Man Utd Supporter in Cambodia

Man Utd Supporter in Cambodia MU KH Live SHOW ជាកម្មវិធីដែលប្រមូលផ្តុំដោយអ្នកគាំទ្របិសាចក្រហម Manchester United ក្នុងប្រទេសកម្ពុជា

🚨🎙️ Amad និយាយអំពី Bruno Fernandes៖គាត់គឺជាកីឡាករប្រភេទដែលអ្នកស្រមៃចង់លេងជាមួយ ក្នុងភ្នែករបស់ខ្ញុំ គាត់គឺជាវីរបុរសពិតប្រ...
07/05/2026

🚨🎙️ Amad និយាយអំពី Bruno Fernandes៖

គាត់គឺជាកីឡាករប្រភេទដែលអ្នកស្រមៃចង់លេងជាមួយ ក្នុងភ្នែករបស់ខ្ញុំ គាត់គឺជាវីរបុរសពិតប្រាកដម្នាក់ ហើយគាត់បានផ្តល់អ្វីៗជាច្រើនដល់ក្លឹបតាំងពីថ្ងៃដែលគាត់មកដល់✨

ខ្ញុំចាំបានថា ពេលខ្ញុំមកដល់ទីនេះដំបូង ខ្ញុំនិយាយភាសាអង់គ្លេសមិនសូវបានល្អទេ ប៉ុន្តែគាត់បានព្យាយាមជួយខ្ញុំជាភាសាអ៊ីតាលី ព្រោះគាត់ចេះភាសាអ៊ីតាលី ដូច្នេះគាត់បានបកប្រែឲ្យខ្ញុំ❤️

គាត់គឺជាគំរូដ៏ល្អ មេដឹកនាំដ៏អស្ចារ្យ និងជាប្រធានក្រុមដ៏ពិសេស គាត់តែងតែខិតខំជួយមនុស្សគ្រប់គ្នា និងកីឡាករទាំងអស់ដែលចូលមកក្រុម💪

ក្រុមបិសាចក្រហម ត្រូវបានរាយការណ៍ថា នឹងដាក់ពាក់ឈុតអាវ Home រដូវកាលថ្មី 2026/2027 មុនពេលរដូវកាលនេះបញ្ចប់ទៅទៀត✨ពួកគេមានគម្រ...
07/05/2026

ក្រុមបិសាចក្រហម ត្រូវបានរាយការណ៍ថា នឹងដាក់ពាក់ឈុតអាវ Home រដូវកាលថ្មី 2026/2027 មុនពេលរដូវកាលនេះបញ្ចប់ទៅទៀត✨

ពួកគេមានគម្រោងពាក់អាវថ្មីនេះក្នុងការប្រកួតទល់នឹង Nottingham Forest និង Brighton ក្នុង 2 ប្រកួតចុងក្រោយនៃ Premier League នេះ បើយោងតាម 📝

🚨លេងឈុតបែបនេះកាចទេ‼️ Mbappe ចាប់ដៃគូជាមួយកីឡាករបិសាចក្រហម នៅរដូវកាលថ្មី ប្រសិនជារូបគេត្រូវចាកចេញពី Real Madrid ពិតមែន🔥Mb...
07/05/2026

🚨លេងឈុតបែបនេះកាចទេ‼️ Mbappe ចាប់ដៃគូជាមួយកីឡាករបិសាចក្រហម នៅរដូវកាលថ្មី ប្រសិនជារូបគេត្រូវចាកចេញពី Real Madrid ពិតមែន🔥

Mbappe មានទាំងល្បឿន ការញាក់បាល់ ការបញ្ចប់ទី ជាពិសេសគឺទម្រង់ Counter attack របស់ក្រុមបិសាចក្រហមពិតជាមានប្រសិទ្ធភាពជាមួយនឹង Mbappe នេះតែម្តង ប៉ុន្តែអ្វីដែលពិបាកមួយគឺប្រាក់ពលកម្មរបស់គាត់ និងអត្តចរិតរបស់គាត់ចុះសម្រុងជាមួយក្រុមឬអត់✍️🤔

🚨Manchester United ជិតឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយម្ចាស់ឧបត្ថម្ភ Betway លើឈុតហ្វឹកហាត់✨📰នេះបើយោងតាមការចុះផ្សាយរបស់អ្នកស...
06/05/2026

