សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

  • Home
  • Cambodia
  • Phnom Penh
  • សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation

សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation CAMBODIA AQUATICS FEDERATION

អាកាសយានដ្ឋានអន្តរជាតិតេជោ | ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦គ្រូបង្វឹក និងកីឡាករ–កីឡាការិនី ជម្រើសជាតិហែលទឹកកម្ពុជា បានច...
17/09/2026

អាកាសយានដ្ឋានអន្តរជាតិតេជោ | ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

គ្រូបង្វឹក និងកីឡាករ–កីឡាការិនី ជម្រើសជាតិហែលទឹកកម្ពុជា បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមប្រកួតតំណាងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ (20th Asian Games Aichi-Nagoya 2026)។

ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។

បញ្ជីឈ្មោះគ្រូបង្វឹក និងកីឡាករ–កីឡាការិនី រួមមាន៖

១. កញ្ញា ហែម ថុនវិទីនី — គ្រូបង្វឹក
២. កញ្ញា សាក់ប៊ុន ហាលី រ៉ូស — កីឡាការិនី
៣. លោក កូសុងដឺ ឡាប៉ារ៉ង់ អង់ត្វ័ន — កីឡាករ
៤. លោក វ៉ានអូស្តិន ពិទ័រសុខខា — កីឡាករ
៥. លោក សុខ ឥស្សរៈ — កីឡាករ

សូមជូនពរដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនីជម្រើសជាតិកម្ពុជាទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព មានសុខភាពល្អ កម្លាំងមាំមួន ស្មារតីរឹងមាំ និងបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការប្រកួត ដើម្បីសម្រេចបានលទ្ធផលល្អ និងនាំមកនូវកិត្តិយសជូនព្រះរាជាណាចក្រកម្ពុជា។

សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/CambodiaAquaticsFederation

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​: ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្...
17/09/2026

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​: ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដ៏មានតម្លៃដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនីកម្ពុជា ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026)។

ព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។

បញ្ជីឈ្មោះគ្រូបង្វឹក និងកីឡាករ–កីឡាការិនី រួមមាន៖

១. កញ្ញា ហែម ថុនវិទីនី — គ្រូបង្វឹក
២. កញ្ញា សាក់ប៊ុន ហាលី រ៉ូស — កីឡាការិនី
៣. លោក កូសុងដឺ ឡាប៉ារ៉ង់ អង់ត្វ័ន — កីឡាករ
៤. លោក វ៉ានអូស្តិន ពិទ័រសុខខា — កីឡាករ
៥. លោក សុខ ឥស្សរៈ — កីឡាករ

ក្នុងឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនីទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ រក្សាវិន័យ ស្មារតីទទួលខុសត្រូវ និងបញ្ចេញឱ្យអស់ពីសមត្ថភាព ក្នុងនាមជាអ្នកតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាលើឆាកអន្តរជាតិ។

សូមជូនពរដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនីកម្ពុជាទាំងអស់ ឱ្យមានសុខភាពល្អ កម្លាំងមាំមួន ស្មារតីរឹងមាំ និងទទួលបានជោគជ័យ ព្រមទាំងសម្រេចបានសមិទ្ធផលល្អប្រសើរ ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ ដើម្បីនាំមកនូវកិត្តិយស និងមោទនភាពជូនជាតិមាតុភូមិកម្ពុជា។

សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/CambodiaAquaticsFederation

កាសយានដ្ឋានអន្តរជាតិតេជោ | ពេលព្រឹក ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២៦ដោយទទួលបានគោលការណ៍អនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និ...
15/09/2026

កាសយានដ្ឋានអន្តរជាតិតេជោ | ពេលព្រឹក ថ្ងៃទី១៥ ខែកញ្ញា​ ឆ្នាំ២០២៦

ដោយទទួលបានគោលការណ៍អនុញ្ញាតពី ក្រសួងអប់រំ យុវជន និងកីឡា និងការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានសម្រេចចាត់បញ្ជូន លោក ហែម ថុនពន្លឺ គ្រូបង្វឹក និង កីឡាការិនី លឹម សុគន្ធពណ៌ ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ “2026 CMAS Asian Championship Finswimming Indoor Juniors”។

សមាសភាពចូលរួម
១. លោក ហែម​ ថុន​ពន្លឺ​ គ្រូបង្វឹក
២. កញ្ញា​ លឹម សុគន្ធ​ពណ៌​ កីឡាការិនី​

សហព័ន្ធកីឡាក្នុងទឹកកម្ពុជា សូមជូនពរការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបានបទពិសោធន៍ល្អៗក្នុងកម្មវិធីខាងលើ។

សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/CambodiaAquaticsFederation

នាល្ងាចថ្ងៃទី ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធកីឡ...
15/09/2026

នាល្ងាចថ្ងៃទី ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាការិនី ដែលត្រៀមចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ “2026 CMAS Asian Championship Finswimming Indoor Juniors”។

