មន្ទីរពេទ្យបង្អែក អង្គស្នួល

  • Home
  • Cambodia
  • Kandal
  • មន្ទីរពេទ្យបង្អែក អង្គស្នួល

មន្ទីរពេទ្យបង្អែក អង្គស្នួល Your Health Is Our Mission

08/07/2026

ដំណឹងជ្រើសរើសបុគ្គលិក
វេជ្ជបណ្ឌិត ចំនួន ១ រូប
Part Time
ចាប់អារម្មណ៍ Telegram
095 922678

29/06/2026

ដំណឹងជ្រើសរើសបុគ្គលិក

វេជ្ជបណ្ឌិត ចំនួន ១ រូប 👨‍⚕️👩‍⚕️

ម៉ោងការងារចុងសប្តាហ៍

ចាប់អារម្មណ៍ TG: 095922678

ពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល ការចែករំលែកបទពិសោធន៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗរបស់មន្...
27/06/2026

ពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល ការចែករំលែកបទពិសោធន៍ពីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗរបស់មន្តីរពេទ្យបង្អែកអង្គស្នួល។

អង្គស្នួល ៖ នាព្រឹកថ្ងៃ សុក្រ ១២ កើត ខែ បឋមសាឍ ឆ្នាំ មមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៦ លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ នាយកស្តីទីនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល និងលោកវេជ្ជបណ្ឌិត ស្រុង លីម ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គស្នួល បានអញ្ជើញចូលរួមផ្តល់កិត្តិយសក្នុងពិធីសំណេះសំណាល ចែករំលែកបទពិសោធន៍ និងសមិទ្ធិផលថ្មីៗរបស់មន្ទីរពេទ្យបង្អែកអង្គស្នួល។

ក្នុងពិធីនេះ មានការចូលពីថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គស្នួល មន្ទីរពេទ្យបង្អែកពញាឮ មន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង និងមន្ទីរពេទ្យបង្អែកអង្គស្នួល។

ជាដំបូង លោកវេជ្ជបណ្ឌិត ស្រុង លីម ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គស្នួល បានចូលរួមកោតសរសើរពីកិច្ចប្រឹងប្រែងធ្វើការរួមគ្នាជាធ្លុងតែមួយរបស់ថ្នាក់ដឹងនាំ និងមន្ត្រីមន្ទីរពេទ្យបង្អែកអង្គស្នួលធ្វើឱ្យមន្ទីរមានការផ្លាស់ប្តូរទៅរកភាពរីកចម្រើនដើម្បីផ្តល់សេវាប្រកបដោយគុណធម៌ សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ។ លោកវេជ្ជបណ្ឌិត ក៏បានកោតសរសើរទស្សនៈដែលសបញ្ជាក់ពីឆន្ទៈខ្ពស់របស់លោក លី សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកអង្គស្នួល។

បន្ទាប់មក លោកវេជ្ជបណ្ឌិត គាម ពិសិដ្ឋ នាយកស្តីទីនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាលមានសេចក្តីសោមនស្សរីករាយលើកិច្ចសហប្រតិបត្តិការរួមគ្នារវាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរពេទ្យបង្អែកអង្គស្នួល ជាពិសេសការរួមកម្លាំងគ្នារបស់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពេទ្យបន្តបេសកកម្មឆ្ពោះទៅរកចក្ខុវិស័យរួម។ លោកបានលើកឡើងថា មន្ទីរពេទ្យបង្អែកអង្គស្នួលមានអ្នកជំងឺមកទទួលសេវាច្រើន ហើយអ្នកជំងឺទាំងអស់នោះត្រូវបានផ្តល់សេវាពីមន្ត្រីជំនាញសុខាភិបាលដោយយកចិត្តទុកដាក់ប្រកបដោយក្រមសីលធម៌ សមធម៌ និងគុណធម៌។ លោកនាយក ផ្តាំផ្ញើមន្ត្រីសុខាភិបាលទាំងអស់យកចិត្តទុកដាក់បន្តអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ដោយរួមទាំងផ្តោតលើផលវិបាករយៈពេលខ្លី ឬវែងនៃការព្យាបាល។ លោកនាយក ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរពេទ្យបង្អែកដែលបានចូលរួម យកបទពិសោធន៍ដែលរៀនបានថ្ងៃនេះ ទៅវិភាគ និងអនុវត្តនៅអង្គភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ហើយបន្តការចូលរួមប្រកួតប្រជែងសេវាសាធារណៈគំរូ ដើម្បីឈ្វេងយល់ពីកង្វះខាតជាគន្លឺះឆ្ពោះទៅរកភាពជោគជ័យ។

បន្ទាប់ពីការចូលរួមសំណេះសំណាលពីថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ លោក លី សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកអង្គស្នួលបានបង្ហាញបទពិសោធន៍ល្អៗនៃវឌ្ឍនភាពផ្តល់សេវាសាធារណៈគំរូ ព្រមទាំងបានរំលេចនូវទស្សនៈមួយចំនួនជាការរួមចំណែកបង្ហាញពីឆន្ទៈខ្ពស់ក្នុងភាពជាអ្នកដឹកនាំគំរូ។

