ព្រឹត្តិការណ៍នគរសង្រ្កាន្ត Nokor Sankranta

  • Home
  • Cambodia
  • Phnom Penh
  • ព្រឹត្តិការណ៍នគរសង្រ្កាន្ត Nokor Sankranta

ព្រឹត្តិការណ៍នគរសង្រ្កាន្ត Nokor Sankranta ព្រឹត្តិការណ៍វប្បធម៌ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា
(1)

16/05/2026

នឹក #នគរសង្រ្កាន្ត អត់អ្នកទាំងអស់គ្នា? តើមានអនុស្សាវរីយ៍ល្អៗអ្វីខ្លះ? ជួយប្រាប់អេដមីនផង!

13/05/2026
24/04/2026

🇰🇭ស្មារតីនៅជាមួយ ជាតិ កងកម្លាំង និងជនភៀសសឹក គ្រប់វេលា🇰🇭

កម្រងវីដេអូនៃសកម្មភាពរួមដៃគ្នាដ៏មមាញឹកក្នុងការវេចខ្ចប់អំបុក និងនំខ្ញី កាលពីអំឡុងពេលព្រឹត្តិការណ៍នគរសង្ក្រាន្ត កន្លងទៅនេះ! 😍✨

ទោះបីពិធីបុណ្យចូលឆ្នាំបានបញ្ចប់មែន ប៉ុន្តែស្មារតីសាមគ្គីភាពដែលបានបង្ហាញក្នុងវីដេអូនេះ នៅតែដក់ជាប់ក្នុងចិត្តជានិច្ច។ រាល់សកម្មភាពដែលបងប្អូនបានឃើញ គឺជាការរៀបចំកម្លាំងចិត្តផ្ញើជូនទៅកាន់បងប្អូនជនភៀសសឹក និងបងៗវីរកងទ័ពនៅគ្រប់ទិសទី។ យើងនៅតែបន្តចាំផ្តល់កម្លាំងចិត្តជូនដល់ពួកគាត់គ្រប់ពេលវេលា! 🇰🇭❤️🙏

#នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #កម្ពុជា

#សសយក

22/04/2026

អាជីវករនៅតំបន់ទួលទំពូងជាច្រើន បានបង្ហាញពីភាពរីករាយ និងការគាំទ្រយ៉ាងខ្លាំងចំពោះការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ដ ព្រោះមិនត្រឹមតែបង្កើតបរិយាកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋទេ ប៉ុន្តែថែមទាំងជួយបង្កើនចំណូល និងទាក់ទាញភ្ញៀវមកកាន់តំបន់ទួលទំពូងកាន់តែច្រើនផងដែរ។
#នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី

#សសយក

22/04/2026

ទោះបីព្រឹត្តិការណ៍នគរសង្ក្រាន្ត ត្រូវបានបញ្ចប់ទៅហើយក្ដីតែការចងចាំ និងអនុស្សាវរីយល្អៗទាំងនេះនៅតែដក់ជាប់ក្នុងក្រអៅបេះដូងនៃគ្រួសារខ្មែរជានិច្ច។
ជាចុងក្រោយសូមថ្លែងអំណរអរគុណដល់ក្រុមការងារទាំងអស់ដែលបានសាមគ្គីជាថ្លុងមួយលះបង់ទាំងកម្លាំងកាយចិត្តដើម្បីធ្វើឱ្យព្រឹត្តិការណ៍មួយនេះទទួលបានជោគជ័យ និងបន្សល់នូវស្នាមញញឹមដែលមិនអាចបំភ្លេចបាន។

#នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #កម្ពុជា

#សសយក

22/04/2026

ទូលព្រះបង្គំជាខ្ញុំ ខ្ញុំម្ចាស់ និងយើងខ្ញុំទាំងអស់គ្នា ជាក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមលើកហត្ថប្រណម អញ្ជលី ក្រាបថ្វាយបង្គំបួងសួងដល់ អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមយាងបីបាច់រក្សា ប្រោះព្រំព្រះរាជសព្ទសាធុការពរជ័យ សិរីបវរមហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គឆ្លងកាត់ការព្យាបាលប្រកបដោយជោគជ័យ រួចចាកផុតគ្រោះភ័យទាំងឡាយទាំងពួង និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ដេីម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំសម្រាប់ប្រជានុរាស្រ្តជាកូន ជាចៅ នៃព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។

21/04/2026

តោះមកស្ដាប់ពីចំណាប់អារម្មណ៍របស់អាជីវករ នៅតំបន់ទួលទំពូង ខណៈពេលមានការរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ដ» 🎉✨

#នគរសងរ្កាន្ត #ចលឆ្នាំថ្មី #កមពុជា

#សសយក

21/04/2026

កម្រងអនុស្សវរីយ៍ដ៏រស់រវើក និងមិនអាចបំភ្លេចបានក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត នៅភូមិវប្បធម៌! 😍

ចាប់ពីទិដ្ឋភាពនៃការជួបជុំលេងល្បែងប្រជាប្រិយយ៉ាងកុះករ ការរាំលេងយ៉ាងសប្បាយរីករាយ រហូតដល់ការទស្សនាសិល្បៈសម្តែងល្ខោនដ៏ជក់ចិត្ត ដែលបានញ៉ាំងឱ្យបរិយាកាសទាំងមូលកាន់តែអស្ចារ្យ និងពោរពេញដោយមោទនភាពជាតិ។ ស្នាមញញឹម និងភាពរំភើបក្នុងឆ្នាំនេះ ពិតជាបានបន្សល់ទុកនូវរឿងរ៉ាវដ៏មានន័យបំផុតសម្រាប់បងប្អូន អ៊ំពូមីងគ្រប់ៗគ្នា។

តស់! មកទស្សនាវីដេអូបង្ហាញពីទិដ្ឋភាពដ៏អស្ចារ្យទាំងអស់គ្នា! 🇰🇭✨
#នគរសង្រ្កាន្ត #ចូលឆ្នាំថ្មី #កម្ពុជា

#សសយក

Address

Phnom Penh
12000

Alerts

Be the first to know and let us send you an email when ព្រឹត្តិការណ៍នគរសង្រ្កាន្ត Nokor Sankranta posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category