ក្នុងឱកាសនោះ លោកអគ្គលេខាធិការ បានផ្តល់អនុសាសន៍ណែនាំឱ្យគ្រូបង្វឹក និងកីឡាការិនី គោរពឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ជា និងលក្ខខណ្ឌបច្ចេកទេសនៃការប្រកួត ព្រមទាំងខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យបានល្អបំផុត ដើម្បីសម្រេចបានលទ្ធផលល្អ និងនាំមកនូវកិត្តិយសជូនជាតិមាតុភូមិ។

ដោយសារព្រឹត្តិការណ៍នេះ ជាការប្រកួតកម្រិតទ្វីបសម្រាប់យុវជន និងយុវនារី លោកអគ្គលេខាធិការ ក៏បានផ្តាំផ្ញើឱ្យយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព សុខភាព វិន័យ និងការទទួលខុសត្រូវ ក្នុងអំឡុងពេលបំពេញបេសកកម្មនៅក្រៅប្រទេស។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្ត និងផ្តល់សម្ភារៈជូនដល់គ្រូបង្វឹក និងកីឡាការិនីផងដែរ។

ព្រឹត្តិការណ៍ “2026 CMAS Asian Championship Finswimming Indoor Juniors” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Haian ខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន។

សមាសភាពចូលរួមរួមមាន៖

• លោក ហែម ថុនពន្លឺ — គ្រូបង្វឹក
• កញ្ញា លឹម សុគន្ធពណ៌ — កីឡាការិនី

ការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់កីឡាការិនីកម្ពុជា ក្នុងការបង្កើនបទពិសោធន៍ អភិវឌ្ឍបច្ចេកទេស និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ព្រមទាំងចូលរួមលើកកម្ពស់កិត្តិយស និងមុខមាត់របស់កីឡាកម្ពុជាផងដែរ។

🇰🇭 សូមជូនពរ លោកគ្រូបង្វឹក ហែម ថុនពន្លឺ និងកីឡាការិនី លឹម សុគន្ធពណ៌ ឱ្យមានសុខសុវត្ថិភាព ទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរ ក្នុងការប្រកួត ដើម្បីនាំមកនូវកិត្តិយសជូនជាតិមាតុភូមិកម្ពុជា។

សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/CambodiaAquaticsFederation

🇰🇭 សហព័ន្ធកីឡាក្នុងទឹកកម្ពុជា 🇰🇭សូមបង្ហាញជូននូវ បញ្ជីឈ្មោះគ្រូបង្វឹក និងកីឡាករ–កីឡាការិនីកម្ពុជា ដែលនឹងចូលរួមប្រកួតតំណាង...
14/09/2026

🇰🇭 សហព័ន្ធកីឡាក្នុងទឹកកម្ពុជា 🇰🇭

សូមបង្ហាញជូននូវ បញ្ជីឈ្មោះគ្រូបង្វឹក និងកីឡាករ–កីឡាការិនីកម្ពុជា ដែលនឹងចូលរួមប្រកួតតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងព្រឹត្តិការណ៍ កីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ (20th Asian Games Aichi-Nagoya 2026) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន។

បញ្ជីឈ្មោះរួមមាន៖

១. កញ្ញា ហែម ថុនវិទីនី — គ្រូបង្វឹក
២. កញ្ញា សាក់ប៊ុន ហាលី រ៉ូស — កីឡាការិនី
៣. លោក កូសុងដឺ ឡាប៉ារ៉ង់ អង់ត្វ័ន — កីឡាករ
៤. លោក វ៉ានអូស្តិន ពិទ័រសុខខា — កីឡាករ
៥. លោក សុខ ឥស្សរៈ — កីឡាករ

🇰🇭 សូមជូនពរដល់គ្រូបង្វឹក និងកីឡាករ–កីឡាការិនីកម្ពុជាទាំងអស់ ឱ្យមានសុខភាពល្អ កម្លាំងមាំមួន និងទទួលបានជោគជ័យ ព្រមទាំងសម្រេចបានសមិទ្ធផលល្អប្រសើរ ក្នុងការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦។

សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/CambodiaAquaticsFederation

ពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របស់គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិហែលទឹក ជម្រើស​ហែលទឹក​ពាក់​ជេីងទា​ និង​...
14/09/2026

ពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របស់គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិហែលទឹក ជម្រើស​ហែលទឹក​ពាក់​ជេីងទា​ និង​ក្រុមកីឡាហែលទឹក​ថ្នាល​ នាថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមីអដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/CambodiaAquaticsFederation

តាម​រយៈប្រព័ន្ធបណ្តាញសង្គម​ក្រុមហ៊ុន​ CHN Spoorts {English Below} CHN Sports: មានមោទកភាពក្នុងការគាំទ្រ សហព័ន្ធកីឡាហែលទឹក...
12/09/2026

