Gift Station

Gift Station Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Gift Station, Phnom Penh.
(1)

ស្វាគមន៍មកកាន់ Gift Station ទីកន្លែងដែលគ្រប់គ្នា
អាចស្វែងរកកាដូ និង accessories គ្រប់ប្រភេទនៅទីនេះ
-Wedding gift
-BD gift
-House warming
-Anniversary , launching
-Company party
-Bride to be
-Welcome baby
-Other celebration

04/08/2025
The collection of តាំងចិត្តឲ្យស្ងប់ 🤣🤣 cute សាហាវ តោះទិញគេដាក់តាំងមួយហូវ ជាកាដូរក៏បាន  #មានស្តុកឆាប់ៗ
06/01/2025

The collection of តាំងចិត្តឲ្យស្ងប់ 🤣🤣 cute សាហាវ

តោះទិញគេដាក់តាំងមួយហូវ ជាកាដូរក៏បាន

#មានស្តុកឆាប់ៗ


តោះ CNY vibe are coming 🥰🥰❤️គ្រឿងតុបតែង ដេគ័រ cute cute ដាក់នៅកន្លែងណាក៏បាន Available to pre order now _______  for more...
06/01/2025

តោះ CNY vibe are coming 🥰🥰❤️

គ្រឿងតុបតែង ដេគ័រ cute cute ដាក់នៅកន្លែងណាក៏បាន
Available to pre order now

_______
for more info

11/10/2023

នែ ភ្ជុំហើយតោះទិញសៀវភៅយកទៅជូនលោកបងៗ ទាន់ 20% off ហាសអ្នកអើយ 😂😂

11/10/2023

The រដូវកាលសំណួរអុីៗ អុំៗ មកទៀតហៃ 😂😂

ប្រជុំទៅដោយសៀវភៅបែបលើកទឹកចិត្ត គំនិត ទស្សនៈ និងអប់រំ 👉🏻បញ្ជារទិញឥឡូវនេះបញ្ជុះតម្លៃ 20% off 👉🏻ថែមជូនស្នៀតសៀវភៅ២ _________...
05/10/2023

ប្រជុំទៅដោយសៀវភៅបែបលើកទឹកចិត្ត គំនិត ទស្សនៈ និងអប់រំ
👉🏻បញ្ជារទិញឥឡូវនេះបញ្ជុះតម្លៃ 20% off
👉🏻ថែមជូនស្នៀតសៀវភៅ២

___________
ធ្វើការបញ្ជាទិញតាមរយៈប្រអប់ឆាត
#សេវាដឹកជញ្ជូន២៥ខេត្តក្រុង
Follow us more on:
👉🏻Tik Tok : www.tiktok.com/
👉🏻IG : https://instagram.com/greyuniverse95?igshid=OGQ5ZDc2ODk2ZA==
👉🏻join our channel : https://t.me/greyuniverse95
👉🏻Join group for dealer : https://t.me/+E6RCc0n9329qPNpI


🖤📓

26/09/2023

ការចម្លងស្ថាបត្យកម្មមិនមែនទើបតែមាន ឬប្រទេសផ្សេងចម្លងស្នាដៃឬស្ថាបត្យកម្មរបស់កម្ពុជាទេ។ ទៀតសោត Tour Eiffel របស់ប្រទេសបារាំងត្រូវបានប្រទេសជាច្រើនចម្លងដូចជាប្រទេសអាមេរិក ប្រទេសជប៉ុន ជាដើម ដោយខ្លះសាងសង់ខុសខ្នាតបន្តិច ខុសពណ៌ ហើយខ្លះគឺដូចបេះបិត។ មួយវិញទៀត ឱ្យតែមានចម្លងស្ថាបត្យកម្ម គឺភាគច្រើនតែងតែផ្ទុះនូវការបដិសេដ និងការប្រឆាំងតវាពីសំណាក់ប្រទេសម្ចាស់ស្នាដៃស្ថាបត្យកម្ម។ ឧទាហរណ៍ ការសាងសង់ដូចបេះបិត លើស្នាដៃស្ថាបត្យកម្ម Taj Mahal របស់ឥណ្ឌា ដែលប្រទេសបង់ក្លាដេសសាងសង់លំនាំតាម ធ្វើឱ្យផ្ទុះការតវ៉ារបស់ប្រទេសឥណ្ឌា។ កាលនោះ ខាងភាគីឥណ្ឌាបារម្ភខ្លាចការសាងសង់ Taj Mahal ទីពីរនៅប្រទេសបង់ក្លាដេស ធ្វើឱ្យបាត់បង់ភ្ញៀវទេសចរនៅ Taj Mahal ដើម ហើយខាងភាគីឥណ្ឌាក៏ត្រូវបានឱ្យដឹងថាគ្រោងដាក់ពាក្យបណ្ដឹងផងដែរ។ ប៉ុន្តែដោយសារតែ Taj Mahal នេះត្រូវបានសាងសង់រាប់រយឆ្នាំមកហើយ នោះការការពារកម្មសិទ្ធិបញ្ញាក៏ផុតនឹងការការពារដោយច្បាប់អន្តរជាតិដែរ។ យ៉ាងណាមិញ បន្ទាប់ពីវត្ដមាននៃ Taj Mahal ទី ២ មក ភ្ញៀវទេសចរកាន់តែច្រើននៅតែបន្តទៅទស្សនា Taj Mahal ដើម រហូតដល់រដ្ឋាភិបាលឥណ្ឌាកំណត់ចំនួនភ្ញៀវទេសចរ និងកំណត់ពេលវេលាឱ្យភ្ញៀវទេសចរដើម្បីទស្សនា ។ នេះទំនងដោយសារភ្ញៀវទេសចរជាច្រើនប្រហែលជាចង់ទស្សនា Taj Mahal ម្ចាស់ដើមច្រើនជាង Taj Hahal ចម្លង ដែល Taj Mahal ម្ចាស់ដើមមានអារម្មណ៍ប្រវត្ដិសាស្ត្រជាង និងមានភាពអស្ចារ្យជាងស្នាដៃចម្លង។ Taj Mahal នេះមិនត្រឹមតែមានប្រទេសបង់ក្លាដេសចម្លងទេ ប៉ុន្តែប្រទេសជាច្រើនដែរ ដែលក្នុងនោះប្រទេសអារ៉ាប៊ីសាអូឌីតក៏ចម្លងដែលមានទំហំធំជាងរបស់ដើមទៀត។

