (U16)
• ពេលថ្ងៃត្រង់ (ម៉ោង ១:០០) ៖ ផ្នែកបុរស អាយុក្រោម ១៤ឆ្នាំ (U14)
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦
• ពេលព្រឹក (ម៉ោង ៧:០០) ៖ ផ្នែកនារី អាយុក្រោម ១៤ឆ្នាំ (U14)
• ពេលថ្ងៃត្រង់ (ម៉ោង ១:០០) ៖ ផ្នែកនារី អាយុក្រោម ១៦ឆ្នាំ (U16)
🏟️ទីតាំងធ្វើតេស្ត : កីឡដ្ឋានខេត្តកំពត
📣 សម្រាប់ប្អូនៗដែលមានបំណងចង់ចូលរួមធ្វើតេស្តសមត្ថភាព សូមទំនាក់ទំនងចុះឈ្មោះតាមរយៈលេខទូរស័ព្ទខាងក្រោម៖
☎️ 016 92 47 35 លោកគ្រូ យី ប៊ុនធឿន
☎️ 093 576 444 លោកគ្រូ ឌុក សេរីវិទ្យា
☎️ 088 323 7778 លោកគ្រូ អ៊ាម សំអាត
☎️ 016 802 903 លោកគ្រូ យី វិវឌ្ឍន៍
សូមរួសរាន់ឡើង! បង្ហាញសមត្ថភាពប្អូនៗ ដើម្បីក្លាយជាកីឡាករអាជីពនាពេលអនាគត។ 🇰🇭🏆