05/04/2024
ថ្ងៃនេះឃើញបងប្អូនភាគច្រើននាំគ្នា share រូបថតកាលពួកយើងរៀបចំកម្មវិធីសង្ក្រាន្តកាលពីឆ្នាំ២០១៩ ធ្វើឱ្យ admin មានការនឹករឭកជាខ្លាំង! ថ្វីដ្បិតតែពួកយើងពុំអាចរៀបចំកម្មវិធីនេះបាន តែយើងសប្បាយចិត្តដែលនៅតែអាចឃើញប្អូនៗជំនាន់ក្រោយរួមគ្នាបង្កើតរូបភាពនៃការធ្វើសង្ក្រាន្តបែបនេះជាបន្តបន្ទាប់រៀងមកទៀត!
មានចំណុចមួយដែលពួកយើងសំណូមពរនិងសង្ឃឹមយ៉ាងមុតមាំនោះគឺ សូមឱ្យការរៀបចំកម្មវិធីបែបនេះគឺផ្ដោតទៅលើការលើកស្ទួយវប្បធម៌ ប្រពៃណីខ្មែរ និង ពង្រឹងនូវភាពជាអ្នកដឹកនាំ ស្មារតីសាមគ្គីភាព សាបព្រោះនូវអំពើល្អ សន្តិសុខ ភាពជាយុវជន ជាទំពាំងស្នងឫស្សីដល់សហគមន៍និងសង្គម។
សូមទទួលនូវការគោព កោតសរសើរ និងរាប់អានដ៏ស្មោះស្ម័គ្រអំពីក្រុមយើងខ្ញុំ! 🙏🏼🩵
ូជ្រួញ