26/07/2020
[English Below]
ការប្រកួតមិត្តភាព ក្រសួងមហាផ្ទៃ និងស្ថានទូតចិនលើកទី១ បានប្រព្រឹត្ដទៅកាលពីថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង និងឯកឧត្តម ឯកអគ្គរដ្ឋទូត វ៉ាង វិនធាន នៅតារាងកូនគោល Vattanac Golf Resort។
យើងខ្ញុំមានកិត្តិយសដោយបានឃើញវត្តមានឥស្សរៈជនជាន់ខ្ពស់របស់ប្រទេសទាំងពីរ អញ្ជើញចូលរួមក្នុងការប្រកួតប្រកបដោយចំណងមិត្តភាព និងមេត្រីភាពរវាងគ្នានិងគ្នាពេញមួយថ្ងៃ។
សូមអរគុណដល់ក្រុមហ៊ុន និងដៃគូឧបត្ថម្ភរបស់យើងរួមមាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍, ក្រុមហ៊ុន Seatel yes kh, Golden Cambodia Century, Union Group Dara Sakor, Huawei Cambodia, Cake Experiential Communications និង Boncafe ដែលបានសហការក្នុងដំណើរការការប្រកួតមិត្តភាពមួយនេះ។
ចូលរួមជាមួយ MIGA សម្រាប់ការប្រកួតសំខាន់ៗជាច្រើនទៀត ហើយចូលរួមជា Telegram ផ្លូវការរបស់យើង ដើម្បីទទួលបានព័ត៌មានជាច្រើនទៀត: https://t.me/migagolf
--------
The 1st Annual Ministry of Interior vs China Embassy Friendship Tournament was held on 25th July 2020, graced by the presence of Samdech Krolahom Sar Kheng and His Excellency Ambassador Wang Wentian at Vattanac Golf Resort.
We're honored to be able to witness participants from the two countries enjoyed the tournament and shared joy with each other throughout the day.
Thanks to our sponsors, General Department of Immigration, Seatel yes kh, Golden Cambodia Century, Union Group Dara Sakor, Huawei Cambodia, Cake Experiential Communications and Boncafe for making it happen.
Join us in MIGA for more interesting tournaments like this and join our official Telegram group for more updates: https://t.me/migagolf