20/08/2026
មាន់ខ្នាយមាស Spurs លេងធំរដូវក្តៅនេះ! កំពុងតាមប្រមាញ់ Savinho និង Omar Marmoush ពី Man City ក្រោយចាយអស់ជាង 229 លានផោនរួចមក
ក្លឹបមាន់ខ្នាយមាស Tottenham Hotspur កំពុងតែធ្វើការយ៉ាងសកម្មលើកិច្ចព្រមព្រៀងដើម្បីនាំយកកីឡាករពីររូបគឺ Savinho និង Omar Marmoush ពីក្លឹបមេឃខៀវ Manchester City។
យោងតាមប្រភពព័ត៌មាន ការពិភាក្សារវាងក្លឹបទាំងពីរកំពុងតែដំណើរការទៅមុខយ៉ាងរលូន ទោះបីជាភាគីខាងក្រុម Spurs មិនទាន់បានឈានដល់កិច្ចព្រមព្រៀងបញ្ចប់ការផ្ទេរកីឡាករទាំងពីររូបនេះជាផ្លូវការនៅឡើយក៏ដោយ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ នារដូវក្តៅនេះ Tottenham បានចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូតដល់ 229.5 លានផោនរួចទៅហើយ ក្នុងការនាំយកកីឡាករចំណូលថ្មីដូចជា Sandro Tonali, Mateus Fernandes និង Jan Paul van Hecke មកពង្រឹងក្រុម។
#ព័ត៌មានបាល់ទាត់ #ព័ត៌មានកីឡា #ទីផ្សារដោះដូរកីឡាករ