តើការចម្លងស្ថាបត្យកម្មខុសច្បាប់អន្តរជាតិដែរ ឬទេ?
ដើម្បីឆ្លើយនឹងសំណួរខាងលើ យើងគួរយល់ដឹងបន្តិចពីច្បាប់អន្តរជាតិ។ នៅពេលដែលមានបញ្ហាវិវាទលេចឡើង អ្វីដែលគេសិក្សាមុនគេនោះគឺតើប្រទេសនោះមានជាប់សន្ធិសញ្ញា ឬកិច្ចព្រមព្រៀង ឬកិច្ចព្រមព្រៀងឬអនុសញ្ញា ដែលទាក់ទងនឹងបញ្ហវិវាទនោះដែរឬទេ ពីព្រោះទាំងអស់នេះគឺជាប្រភពនៃច្បាប់អន្តរជាតិ ដែលបានចងប្រទេសដែលជាសមាជិកឬប្រទេសដែលព្រមព្រៀងឱ្យជាប់នឹងកាព្វកិច្ចគតិយុទ្ធនិងគោរពតាមការព្រមព្រៀង។ ការចម្លងស្នាដៃស្ថាបត្យកម្មគឺត្រូវបានការពារដោយអនុសញ្ញាធំៗចំនួន ២ គឺអនុសញ្ញា Berne Convention 1886 និងអនុសញ្ញា Universal Copyright Convention 1952។

អនុសញ្ញា Berne Convention for the Protection of Literary and Artistic Works គឺជាអនុសញ្ញាដែលអនុម័តនៅខែកញ្ញា ឆ្នាំ ១៨៨៦ ក្រោមគោលបំណងការពារស្នាដៃ និងសិទ្ធិរបស់អ្នកនិពន្ធ (Authors)។ ក្រោមអនុសញ្ញានេះ អ្នកនិពន្ធសំដៅដល់អ្នកបង្កើតស្នាដៃដែលទាក់ទងនឹងផ្នែកស្ថាបត្យកម្ម អក្សរសាស្ត្រ សិល្បៈ គំនូរ របាំ ភ្លេង ជាដើម។ យ៉ាងណាមិញ ការការពារទៅលើស្នាដៃរបស់អ្នកនិពន្ធក៏មិនមានរហូតដែរ ដែលជាទូទៅគឺការពារត្រឹម ៥០ ឆ្នាំរាប់គិតចាប់ពីឆ្នាំដែលអ្នកនិពន្ធបានទទួលមរណៈភាព។ ក្នុងករណីដែលស្នាដៃមិនស្គាល់ពីអត្តសញ្ញាណរបស់អ្នកនិពន្ធ ឬស្នាដៃជនអនាមិក ការការពារនោះត្រូវបានការពាររយៈពេល ៥០ ឆ្នាំបន្ទាប់ពីស្នាដៃនេះបានចេញជាសាធារណៈ។ ក៏ប៉ុន្តែរយៈការការពារនេះ គឺអាស្រ័យទៅលើប្រភេទនៃស្នាដៃ។ ក្នុងករណីស្នាដៃប្រភេទជាខ្សែភាពយន្ដ គឺអាចត្រូវបានការការពាររហូតផុតកំណត់ ៥០ ឆ្នាំបន្ទាប់ពីស្នាដៃនេះដាក់ជូនសាធារណៈជន។ ក្នុងករណីស្នាដៃផ្នែកថតរូប ការការពារមានរយៈពេលយ៉ាងហោចណាស់ ២៥ ឆ្នាំចាប់ពីស្នាដៃត្រូវបានបង្កើតឡើង។ អ្នកនិពន្ធដែលការពារដោយអនុសញ្ញានេះមានសិទ្ធិផ្ដាច់មុខអនុញ្ញាតលើសិទ្ធិការបកប្រែ សិទ្ធិក្នុងការផលិតឡើងវិញ សិទ្ធិក្នុងការសម្ដែងជាសាធារណៈ សិទ្ធិក្នុងការផ្សព្វផ្សាយស្នាដៃជាដើម ដោយមិនប៉ះពាល់និងខូចខាតស្នាដៃរបស់អ្នកនិពន្ធ។ ក្នុងករណីដែលជាប្រភេទផ្សព្វផ្សាយ ដូចជាស្នាដៃអក្សរសាស្ត្រ ឬការស្រាវជ្រាវរបស់អ្នកនិពន្ធ ឬអត្ថបទសារព័ត៌មាន ជាដើម សាធារណៈជនអាចដកស្រង់អគតដ្ឋាន (citation) ដោយភាពទៀងត្រង់ហើយមិនត្រូវហួសពីគោលដៅដែលត្រូវបំពេញ ដោយនៅពេលប្រើប្រាស់គឺត្រូវបញ្ជាក់ឈ្មោះអ្នកនិពន្ធនិងប្រភពឱ្យបានត្រឹមត្រូវ។

