Folding Concrete

Folding Concrete Art and Architecture Festival

Address

122E4, Street 107 (Sok Hok), Sangkat Orrusey 4
Phnom Penh

Telephone

+85592624284

Website

Alerts

Be the first to know and let us send you an email when Folding Concrete posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Folding Concrete:

Share

Category

របត់បេតុង

ពិព័រណ៍ស្តីអំពីស្ថាបត្យកម្ម និងនគរោបនីយកម្មទំនើបខ្មែរ ១០ តុលា - ៣ វិច្ឆិកា ២០១៩

រៀបចំពិព័រណ៍ដោយ៖ ប៉ែន សិរីបញ្ញា និង វុធ លីណូ ជំនួយការ៖ ស៊ីន ម៉ានី

ទំនើបនិយមនៅកម្ពុជា បានចាប់ផ្តើមកកើតតាំងពីអំឡុងចុងអាណានិគមបារាំងមកម្លេះ ។ ទាំងពីសំណាក់អាណានិគមផ្ទាល់ក្តី ទាំងការចរចាពីសំណាក់ភាគីខ្មែរក្តី ទំនើបនិយមខ្មែរបានបង្ហាញចេញនៅក្នុងរូបភាពជាច្រើនដូចជាការអនុវត្តន៍ទំនៀមទម្លាប់រស់នៅ ការសិក្សាអប់រំ អក្សរសាស្ត្រ សិល្បៈ និងស្ថាបត្យកម្មជាដើម ។ អ្វីដែលគេសម្គាល់បានអំពីរបត់ទំនើបនិយមនេះ គឺការទទូចចង់ចាកចេញពីក្របខ័ណ្ឌទស្សនៈបុរាណ និងភាសាវប្បធម៌ពីមុន មកស្វែងរកនិងបង្កើតនូវទម្រង់ក៏ដូចជាភាសាវប្បធម៌ និងការបង្ហាញថ្មី ដែលឆ្លុះបញ្ចាំងពីលក្ខខណ្ឌនិងតថភាពនៃកាលវេលានោះ ។

របត់បេតុង គឺជាពិព័រណ៍មួយស្តីអំពីទំនើបនិយមនៅកម្ពុជា ដោយបង្ហាញជូនតាមរយៈស្ថាបត្យកម្ម និងនគរោបនីយកម្ម ព្រមទាំងប្រវត្តិសង្គមនិងវប្បធម៌របស់វា ។ ពិព័រណ៍នេះ ពិនិត្យជាពិសេសលើអំឡុងពេលក្រោយឯករាជ្យភាព គឺទសវត្សរ៍ឆ្នាំ ១៩៥០ ដល់ទសវត្សរ៍ឆ្នាំ ១៩៧០ ប៉ុន្តែក៏ក្រឡេកមើលផងដែរទៅកាន់សម័យចុងអាណានិគមបារាំងមុននេះ និងឆ្ពោះមកកាន់ពេលបច្ចុប្បន្ន ។