សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត

  • Home
  • Cambodia
  • Phnom Penh
  • សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត

សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត ជាកម្មវិធីមួយនៅក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តដែលប្រារព្ធឡើងនៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។

សូមក្រាបថ្វាយព្រះពរ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំ...
20/04/2026

សូមក្រាបថ្វាយព្រះពរ ព្រះករុណាព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ទូលបង្គំជាខ្ញុំ ខ្ញុំម្ចាស់ និងយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យអញ្ជលី ក្រាបថ្វាយបង្គំបួងសួងដល់គុណព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីទេវតាដែលថែរក្សា ទឹកដីព្រះជាណាចក្រកម្ពុជា ព្រមទាំងដួងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ និងដួងព្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ សូមយាងបីបាច់ថែរក្សាប្រោះព្រំថ្វាយព្រះរាជសព្វសាធុការពរជ័យសិរីបវរមហាប្រសើរ ថ្វាយដល់អង្គព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្ត្រជាកូន ជាចៅ នៃព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។

ក្រាបបង្គំទូលថ្វាយពីក្រុមការងារនៃសួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត

#នគរសង្ក្រាន្ត #សួនមុនីហទ័យ #ពិព័រណ៍នគរសង្ក្រាន្ត

19/04/2026
តារាងកម្មវិធីនានានៅថ្ងៃទី១៩ សម្រាប់វិថីសង្ក្រាន្តឆ្នាំថ្មី អ្នកទួលទំពូង ពីកម្មវិធីសួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត #ន...
19/04/2026

តារាងកម្មវិធីនានានៅថ្ងៃទី១៩ សម្រាប់វិថីសង្ក្រាន្តឆ្នាំថ្មី អ្នកទួលទំពូង ពីកម្មវិធីសួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត

#នគរសង្ក្រាន្ត #សួនមុនីហទ័យ #ពិព័រណ៍នគរសង្ក្រាន្ត #វិថីនគរសង្ក្រាន្ត

18/04/2026
អត្ថន័យនៃបទ នគរសង្ក្រាន្តខ្មែរជួបជុំបទចម្រៀងនេះបង្ហាញពី បរិយាកាសសប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលរួមមានការលេងល្បែ...
18/04/2026

អត្ថន័យនៃបទ នគរសង្ក្រាន្តខ្មែរជួបជុំ

បទចម្រៀងនេះបង្ហាញពី បរិយាកាសសប្បាយរីករាយនៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលរួមមានការលេងល្បែងប្រជាប្រិយ និងការរាំវង់ជួបជុំគ្រួសារ។ លើសពីការកម្សាន្ត បទនេះបង្កប់នូវ មោទនភាពជាតិ ការលើកតម្កើងតម្លៃវប្បធម៌ដូនតា និងការដាស់តឿនឱ្យកូនខ្មែរគ្រប់រូប រួបរួមសាមគ្គីគ្នា ដើម្បីថែរក្សាអត្តសញ្ញាណជាតិឱ្យបានរឹងមាំ និងរុងរឿងជារៀងរហូត។

បទនេះជាបទចង្វាក់បែកពាក់កណ្តាល Madison និងទំនេីប មានលាយឡំនឹងឧបករណ៍តន្ត្រីខ្មែរជាច្រេីន។ បទនេះទទួលឥទ្ធិលចង្វាក់ ប្រជាប្រិយ ចង្វាក់ ៤ និង concept ប្រជាប្រិយ និងប្រពៃណី និងប្រេីឧបករណ៍ភ្លេងបុរាណ និងភ្លេងខ្មែរសម័យកណ្តាល និងរបាំប្រពៃណីរបាំគោះត្រឡោកត្រង់ឃ្លារ៖

(ត្រឡោក ថ្លៃអ្ហើយ ឱ!មានពីរ
ថ្លៃអ្ហើយ មានញី អ្ហើយ ឱ!មានឈ្មោល
(រួម) ; ត្រឡោក ទាំងពីរ ចេះបូល
ថ្លៃអ្ហើយ ប្រមូលរក ឱ!គូរាំ