អនុសញ្ញា Universal Copy Right Convention គឺជាអនុសញ្ញាដែលអនុម័តនៅឆ្នាំ ១៩៥២ ដែលស្ថិតនៅក្រោម UNESCO ហើយអនុវត្ដនៅឆ្នាំ ១៩៥៥។ ប្រភេទស្នាដៃដែលអនុសញ្ញានេះការពារគឺមិនខុសពី អនុសញ្ញា Berne Convention for the Protection of Literary and Artistic Works ប៉ុន្មាននោះទេ ប៉ុន្តែមូលហេតុដែលមានអនុសញ្ញា Universal Copy Right Convention មួយបន្ថែមទៀត បើយោងតាមអង្គការ UKCCS គឺដោយសារតែប្រទេសមួយចំនួនមិនយល់ស្របទៅនឹងខ្លឹមសារខ្លះអនុសញ្ញា Berne Convention for the Protection of Literary and Artistic Works។

ដូចនេះសរុបមក ដើម្បីស្វែងយល់ឱ្យស៊ីជម្រៅទាក់ទិននឹងការពារស្នាដៃក្នុងក្របខណ្ឌច្បាប់អន្តរជាតិ យើងគួរសិក្សារអនុសញ្ញា Berne Convention 1886 និងអនុសញ្ញា Universal Copyright Convention 1952។ ក្នុងនោះ រយៈកាលនៃការការពារស្នាដៃស្ថាបត្យកម្មកុំឱ្យមានការចម្លងឬសាងសង់ឡើងវិញគឺជាអ្វីដែលជាឧបសគ្គរបស់ប្រទេសម្ចាស់ស្ថាបត្យកម្មតែងតែតវ៉ា ដោយសារតែស្ថាបត្យកម្មបែបប្រវត្ដិសាស្ត្រដែលត្រូវបានគេចម្លងភាគច្រើនគឺត្រូវបានស្ថាបត្យករជំនាន់ដើមកសាងរាប់រយឆ្នាំមកហើយ ដែលនេះបានផុតរលុតនូវការការពារដោយច្បាប់។

ក៏ទោះបីជាបែបនេះក៏ដោយ យើងអាចប្រើប្រាស់យុទ្ធសាស្ត្រការទូតដើម្បីប្រតិកម្ម និងឆ្លៀតក្នុងឱកាសផ្សព្វផ្សាយឱ្យបានដឹងច្បាស់អំពីស្នាដៃរបស់យើងឱ្យកាន់តែទូលំទូលាយដើម្បីឱ្យពិភពលោកបានដឹង។ ក្នុងន័យនេះ យើងអាចទាញប្រយោជន៍អំពីការចម្លងស្ថាបត្យកម្មនេះដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ក៏ដូចជាប្រាប់ទៅពិភពលោកថាមួយណារបស់ពិតនិងមួយណាជារបស់ចម្លង។ #អង្គរវត្ត #កម្ពុជា

អត្ថបទដោយ៖ លោក ហ៊ុយ បញ្ញាវ័ន្ដ
គំនូរដោយ៖ លោក ផេង ធាន

💙
18/09/2023

💙

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when Gift Station posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share