Beyond the Games

Beyond the Games Beyond the Games is a campaign that aims to promote Cambodia beyond being a host country of Seagames and ASEAN Para games 2023.

Organize by Union of Youth Federations of Cambodia. Which we aim to showcase our Culture, History, Food, and More.

ក្រុមការងារនៃយុទ្ធនាការ Beyond The Games មានសេចក្តីសោកសង្រេងឥតគណនា ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនៃមរណភាពរបស់ ឯកឧត្តមបណ្ឌិ...
04/06/2025

ក្រុមការងារនៃយុទ្ធនាការ Beyond The Games មានសេចក្តីសោកសង្រេងឥតគណនា ក្រោយទទួលបានដំណឹងដ៏ក្រៀមក្រំនៃមរណភាពរបស់ ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានបណ្ឌិតសភាគុនល្បុក្កតោកម្ពុជា និងជាអនុប្រធានសហព័ន្ធគុនល្បុក្កតោកម្ពុជា ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ។

ក្រុមការងារ សូមសម្តែងនូវការសោកស្តាយ អាឡោះអាល័យចំពោះការបាត់បង់នូវព្រឹទ្ធាចារ្យគុនល្បុក្កតោមួយរូបដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាក្នុងការចូលរួមលើកស្ទួយ និងអភិរក្សគុនល្បុក្កតោ និងសូមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព ។

សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម បណ្ឌិតព្រឹទ្ធាចារ្យ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា យើងរួមគ្នាលើកកម្ពស់ វប្បធម៌សន្តិភាព នៅកម្ពុជា ដែលជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប...
29/12/2024

អបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា

យើងរួមគ្នាលើកកម្ពស់ វប្បធម៌សន្តិភាព នៅកម្ពុជា ដែលជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

រយៈពេល ៣ថ្ងៃ នៃកម្មវិធី «ទីជលគុណ» ត្រូវបានបញ្ចប់ដោយរលូន និងទទួលបានភាពជោគជ័យ ក្រោមបរិយាកាសមួយយ៉ាងរស់រវើក ប៉ុន្តែនៅពីក្រោយ...
17/11/2024

រយៈពេល ៣ថ្ងៃ នៃកម្មវិធី «ទីជលគុណ» ត្រូវបានបញ្ចប់ដោយរលូន និងទទួលបានភាពជោគជ័យ ក្រោមបរិយាកាសមួយយ៉ាងរស់រវើក ប៉ុន្តែនៅពីក្រោយនៃភាពជោគជ័យ និងសប្បាយរីករាយទាំងអស់នេះ គឺកើតចេញពីការលះបង់ពេលវេលាផ្ទាល់ខ្លួន លះបង់កម្លាំងកាយចិត្ត និងពោរពេញដោយការតាំងចិត្តរបស់អ្នកស្ម័គ្រចិត្តគ្រប់រូប ដើម្បីចូលរួមចំណែករៀបចំកម្មវិធី និងបង្កើតបរិយាកាសមួយដែលរស់រវើក និងសប្បាយរីករាយមួយនេះដល់ពុកម៉ែបងប្អូនគ្រប់រូប។

សូមអរគុណដល់ក្រុមការងារ និងយុវជនស្ម័គ្រចិត្តគ្រប់រូបចំពោះការចូលរួមមួយនេះ និងសង្ឃឹមថាការចូលរួមមួយនេះនឹងក្លាយជាអនុស្សាវរីយ៍មួយដែលបំភ្លេចមិនបានរបស់យើងទាំងអស់គ្នា។

កម្មវិធី «ទីជលគុណ» ត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ក្រោយពីបានផ្តល់បរិយាកាសស...
17/11/2024

កម្មវិធី «ទីជលគុណ» ត្រូវបានបញ្ចប់ដោយភាពជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ក្រោយពីបានផ្តល់បរិយាកាសសប្បាយរីករាយតាមរយៈសកម្មភាពកម្សាន្តនានា និងទស្សនីយភាពដ៏អស្ចារ្យជាច្រើន អស់រយៈពេល ៣ ថ្ងៃអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាឆ្នាំនេះ។

សន្យាថាបងប្អូនទាំងអស់គ្នានឹងមកជួបគ្នានៅឆ្នាំក្រោយទៀតណា!!!

