SMT TV Cambodia

SMT TV Cambodia ព្រឹត្ដិការណ៍ការអប់រំ✅

រដ្ឋនិងឯកជន រំពឹងថា វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៦ នឹងមានកំណើនខ្ពស់ជាងការំពឹងទុកhttps://btv.com.kh/article/114484
03/09/2026

រដ្ឋនិងឯកជន រំពឹងថា វិស័យឧស្សាហកម្មក្នុងឆ្នាំ២០២៦ នឹងមានកំណើនខ្ពស់ជាងការំពឹងទុក
https://btv.com.kh/article/114484

បណ្ឌិត សួន ម៉ិ ស្ថាបនិក សមាគមសហគ្រិន VMOVE នៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ អេស អឹម ធី (SMT Interna...
02/09/2026

បណ្ឌិត សួន ម៉ិ ស្ថាបនិក សមាគមសហគ្រិន VMOVE នៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ អេស អឹម ធី (SMT International School) https://smtinternationalschool.com/ បានអញ្ជើញចូលរួមជាវាគ្មិននៅ BDF GHANA ACADEMY ក្រោមប្រធានបទដ៏មានសារៈសំខាន់៖

🌟 «ភាពជាអ្នកដឹកនាំ» (Leadership)

ក្នុងកម្មវិធីនេះ បណ្ឌិត សួន ម៉ិ នឹងចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈសំខាន់ៗពាក់ព័ន្ធនឹង៖
🔹 ការអភិវឌ្ឍសមត្ថភាពអ្នកដឹកនាំ
🔹 ផ្នត់គំនិត និងទំនួលខុសត្រូវរបស់អ្នកដឹកនាំ
🔹 ជំនាញក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហា
🔹 ការបំផុសគំនិត និងជំរុញក្រុមការងារ
🔹 ការកសាងអ្នកដឹកនាំជំនាន់ថ្មី សម្រាប់សង្គម និងសេដ្ឋកិច្ច

ការចែករំលែកនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់សិស្សានុសិស្ស យុវជន និងអ្នកចូលរួម ក្នុងការពង្រឹង ចំណេះដឹង ជំនាញ និងផ្នត់គំនិតភាពជាអ្នកដឹកនាំ ដើម្បីត្រៀមខ្លួនក្លាយជាអ្នកដឹកនាំដែលមានសមត្ថភាព និងមានទំនួលខុសត្រូវនាពេលអនាគត។

🌍 Leadership • Education • Entrepreneurship • Inspiration

#បណ្ឌិតសួនម៉ិ

🎓🌟 អាហារូបករណ៍ ១០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ 🌟🎓📢 ឱកាសពិសេសសម្រាប់សិស្សានុសិស្សដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧ...
02/09/2026

🎓🌟 អាហារូបករណ៍ ១០០ កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦–២០២៧ 🌟🎓

📢 ឱកាសពិសេសសម្រាប់សិស្សានុសិស្សដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា!

បណ្ឌិត សួន ម៉ិ ស្ថាបនិក សមាគមសហគ្រិន VMOVE នៅកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ អេស អឹម ធី (SMT International School) https://smtinternationalschool.com/ ផ្ដល់អាហារូបករណ៍ចំនួន ១០០ កន្លែង ដើម្បីជួយជំរុញ និងលើកកម្ពស់ឱកាសសិក្សារបស់យុវជនកម្ពុជា។ 🎓🇰🇭

✨ អត្ថប្រយោជន៍អាហារូបករណ៍
👉 ផ្ដល់ជូនអាហារូបករណ៍តាម សាកលវិទ្យាល័យនៅរាជធានីភ្នំពេញ
👉 អាចជ្រើសរើស ជំនាញសិក្សា ទៅតាមសាកលវិទ្យាល័យ/វិទ្យាស្ថានដែលមានកម្មវិធីសិក្សា
👉 ទទួលបាន អាហារូបករណ៍ ១០០%
👉 សម្រាប់ ឆ្នាំសិក្សា ២០២៦–២០២៧
👉 ជាឱកាសដ៏ល្អក្នុងការអភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាព ដើម្បីត្រៀមខ្លួនចូលរួមក្នុងទីផ្សារការងារ និងសង្គមនាពេលអនាគត។

🎯 ការអប់រំ គឺជាការវិនិយោគលើអនាគត!