🚨Manchester United ជិតឈានដល់កិច្ចព្រមព្រៀងថ្មីជាមួយម្ចាស់ឧបត្ថម្ភ Betway លើឈុតហ្វឹកហាត់✨

📰នេះបើយោងតាមការចុះផ្សាយរបស់អ្នកសារព័ត៌មាន Lauriewhitwell Manchester United កំពុងស្ថិតក្នុងការចរចាចុងក្រោយជាមួយ Betway សម្រាប់កិច្ចព្រមព្រៀងឧបត្ថម្ភលើឈុតហ្វឹកហាត់របស់ក្លឹប ចាប់ពីរដូវកាលក្រោយតទៅ✍️

ប្រភពជិតស្និទ្ធនឹងកិច្ចព្រមព្រៀងបានបញ្ជាក់ថា តម្លៃនៃភាពជាដៃគូនេះអាចលើសពី £18 លាន ដែលអាចធ្វើឲ្យវាក្លាយជាកិច្ចព្រមព្រៀងឧបត្ថម្ភលើឈុតហ្វឹកហាត់មានតម្លៃខ្ពស់បំផុតមួយក្នុងពិភពបាល់ទាត់💶

🚨ព័ត៌មានថ្មី ៖ រដូវកាលក្រោយបិសាចក្រោយលុយសុទ្ធ!!🔥ក្លឹបបាល់ទាត់ Manchester United ត្រូវបានរំពឹងថានឹងទទួលបានប្រាក់ចំណូលលើសព...
06/05/2026

🚨ព័ត៌មានថ្មី ៖ រដូវកាលក្រោយបិសាចក្រោយលុយសុទ្ធ!!🔥

ក្លឹបបាល់ទាត់ Manchester United ត្រូវបានរំពឹងថានឹងទទួលបានប្រាក់ចំណូលលើសពី 80 លានផោន បន្ទាប់ពីបានឈានទៅចូលរួមក្នុងការប្រកួត UEFA Champions League រដូវកាលខាងមុខ ប្រាក់ចំណូលនេះត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយក្នុងការគាំទ្រផែនការរដូវក្តៅរបស់ក្លឹប💷

យោងតាមប្រភព Sky Sport News បានឱ្យដឹងថា ចំណូលប្រហែល 70 លានផោន នឹងបានមកពីវគ្គចែកពូល រួមមានប្រាក់ពីសិទ្ធិផ្សាយបន្តផ្ទាល់ ការលក់សំបុត្រ និងពាណិជ្ជកម្មផ្សេងៗ បន្ថែមពីនេះ ក្លឹបក៏នឹងទទួលបានប្រាក់រង្វាន់ប្រហែល 10 លានផោន ពីក្រុមហ៊ុន Adidas ផងដែរ🥰

មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើ Manchester United អាចឈានទៅដល់វគ្គជ្រៅក្នុងការប្រកួត ពួកគេអាចរកប្រាក់ចំណូលបន្ថែមលើសពី 20 លានផោនទៀត🫡

05/05/2026

តើ Mason Mount អាចចាកចេញទេ ?

🚨Manchester United កំពុងរៀបចំផែនការកែលម្អតំបន់ខ្សែបម្រើយ៉ាងធំសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ✍️📰យោងតាមសារព័ត៌...
05/05/2026

🚨Manchester United កំពុងរៀបចំផែនការកែលម្អតំបន់ខ្សែបម្រើយ៉ាងធំសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ✍️

📰យោងតាមសារព័ត៌មាន Daily Mail បានរាយការណ៍ថា ក្លិបមានគម្រោងវិនិយោគសរុបប្រមាណ £140 លានផោន ដើម្បីពង្រឹងក្រុម💪

💰 £80លាន សម្រាប់ជំនួស Casemiro
💰 £40លាន សម្រាប់ជំនួស Manuel Ugarte
💰 £20លាន សម្រាប់ខ្សែបម្រើបន្ថែម

មើលទៅអាចបាននរណាឱ្យប្រាកដ🤔

📰 ខ្សែប្រយុទ្ធ Benjamin Šeško រងរបួសក្រោយប៉ះទង្គិចជាមួយខ្សែការពារ Ibrahima Konaté🤕តាមរបាយការណ៍ បញ្ហានេះកើតឡើងបន្ទាប់ពីកា...
05/05/2026