សម្លេង ថ្លៃអ្ហើយ ត្រឡោកបង
ផ្តែផ្តាំ ខ្មែរផងថា អើយឱ្យឆ្លាត
សម្លេង ថ្លៃអ្ហើយ ត្រឡោកបង
ផ្តែផ្តាំ ខ្មែរផងថា អើយឱ្យឆ្លាត
ជាតិខ្មែរ ឧស្សាហ៍ សង្វាត
ស្រលាញ់ ពូជខ្មែរនិង ឱ!ឈាមខ្មែរ
ជាតិខ្មែរ ឧស្សាហ៍ សង្វាត
ស្រលាញ់ ពូជខ្មែរនិង ឱ!ឈាមខ្មែរ)។

ផ្នែកខ្លះនៃបទនេះ បង្ហាញនេះភាពក្រមុិចក្រមេីម របស់ប្រជាជនខ្មែរ ពេលលេងល្បែងប្រជាប្រិយ និង រាំរបាំប្រជាប្រិយរបស់កម្លោះក្រមុំក្នុងភូមិផងដែរ។

#នគរសង្ក្រាន្ត #សួនមុនីហទ័យ #ពិព័រណ៍នគរសង្ក្រាន្ត #នគរសង្ក្រាន្តខ្មែរជួបជុំ

សូមក្រាបថ្វាយបង្គំថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទ...
18/04/2026

សូមក្រាបថ្វាយបង្គំថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពង់បំផុត

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ និងយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម អញ្ជលី ក្រាបថ្វាយបង្គំបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិលើលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ព្រះបារមីទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងដួងព្រះវិញ្ញាណក្ខ័ន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ និងដួងព្រលឹងបុព្វបុរសគ្រប់ជំនាន់ សូមយាងបីបាច់រក្សា ប្រោះព្រុំស័ព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមឆ្លងកាត់ការព្យាបាលប្រកបដោយជោគជ័យ រួចចាកផុតគ្រោះភ័យទាំងឡាយទាំងពួង និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ដេីម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្រ្តជាកូន ជាចៅ នៃព្រះរាជាណាចក្រកម្ពុជា។

សកម្មភាពដែលពោរពេញទៅដោយស្នាមញញឹម និងភាពរីករាយ ទាំងក្រុមការងារ និងទាំងវត្តមានអញ្ជើញចូលរួមរបស់ពុកម៉ែបងប្អូនទាំងអស់ ជាមួយនឹង...
18/04/2026

សកម្មភាពដែលពោរពេញទៅដោយស្នាមញញឹម និងភាពរីករាយ ទាំងក្រុមការងារ និងទាំងវត្តមានអញ្ជើញចូលរួមរបស់ពុកម៉ែបងប្អូនទាំងអស់ ជាមួយនឹងការលេងល្បែងប្រជាបិយខ្មែរ ការរាំលេងកម្សាន្តទាំងអស់គ្នាធ្វើឱ្យ សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត ពោរពេញទៅដោយអនុស្សាវរីយ៍ល្អៗដែលមិនអាចបំភ្លេចបាន 🥰

✨សូមទស្សនាកម្រងរូបភាពអនុស្សវរីយ៍ និងសកម្មភាពនៅក្នុងថ្ងៃទី៤ ទាំងអស់គ្នាណា៎!!

📆 រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៩ ខែមេសា ឆ្នាំ២០២៦
📍 ទីតាំងស្ថិតនៅបរិវេណសួនសងខាងស្ពាននាគ រាជធានីភ្នំពេញ (វត្តភ្នំ)

#នគរសង្ក្រាន្ត #សសយក #សួនមុនីហទ័យ #ពិព័រណ៍នគរសង្ក្រាន្ត

Address

បរិវេណសួនសងខាងស្ពាននាគ រាជធានីភ្នំពេញ (វត្តភ្នំ)
Phnom Penh

Alerts

Be the first to know and let us send you an email when សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សួនមុនីហទ័យ និងពិព័រណ៍នគរសង្ក្រាន្ត:

Share

Category