ប្រសិនបើអ្នកមានក្តីស្រមៃចង់បន្តការសិក្សានៅសាកលវិទ្យាល័យ និងចង់ទទួលបានឱកាសអាហារូបករណ៍ ១០០% កុំឱ្យឱកាសនេះកន្លងផុត!

📌 តោះ! ដាក់ពាក្យសុំអាហារូបករណ៍ ចាប់ពីថ្ងៃផ្សព្វផ្សាយនេះតទៅ
📌 ចំនួនមានកំណត់ត្រឹមតែ ១០០ កន្លែង ប៉ុណ្ណោះ!

💙 SMT International School
🌱 រួមគ្នាបង្កើតឱកាសសិក្សា • អភិវឌ្ឍធនធានមនុស្ស • កសាងអនាគត

#អាហារូបករណ៍100កន្លែង #អាហារូបករណ៍100ភាគរយ #ឆ្នាំសិក្សា20262027 #សួនម៉ិ #ឱកាសសិក្សា #អប់រំ #យុវជនកម្ពុជា

📢 បណ្ឌិត សួន ម៉ិ បញ្ជាក់៖ ចំណេះដឹងបច្ចេកវិទ្យា គឺជាខែលការពារពីការឆបោក Scamបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុ...
25/08/2026

📢 បណ្ឌិត សួន ម៉ិ បញ្ជាក់៖ ចំណេះដឹងបច្ចេកវិទ្យា គឺជាខែលការពារពីការឆបោក Scam

បច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកំពុងបង្កើតឱកាសថ្មីៗសម្រាប់សង្គម សហគ្រិន និងអាជីវកម្ម។ ទន្ទឹមនឹងនោះ ក៏មានហានិភ័យពីការឆបោកតាមប្រព័ន្ធអនឡាញ (Scam) ដែលកាន់តែមានភាពស្មុគស្មាញផងដែរ។

🎯 បណ្ឌិត សួន ម៉ិ បញ្ជាក់ថា ដើម្បីអាចទទួលបានអត្ថប្រយោជន៍ពីការរីកចម្រើននៃបច្ចេកវិទ្យា សហគ្រិន ម្ចាស់អាជីវកម្ម យុវជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំសិក្សា ស្វែងយល់ និងបង្កើនចំណេះដឹងឌីជីថលឱ្យបានច្បាស់លាស់ ដើម្បីប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

⚠️ កុំជឿភ្លាមៗ! កុំចុចលើតំណភ្ជាប់មិនស្គាល់! កុំផ្តល់ព័ត៌មានសម្ងាត់!
មុននឹងវិនិយោគ ផ្ទេរប្រាក់ ឬផ្តល់ព័ត៌មានផ្ទាល់ខ្លួន ត្រូវពិនិត្យប្រភព និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ជាមុន។

💡 ចំណេះដឹង + ការប្រុងប្រយ័ត្ន + បច្ចេកវិទ្យា = ឱកាស និងសុវត្ថិភាព

#បណ្ឌិតសួនម៉ិ #បច្ចេកវិទ្យា #សហគ្រិន #យុវជន #អាជីវកម្ម #ចំណេះដឹងឌីជីថល

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ បណ្ឌិត សួន ម៉ិ ទទួលបានការអញ្ជើញចូលរួមជាវាគ្មិនក្នុង កិច្ចពិភាក្សាពិសេស នៅ ស្ថានីយទូរទស្សន៍ប...
24/08/2026

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ បណ្ឌិត សួន ម៉ិ ទទួលបានការអញ្ជើញចូលរួមជាវាគ្មិនក្នុង កិច្ចពិភាក្សាពិសេស នៅ ស្ថានីយទូរទស្សន៍បាយ័ន BTV។

📌 ប្រធានបទ៖
«សេដ្ឋកិច្ចកម្ពុជា ២០២៣–២០២៦៖ ភាពធន់ យុទ្ធសាស្ត្របញ្ចកោណ និងការបោះជំហានទៅរកប្រទេសចំណូលមធ្យមកម្រិតខ្ពស់»