ក្នុងពិធីនេះ ក៏មានចំណាប់អារម្មណ៍ពីលោកវេជ្ជបណ្ឌិត សុខ ធន ប្រធានមន្ទីរពេទ្យបង្អែកពញាឮ និងលោកវេជ្ជបណ្ឌិត យ៉ាត ធឿន ប្រធានមន្ទីរពេទ្យកណ្ដាលស្ទឹង លើភាពរីកចម្រើនគួរឱ្យកត់សម្គាល់ និងជាគំរូ ហើយលោកទាំងពីរនឹងបន្តយកចំណេះដឹងដែលបានរៀនពីថ្ងៃនេះ ទៅបន្តផ្លាស់ប្តូរអង្គភាពរបស់ខ្លួនឱ្យមានភាពរីកចម្រើនខ្ពស់ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរថែមទៀត។

ជាចុងក្រោយ ក្នុងឱកាសនេះ លោកនាយកស្តីទីនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាលបានផ្តល់អនុសាសន៍ល្អៗ ជាពិសេសលើភាពទំនួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល ក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាសុខភាពសាធារណៈស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឆ្ពោះទៅរកចក្ខុវិស័យរួម។

ពិធីសំណេះសំណាល និងការចែករំលែកបទពិសោធន៍ពីវឌ្ឍនភាព និងសមិទ្ធិផលថ្មីៗរបស់មន្ទីរពេទ្យបង្អែកអង្គស្នូលនេះ ពិតជាបានឆ្លុះបញ្ចាំងពីភាពរីកចម្រើនរបស់វិស័យសុខាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។

22/05/2026

📣ដំណឹងជ្រើសរើសបុគ្គលិក
ជំនួយការរដ្ឋបាល

ចំនួន ២ នាក់ ស្រី✅
ចប់មធ្យមសិក្សាទុតិយភូមិ✅

📣 ដំណឹងជ្រើសរើសបុគ្គលិក
08/05/2026

📣 ដំណឹងជ្រើសរើសបុគ្គលិក

ពិធីប្រគល់បណ្ណសរសើរជូនមន្ត្រីសុខាភិបាលឆ្នើម និងពិធីចាប់រង្វាន់អបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មីស្រុកអង្គស្នួល៖ នាព្រឹកថ្ងៃ ...
11/04/2026

ពិធីប្រគល់បណ្ណសរសើរជូនមន្ត្រីសុខាភិបាលឆ្នើម និងពិធីចាប់រង្វាន់អបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី

ស្រុកអង្គស្នួល៖ នាព្រឹកថ្ងៃ សុក្រ ៨ រោច ខែ ចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ លោក លី សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែកអង្គស្នួលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់បណ្ណសរសើជូនរដល់មន្ត្រីឆ្នើមប្រចាំឆ្នាំ ២០២៥ និងពិធីចាប់រង្វាន់អបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី ២០២៦។

ពិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់គុណភាពសេវាសុខភាពសាធារណៈស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងឱកាសនេះ លោកប្រធានមន្ទីរពេទ្យបានកោតសរសើរមន្ត្រីគ្រប់រូបបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយមានទំនួលខុសត្រូវខ្ពស់ និងបានរំលេចនូវភាពជោគជ័យដែលជាលទ្ធផលកើតចេញពីការរួបរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យរបស់មន្ទីរពេទ្យ។

មន្ទីរពេទ្យមានក្តីរំពឹង និងជឿជាក់ថាពិធីប្រគល់បណ្ណសរសើរជូនមន្ត្រីសុខាភិបាលឆ្នើមប្រចាំឆ្នាំ ២០២៥ និងពិធីចាប់រង្វាន់អបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី ២០២៦ នេះ នឹងជាគំរូដល់មន្ត្រីគ្រប់រូបរួមគ្នាប្រកបដោយគុណតម្លៃបន្តបេសកកម្មរបស់មន្ទីរពេទ្យឆ្ពោះទៅរកចក្ខុវិស័យ។

នាថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ក្រុមការងារមន្ទីរពេទ្យបានរៀប...
13/12/2025

នាថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់
សប្តស័ក ពុទ្ធសករាជ ២៥៦៩
ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥

ក្រុមការងារមន្ទីរពេទ្យបានរៀបចំសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន ជួយជនភៀសសឹក ដោយជំនួយបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យបង្អែកអង្គស្នួល និងសប្បុរសជនផ្សេងៗ។

សូមវត្ថុសាកសិទ្ធតាមថែរក្សា វិរ:កងទ័ពជួរមុខ និងកងទ័ពអាវស

Address

National Road 4
Kandal
08301

Alerts

Be the first to know and let us send you an email when មន្ទីរពេទ្យបង្អែក អង្គស្នួល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to មន្ទីរពេទ្យបង្អែក អង្គស្នួល:

Shortcuts

Share

Category