📰 ខ្សែប្រយុទ្ធ Benjamin Šeško រងរបួសក្រោយប៉ះទង្គិចជាមួយខ្សែការពារ Ibrahima Konaté🤕

តាមរបាយការណ៍ បញ្ហានេះកើតឡើងបន្ទាប់ពីការប៉ះទង្គិចជាមួយខ្សែការពារ Ibrahima Konaté ដែលបណ្តាលឲ្យកីឡាកររូបនេះប៉ះទៅនឹងផ្ទាំងពាណិជ្ជកម្មនៅក្រៅទីលានទោះបីជា​គាត់អាចបន្តលេងបានមួយរយៈ និងរកបានមួយគ្រាប់ក្នុងតង់ទី1 ក៏ដោយ ប៉ុន្តែគាត់ត្រូវបានប្ដូរចេញនៅពេលចប់តង់ទ៊1❌

ប្រភពពីក្លិបបានបញ្ជាក់ថា របួសនេះជារបួសនៅតំបន់ជង្គង់ក្រោម (shin) ដែលគាត់ធ្លាប់មានបញ្ហាពីមុន ហើយការប៉ះទង្គិចនេះបានធ្វើឲ្យរបួសចាស់របស់គាត់ធ្ងន់ឡើងវិញ

គ្រូបង្វឹក Michael Carrick បានបញ្ជាក់ថា របួសរបស់ Šeško មិនមែនធ្ងន់ធ្ងរទេ ប៉ុន្តែជាការប៉ះទង្គិចតិចតួចប៉ុណ្ណោះ ហើយក្លិបនឹងបន្តតាមដានស្ថានភាពរបស់គាត់យ៉ាងជិតស្និទ្ធ មុនការប្រកួតបន្ទាប

🚨ក្រោយជ័យជម្នះរបស់ Manchester United ម្សិលមិញ កីឡាករ Matheus Cunha បានធ្វើការអបអរដែលជាស្ទាយពិសេស (trademark celebration)...
04/05/2026

🚨ក្រោយជ័យជម្នះរបស់ Manchester United ម្សិលមិញ កីឡាករ Matheus Cunha បានធ្វើការអបអរដែលជាស្ទាយពិសេស (trademark celebration) របស់គាត់ ជាមួយអ្នកគាំទ្រក្មេងម្នាក់ នៅខាងក្រៅកីឡដ្ឋាន Old Trafford 🏄 ❤️

ស្នាមញញឹមនិងភាពរីករាយរបស់ Cunha បានធ្វើឲ្យមនុស្សជុំវិញខ្លួនគាត់រីករាយតាម🥰

04/05/2026

Amad នៅតែល្អទេបងប្អូន គ្រាន់តែគ្រូប្រើទៅតាមស្ថានការណ៍ និងទម្រង់របស់គ្រូផ្លាស់ប្តូរ❤⏳

🚨តាមរបាយការណ៍ពីលោក Ben Jacobs🗞️ បានបញ្ជាក់ថា កីឡាករដូចជា Bruno Fernandes, Matheus Cunha និង Harry Maguire ស្ថិតក្នុងចំណោ...
04/05/2026

🚨តាមរបាយការណ៍ពីលោក Ben Jacobs🗞️ បានបញ្ជាក់ថា កីឡាករដូចជា Bruno Fernandes, Matheus Cunha និង Harry Maguire ស្ថិតក្នុងចំណោមកីឡាករជាន់ខ្ពស់ ដែលចង់បន្តការងារជាមួយ Carrick🥇

ចាប់តាំងពីគាត់បានចូលមកដឹកនាំ ក្រុមបានប្រមូលបាន 42 ពិន្ទុច្រើនជាងគេក្នុង Premier League ហើយនៅចុងសប្ដាហ៍នេះ ក៏ទើបតែមានសិទ្ធិចូលលេង UEFA Champions League វិញ ⭐

04/05/2026

🚨 កម្មវិធី MUKH LIVESHOW រដូវកាលទី 3 សប្ដាហ៍ទី 3️⃣0️⃣

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Man Utd Supporter in Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Man Utd Supporter in Cambodia:

Share

Category