កិច្ចពិភាក្សានេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ចែករំលែកទស្សនៈ និងចំណេះដឹងអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ទិសដៅអភិវឌ្ឍន៍ និងឱកាសសម្រាប់ការចូលរួមរបស់វិស័យឯកជន សហគ្រិន និងយុវជន។

ក្នុងនាមជាថ្នាក់ដឹកនាំ សាលាអន្តរជាតិ អេស អឹម ធី (SMT International School) បណ្ឌិត សួន ម៉ិ តែងតែយកចិត្តទុកដាក់លើ ការអប់រំ គំនិតច្នៃប្រឌិត បច្ចេកវិទ្យា សហគ្រិនភាព និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីចូលរួមបណ្តុះបណ្តាលកុមារ និងយុវជនឱ្យត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចនាពេលអនាគត។

🎓 SMT International School ជឿជាក់ថា៖

ការអប់រំដែលមានគុណភាព គឺជាគ្រឹះនៃធនធានមនុស្សដែលមានសមត្ថភាព និងជាកម្លាំងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

🇰🇭 រួមគ្នាអភិវឌ្ឍធនធានមនុស្ស
រួមគ្នាបណ្តុះសហគ្រិនជំនាន់ថ្មី
រួមគ្នាកសាងអនាគតកម្ពុជា!

📅 ២៤ សីហា ២០២៦
📍 ស្ថានីយទូរទស្សន៍បាយ័ន BTV

#បណ្ឌិតសួនម៉ិ #សេដ្ឋកិច្ចកម្ពុជា #យុទ្ធសាស្ត្របញ្ចកោណ #ការអប់រំ #ធនធានមនុស្ស #សហគ្រិនភាព #យុវជន #អនាគតកម្ពុជា

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ បណ្ឌិត សួន ម៉ិ ទទួលបានការអញ្ជើញចូលរួមជាវាគ្មិនក្នុង កិច្ចពិភាក្សាពិសេស នៅស្ថានីយទ...
23/08/2026

នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ បណ្ឌិត សួន ម៉ិ ទទួលបានការអញ្ជើញចូលរួមជាវាគ្មិនក្នុង កិច្ចពិភាក្សាពិសេស នៅស្ថានីយទូរទស្សន៍ បាយ័ន BTV។

🎙️ ប្រធានបទ៖
«សេដ្ឋកិច្ចកម្ពុជា ២០២៣–២០២៦៖ ភាពធន់ យុទ្ធសាស្ត្របញ្ចកោណ និងការបោះជំហានទៅរកប្រទេសចំណូលមធ្យមកម្រិតខ្ពស់»

កិច្ចពិភាក្សានេះ នឹងផ្តោតលើការវិភាគ និងចែករំលែកទស្សនៈអំពី៖
🔹 ភាពធន់ និងការស្តារសេដ្ឋកិច្ចកម្ពុជា
🔹 យុទ្ធសាស្ត្របញ្ចកោណ និងការអនុវត្តជាក់ស្តែង
🔹 ការអភិវឌ្ឍវិស័យឯកជន និង SMEs
🔹 ការបង្កើនផលិតភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច
🔹 តួនាទីបច្ចេកវិទ្យា ឌីជីថល និង AI
🔹 ការអភិវឌ្ឍធនធានមនុស្ស និងសហគ្រិនភាព
🔹 ឱកាស និងបញ្ហាប្រឈមរបស់កម្ពុជា ក្នុងការឈានទៅកាន់ប្រទេសចំណូលមធ្យមកម្រិតខ្ពស់។

ក្នុងនាមជាអ្នកចូលរួមក្នុងវិស័យ អប់រំ សហគ្រិនភាព និងការអភិវឌ្ឍយុវជន បណ្ឌិត សួន ម៉ិ នឹងចែករំលែកទស្សនៈ និងបទពិសោធន៍ ដើម្បីរួមចំណែកដល់ការពិភាក្សាអំពីទិសដៅសេដ្ឋកិច្ចកម្ពុជា និងឱកាសសម្រាប់សហគ្រិនជំនាន់ថ្មី។

