21/07/2025
ក្លឹបវិទ្យាសាស្រ្តអប់រំនិងអភិវឌ្ឍន៍យុវជន មានកិត្តិយសសូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ វេទិកាអំណានដើម្បីកម្ពុជា រៀបចំសិក្ខាសិលាអនឡាញ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពេលខាងមុខនេះ។
វាគ្មិនកិត្តិយសមានការអញ្ជើញចូលរួមដោយ៖
លោក ប៉ា លីហេង អតីតសិស្សនិន្ទេស A នៃវិទ្យាល័យបាកទូក ឆ្នាំ២០២២
កញ្ញា យ៉េន កញ្ញា ជាអតីតសិស្សនិន្ទេស A នៃវិទ្យាល័យ ហ៊ុន សែន ពានរោង ឆ្នាំ២០២៤
និងការអញ្ជើញចូលរួមរបស់កញ្ញា រ៉ុង លីមីត អ្នកសម្របសម្រួលកម្មវិធី។
សូមជម្រាបជូនថា វេទិកាអំណានដើម្បីកម្ពុជា ផ្ដោតលើវិស័យអប់រំ និងជំរុញការអាន ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា ជាពិសេសដាស់ស្មារតីយុវជនដើម្បីធ្វើយ៉ាងណាបង្កើតវប្បធម៌អំណាន ការចែករំលែកនៅកម្ពុជាឱ្យបានទូលំទូលាយ។ ជាពិសេស នៅក្នុងឪកាស ការប្រឡងមធ្យមសិក្សាទុតិយភូមិគៀកជិតមកដល់ វេទិកាអំណានដើម្បីកម្ពុជាបាននាំយកនូវសិក្ខាសាលានេះឡើងដើម្បីលើកទឹកចិត្ត និងចែករំលែកគន្លឹះមួយចំនួនពីវាគ្មិនទាំងពីរជូនទៅដល់សិស្សប្អូន ដើម្បីទទួលបាននិទ្ទេសល្អនៅក្នុងការប្រឡង។ អាស្រ័យដូចបានជម្រាបជូនខាងលើសាធារណជនទាំងអស់អាចចុះឈ្មោះចូលរួមដោយឥតគិតថ្លៃតាមរយៈតំណរភ្ជាប់ខាងក្រោម៖ https://docs.google.com/.../1FAIpQLSduiCU4BhJ.../viewform...។
កាលបរិច្ឆេទ៖ ២៧ កក្កដា ២០២៥
ពេលវេលា៖ ៤:០០ដល់ ៥: ០០ រសៀល
ទីកន្លែង៖ Google Meet
សម្រាប់ការចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ បន្ទាប់ពីចុះឈ្មោះរួចរាល់កុំភ្លេច Join Link telegram Group ដើម្បីទទួល Link google meeting.
_____
វេទិកាអំណានដើម្បីកម្ពុជា ជួយជំរុញការអានតាមរយៈសកម្មភាពយុវជន និងការចែករំលែក។
ដើម្បី https://t.me/+W-9xdoHYM41kMGJl តំណរភ្ជាប់នៅក្នុងតេលេក្រាម ។
#វេទិកាអំណានដើម្បីកម្ពុជា
#ក្លឹបវិទ្យាសាស្រ្តអប់រំនិងអភិវឌ្ឍន៍យុវជន