តាម​រយៈប្រព័ន្ធបណ្តាញសង្គម​ក្រុមហ៊ុន​ CHN Spoorts {English Below}

CHN Sports: មានមោទកភាពក្នុងការគាំទ្រ សហព័ន្ធកីឡាហែលទឹកកម្ពុជា (CSF) តាមរយៈការផ្តល់សម្ភារៈកីឡាចាំបាច់ ដើម្បីគាំទ្រដល់កម្មវិធីហ្វឹកហាត់របស់សហព័ន្ធ និងការអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាជាបន្តបន្ទាប់។

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡានៅកម្ពុជា CHN Sports មានសេចក្តីសោមនស្សរីករាយក្នុងការឧបត្ថម្ភសម្ភារៈហ្វឹកហាត់ រួមមាន ឧបករណ៍ទំនាក់ទំនងសម្រាប់កីឡាករហែលទឹកប្រភេទ Bone-Conduction និងគ្រឿងបន្លាស់ពាក់ព័ន្ធ ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរវាងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក្នុងអំឡុងពេលហ្វឹកហាត់។

យើងខ្ញុំមានកិត្តិយសដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍កីឡាហែលទឹកកម្ពុជា និងទន្ទឹងរង់ចាំបន្តការគាំទ្រដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក និងស្ថាប័នកីឡានានា ដើម្បីរួមចំណែកក្នុងការកសាងអនាគតកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន។

CHN Sports — គាំទ្រវិស័យកីឡា • ពង្រឹងសមត្ថភាពកីឡាករ • រួមចំណែកកសាងអនាគតកម្ពុជា

CHN Sports is proud to support the Cambodian Swimming Federation (CSF) by providing essential equipment to support the Federation’s training programs and the continued development of Cambodia’s swimming athletes.

As part of our commitment to promoting and supporting the growth of sports in Cambodia, CHN Sports is pleased to sponsor training equipment, including bone-conduction swimming communication devices and related accessories, to enhance communication between coaches and athletes during training sessions.

We are honored to contribute to the development of Cambodia’s swimming community and look forward to continuing our support for athletes, coaches, and sporting organizations across the country.

CHN Sports — Supporting Sports • Empowering Athletes • Building Cambodia’s Future

សេចក្ដីសម្រេច ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលស្គាល់ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ជា សមាជិកពេញសិទ្ធិ ក្នុងក្របខ័...
09/09/2026

សេចក្ដីសម្រេច ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលស្គាល់ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ជា សមាជិកពេញសិទ្ធិ ក្នុងក្របខ័ណ្ឌកីឡាអូឡាំពិក របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ អាណត្តិទី៨ ឆ្នាំ២០២៥–២០២៩។

សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/CambodiaAquaticsFederation

ពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របស់គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិហែលទឹក ជម្រើស​ហែលទឹក​ពាក់​ជេីងទា​ និង​...
06/09/2026

ពិធីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា របស់គ្រូបង្វឹក កីឡាករ កីឡាការិនី ជម្រើសជាតិហែលទឹក ជម្រើស​ហែលទឹក​ពាក់​ជេីងទា​ និង​ក្រុមកីឡាហែលទឹក​ថ្នាល​ នាថ្ងៃចន្ទ ១០រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/CambodiaAquaticsFederation

សូមអបអរសាទរ! 🎓🏊‍♂️សហព័ន្ធកីឡាក្នុងទឹកកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ កីឡាករ លឹម សុខវារៈស័ក្តិ កីឡាករជ...
02/09/2026

សូមអបអរសាទរ! 🎓🏊‍♂️

សហព័ន្ធកីឡាក្នុងទឹកកម្ពុជា សូមចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រ ជូនចំពោះ កីឡាករ លឹម សុខវារៈស័ក្តិ កីឡាករជម្រើសជាតិហែលទឹកពាក់ជើងទា ដែលបាន ប្រឡងជាប់ជាស្ថាពរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦។ 🎓👏

នេះជាសមិទ្ធផលដ៏មានតម្លៃ ដែលបង្ហាញពីការខិតខំប្រឹងប្រែង និងការតស៊ូរបស់កីឡាករ ក្នុងការរួមបញ្ចូលគ្នារវាង ការសិក្សា និងការហ្វឹកហាត់កីឡា និងសូមជូនពរ កីឡាករ ទទួលបានជោគជ័យកាន់តែធំធេង ទាំងក្នុងការសិក្សា និងវិស័យកីឡា ព្រមទាំងបន្តនាំមកនូវកិត្តិយស និងមោទនភាពជូនជាតិមាតុភូមិជាបន្តបន្ទាប់។

សូមចុច Like និងតាមដានទំព័រហ្វេសផេក របស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗអំពី ការបណ្តុះបណ្តាល កម្មវិធីហ្វឹកហាត់ ការប្រកួត និងពត៌មានផ្សេងៗ។
https://t.me/CambodiaAquaticsFederation

Address

Olympic Swimming Pool
Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

85512963766

Alerts

Be the first to know and let us send you an email when សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to សហព័ន្ធខ្មែរកីឡាហែលទឹក Khmer Swimming Federation:

Shortcuts

Share

Category