🇰🇭 រួមគ្នាពង្រឹងសេដ្ឋកិច្ចកម្ពុជា
រួមគ្នាគាំទ្រសហគ្រិនខ្មែរ
រួមគ្នាបង្កើតឱកាសសម្រាប់យុវជន
រួមគ្នាឆ្ពោះទៅអនាគតកម្ពុជា

📅 ២៤ សីហា ២០២៦
📍 ស្ថានីយទូរទស្សន៍បាយ័ន BTV

#បណ្ឌិតសួនម៉ិ #សេដ្ឋកិច្ចកម្ពុជា #សេដ្ឋកិច្ចកម្ពុជា២០២៣២០២៦ #យុទ្ធសាស្ត្របញ្ចកោណ #សហគ្រិនភាព #យុវជន

បណ្ឌិត សួន ម៉ិ បញ្ជាក់ថា៖“វិស័យ SMEs ត្រូវការការរួមគ្នា ពង្រឹង ពង្រីក និងគាំពារ-ជ្រោមជ្រែង ពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ យើងម...
20/08/2026

បណ្ឌិត សួន ម៉ិ បញ្ជាក់ថា៖

“វិស័យ SMEs ត្រូវការការរួមគ្នា ពង្រឹង ពង្រីក និងគាំពារ-ជ្រោមជ្រែង ពីគ្រប់ស្ថាប័នពាក់ព័ន្ធ។ យើងមិនត្រូវផ្តោតលើការបន្ទោសនរណាម្នាក់នោះទេ ប៉ុន្តែត្រូវរួមគ្នាស្វែងរកដំណោះស្រាយ បង្កើតឱកាស និងជួយគ្នាឱ្យសហគ្រិនអាចរីកចម្រើន។

ក្នុងកាលៈទេសៈនេះ សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួម គឺជាកម្លាំងសំខាន់ ដើម្បីពង្រឹងវិស័យសហគ្រាសធុនតូច និងមធ្យម និងចូលរួមជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ។

VMOVE – Helping and Growing Together
TOGETHER WE MOVE FORWARD

#សមាគមសហគ្រិនវីម៉ូ #សហគ្រិនកម្ពុជា #សាមគ្គីភាព #កិច្ចសហប្រតិបត្តិការ

បណ្ឌិត សួន ម៉ិ បញ្ជាក់ថា ការកសាងបណ្ដាញទំនាក់ទំនងល្អ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើនទាំងផ្នត់គំនិត ចំណេះដឹង ...
14/08/2026

បណ្ឌិត សួន ម៉ិ បញ្ជាក់ថា ការកសាងបណ្ដាញទំនាក់ទំនងល្អ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការរីកចម្រើនទាំងផ្នត់គំនិត ចំណេះដឹង សមត្ថភាព និងឱកាសក្នុងជីវិត។

នៅក្នុងសង្គមដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស យើងមិនគួររៀនតែពីសៀវភៅ ឬបទពិសោធន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវចេះ ស្តាប់ ចែករំលែក ផ្លាស់ប្ដូរបទពិសោធន៍ និងរៀនពីមនុស្សជុំវិញខ្លួន។

ការមានបណ្ដាញទំនាក់ទំនងល្អ អាចជួយឱ្យយើងទទួលបានគំនិតថ្មីៗ ស្គាល់ឱកាសថ្មីៗ បង្កើនទំនុកចិត្ត និងបើកទូលាយផ្នត់គំនិតឱ្យមានភាពវិជ្ជមាន និងច្នៃប្រឌិតកាន់តែខ្លាំង។

“មនុស្សម្នាក់អាចរីកចម្រើនដោយការរៀន ប៉ុន្តែការរីកចម្រើនកាន់តែឆាប់រហ័ស កើតឡើងនៅពេលយើងចេះរៀនពីគ្នា និងរីកចម្រើនជាមួយគ្នា”។

បណ្ឌិត សួន ម៉ិ៖ យុវជនត្រូវប្រែក្លាយភាពឈឺចាប់ទៅជាកម្លាំង ដើម្បីកសាងជាតិ យុវជនគ្រប់រូបត្រូវមានស្មារតីស្រឡាញ់ជាតិ និងចេះឈឺច...
12/08/2026