ពេលបានមើលរូបភាពទាំងអស់នេះហើយក៏នឹកឃើញដល់ភាពកក់ក្តៅ មនោសញ្ចេតនា និងក្តីស្រឡាញ់របស់គ្រួសារ ក្នុងពេលដើរលេងកម្សាន្តនាឱកាសបុណ្...
16/11/2024

ពេលបានមើលរូបភាពទាំងអស់នេះហើយក៏នឹកឃើញដល់ភាពកក់ក្តៅ មនោសញ្ចេតនា និងក្តីស្រឡាញ់របស់គ្រួសារ ក្នុងពេលដើរលេងកម្សាន្តនាឱកាសបុណ្យជាតិ ហើយជាពិសេសគឺមកលេងនៅកម្មវិធី «ទីជលគុណ» នៅឆ្នាំនេះ។

រយៈពេល ២ថ្ងៃហើយដែលបងប្អូនបានមកលេងកម្សាន្តសប្បាយរីករាយនៅកម្មវិធី «ទីជលគុណ»។ អញ្ចឹងហើយ កម្មវិធីនៅសល់តែថ្ងៃនេះមួយថ្ងៃទៀតទេណ...
16/11/2024

រយៈពេល ២ថ្ងៃហើយដែលបងប្អូនបានមកលេងកម្សាន្តសប្បាយរីករាយនៅកម្មវិធី «ទីជលគុណ»។ អញ្ចឹងហើយ កម្មវិធីនៅសល់តែថ្ងៃនេះមួយថ្ងៃទៀតទេណា បើបងប្អូនណាដែលមិនទាន់បានមកលេង «ទីជលគុណ» កុំភ្លេចនាំគ្នាមកលេងនៅថ្ងៃនេះឱ្យបានទាំងអស់គ្នា!

បងប្អូនដែលមិនទាន់បានមកលេង «ទីជលគុណ» កុំភ្លេចនាំគ្នាមកលេងឱ្យបានច្រើនកុះករណា ព្រោះកម្មវិធីនៅសល់តែថ្ងៃស្អែកមួយថ្ងៃទៀតនោះទេ។...
15/11/2024

បងប្អូនដែលមិនទាន់បានមកលេង «ទីជលគុណ» កុំភ្លេចនាំគ្នាមកលេងឱ្យបានច្រើនកុះករណា ព្រោះកម្មវិធីនៅសល់តែថ្ងៃស្អែកមួយថ្ងៃទៀតនោះទេ។
មកចូលរួមជាមួយគ្នា ដើម្បីបង្កើតអនុស្សាវរីយ៍មួយដែលមិនអាចបំភ្លេចបាន!

ថ្ងៃទី២ នៃកម្មវិធី «ទីជលគុណ» កាន់តែពិសេស កាន់តែសប្បាយ និងកាន់តែអ៊ូអរ បន្ថែមជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យនៃការដង្ហែក្បួនប្...
15/11/2024

ថ្ងៃទី២ នៃកម្មវិធី «ទីជលគុណ» កាន់តែពិសេស កាន់តែសប្បាយ និងកាន់តែអ៊ូអរ បន្ថែមជាមួយនឹងទស្សនីយភាពដ៏អស្ចារ្យនៃការដង្ហែក្បួនប្រទីបយុវជន ដែលបង្កើតជាបរិយាកាសមួយបំភ្លេចមិនបានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

កម្មវិធី «ទីជលគុណ» បានចូលរួមបង្ហាញឱ្យឃើញអំពីស្នាមញញឹមដ៏ស្រស់ស្អាតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលពោរពេញដោយក្តីស្រឡាញ់ និង...
15/11/2024

កម្មវិធី «ទីជលគុណ» បានចូលរួមបង្ហាញឱ្យឃើញអំពីស្នាមញញឹមដ៏ស្រស់ស្អាតរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលពោរពេញដោយក្តីស្រឡាញ់ និងមោទនភាព ក្នុងការចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

ចង់បានរូបភាពស្អាតៗ និងឥតគិតថ្លៃនៅកម្មវិធី «ទីជលគុណ» មែនទេ? អញ្ចឹងហើយបងប្អូនទាំងអស់គ្នា ពេលមកលេង «ទីជលគុណ» កុំភ្លេចមកថតរូ...
15/11/2024

ចង់បានរូបភាពស្អាតៗ និងឥតគិតថ្លៃនៅកម្មវិធី «ទីជលគុណ» មែនទេ?
អញ្ចឹងហើយបងប្អូនទាំងអស់គ្នា ពេលមកលេង «ទីជលគុណ» កុំភ្លេចមកថតរូបជាមួយនឹងម៉ាសុីនថតរូបភ្លាមយកភ្លាមទាំងអស់គ្នាណា!

ក្រៅតែពីបានមកលេងល្បែងកម្សាន្តសប្បាយរីករាយ និងមើលការសម្តែងសិល្បៈដ៏រស់រវើកនៅកម្មវិធី «ទីជលគុណ» ហើយ បងប្អូនកុំភ្លេចនាំគ្នាម...
15/11/2024

ក្រៅតែពីបានមកលេងល្បែងកម្សាន្តសប្បាយរីករាយ និងមើលការសម្តែងសិល្បៈដ៏រស់រវើកនៅកម្មវិធី «ទីជលគុណ» ហើយ បងប្អូនកុំភ្លេចនាំគ្នាមកញ៊ាំអាហារឆ្ងាញ់ៗ និងទិញវត្ថុអនុស្សាវរីយ៍ជាច្រើន នៅតាមស្តង់បងប្អូនអាជីវកររបស់យើងផងណា!

Address

The Kampus Building
Phnom Penh

Alerts

Be the first to know and let us send you an email when Beyond the Games posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category