បណ្ឌិត សួន ម៉ិ៖ យុវជនត្រូវប្រែក្លាយភាពឈឺចាប់ទៅជាកម្លាំង ដើម្បីកសាងជាតិ យុវជនគ្រប់រូបត្រូវមានស្មារតីស្រឡាញ់ជាតិ និងចេះឈឺចាប់ចំពោះអ្វីដែលកើតឡើងចំពោះប្រទេសកម្ពុជា។ ប៉ុន្តែភាពឈឺចាប់របស់យើង មិនគួរប្រែក្លាយទៅជាកំហឹង ឬការបែកបាក់នោះទេ។

ផ្ទុយទៅវិញ យើងត្រូវ ប្រែក្លាយភាពឈឺចាប់ទៅជាកម្លាំងចិត្ត ហើយយកវាជាមេរៀន ដើម្បីរួមគ្នាពង្រឹងប្រទេសជាតិឱ្យកាន់តែរឹងមាំ​ យុវជនត្រូវខិតខំរៀនសូត្រ បង្កើនចំណេះដឹង ពង្រឹងជំនាញ និងសមត្ថភាព ជាពិសេសជំនាញភាសាបរទេស បច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងជំនាញវិជ្ជាជីវៈដែលស្របនឹងតម្រូវការរបស់សង្គម។

លើសពីនេះ យុវជនត្រូវមាន វិន័យ សីលធម៌ គុណធម៌ ការទទួលខុសត្រូវ និងស្មារតីសាមគ្គីភាព។ ប្រទេសជាតិរឹងមាំ មិនមែនកើតឡើងដោយសារតែយើងនិយាយថាស្រឡាញ់ជាតិតែប៉ុណ្ណោះទេ ប៉ុន្តែកើតឡើងពីការដែលយើងម្នាក់ៗខិតខំអភិវឌ្ឍខ្លួន និងធ្វើអ្វីដែលមានប្រយោជន៍សម្រាប់សង្គម
ខ្ញុំសូមផ្ញើសារទៅកាន់យុវជនកម្ពុជាថា៖ កុំឱ្យភាពឈឺចាប់ធ្វើឱ្យយើងបាត់បង់កម្លាំងចិត្ត។ ចូរយកភាពឈឺចាប់ធ្វើជាមេរៀន យកបញ្ហាធ្វើជាកម្លាំង និងយកការអប់រំជាអាវុធសម្រាប់អនាគត។

យើងត្រូវរួមគ្នាកសាងយុវជនដែលមាន ចំណេះដឹង ជំនាញ សមត្ថភាព សីលធម៌ និងគុណធម៌ ដើម្បីក្លាយជាកម្លាំងស្នូលក្នុងការការពារ និងអភិវឌ្ឍប្រទេសកម្ពុជា។

យុវជនខ្លាំង ជាតិខ្លាំង។
យុវជនមានចំណេះដឹង ជាតិមានអនាគត។ 🇰🇭

បណ្ឌិត សួន ម៉ិ បានលើកឡើងថា៖«SMEs (សហគ្រាសធុនតូច និងមធ្យម) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ការរីកចម្រើនរបស់ SMEs មិនត្រឹមតែ...
07/08/2026

បណ្ឌិត សួន ម៉ិ បានលើកឡើងថា៖

«SMEs (សហគ្រាសធុនតូច និងមធ្យម) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ការរីកចម្រើនរបស់ SMEs មិនត្រឹមតែបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងជំរុញការច្នៃប្រឌិត ការវិនិយោគ និងការប្រកួតប្រជែងរបស់ប្រទេសជាតិផងដែរ។

ដើម្បីឱ្យ SMEs អាចរីកចម្រើនប្រកបដោយចីរភាព សហគ្រិនត្រូវបន្តអភិវឌ្ឍចំណេះដឹង ជំនាញភាពជាអ្នកដឹកនាំ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង AI ព្រមទាំងពង្រីកបណ្តាញសហប្រតិបត្តិការទាំងក្នុង និងក្រៅប្រទេសនៅពេល SMEs មានភាពរឹងមាំ សេដ្ឋកិច្ចជាតិក៏នឹងមានភាពរឹងមាំ និងអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិបានកាន់តែប្រសើរ។

Address

Phnom Penh
12000

Website

Alerts

Be the first to know and let us send you an email when SMT TV Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category