រឿងពិត នៅកម្ពុជា

រឿងពិត នៅកម្ពុជា WE NEED JUSTICE, DEMOCRACY, FREEDOM, HUMAN RIGHT, GOOD GOVERNMENT. The state of Chenla then arose.

People have been living within the area covered by the present-day country of Cambodia at least since the 5th millennium BC. The ancient Kingdom of Funan occupied a wider area, and it was during that period that the culture became heavily influenced by Hinduism. The Khmer Empire had its golden age in the 9th to the 13th centuries, when huge temple complexes were built, most notably Angkor Wat. Spa

nish and Portuguese missionaries visited from the 16th century, and Cambodia became a protectorate of France in the 19th century, being ruled as part of French Indochina. Cambodia became an independent kingdom in 1953 under Norodom Sihanouk. The Vietnam War extended into Cambodia, giving rise to the Khmer Rouge, which took Phnom Penh in 1975 and carried out a campaign of mass killing. Following an invasion by Vietnam, the Khmer Rouge were deposed and the People's Republic of Kampuchea was established. After years of isolation, the war-ravaged nation was reunited under the monarchy in 1993 and has seen rapid economic progress while rebuilding from decades of civil war.

01/03/2015
21/05/2014

ប៉ូលីស ខេត្តបាត់ដំបងវាយអ្នករត់តាក់ស៊ីដោយមិនបាច់ខ្វល់ខ្វាយ រឿងច្បាប់ទម្លាប់ចរាចរ មើលទៅដូចជាសត្វធាតុមែនណ៎?!!!!!

21/05/2014

ជួបអ្នកប្រាជ្ញអក្សរសាស្រ្ត នាយគ្រឿន ពន្យល់ពាក្យថា គតិបណ្ឌិត?

បើគិតមកទល់នឹងពេលនេះ និងគិតឲ្យបានដិតដល់ទៅ ក្មេងៗបច្ចុប្បន្នមានការយល់ដឹងខ្ពស់ អំពីអ្វីដែល្អ និងអ្វី ដែលអាក្រក់ ហើយនេះជាសក្...
21/05/2014

បើគិតមកទល់នឹងពេលនេះ និងគិតឲ្យបានដិតដល់ទៅ ក្មេងៗបច្ចុប្បន្នមានការយល់ដឹងខ្ពស់ អំពីអ្វីដែល្អ និងអ្វី ដែលអាក្រក់ ហើយនេះជាសក្ខីភាពមួយដែលយើងអាច ដឹងថាគណបក្ស CNRP ពិតជាមានប្រៀបឆ្ងាយជាង CPP មែន ហើយកាលណាយើងមិន ព្រមតាមប្រជាជនដែលគេហមានសម្លេងភាគច្រើនដឹងថា អ្វីដែល្អ និងអ្វីដែលនឹងនាំឲ្យយើងធ្លាក់ជ្រោះទេ ខ្មែរយើងនឹងនៅតែជាប្រទេស ដែលមានតែឈ្មោះនៅក្នុងផែនទីពិភពលោកប៉ុណ្ណោះ ហើយថ្មីៗនេះដែរ ក្រុមហ៊ុន Google ក៏បានប្ដូរឈ្មោះទីលានប្រជាធិបតេយ្យទៅជាទីលានវ៉ៃគ្នាដែរ វាពិតជាគួរឲ្យអស់សំណើចពិតមែន ៕

ស្របពេលដែលតុលាការបានបើកសវនាការសំណុំរឿងប្រជាពលរដ្ឋ២៣នាក់ នេះដែរ ក្រុមអនាមឹក កម្ពុជាដែលមានឈ្មោះថា Anonymous Cambodia បានបើ...
21/05/2014

ស្របពេលដែលតុលាការបានបើកសវនាការសំណុំរឿងប្រជាពលរដ្ឋ២៣នាក់ នេះដែរ ក្រុមអនាមឹក កម្ពុជាដែលមានឈ្មោះថា Anonymous Cambodia បានបើការវាយ ប្រហារ និងបិទជាប់នូវគេហទំព័ររបស់រដ្ឋាភិបាលមួយចំនួនក្នុងនោះ រួមមាន គេហទំព័រ #ទីស្ដីការគណៈរដ្ឋមន្រ្តី #កងរាជអាវុធហត្ថលើផ្ទៃប្រទេស #ទីបញ្ជាការកងរាជអាវុធហត្ថ និងគេហទំព័រមួយចំនួនទៀត ។ ការបើការវាយប្រហារនេះអាចខ្លាំង ជាងមុនដោយសារពួកគេបានគ្រប់គ្រង User Name និង Admin ទាំងអស់ត្រូវបានផ្លាស់ប្ដូរទាំងស្រុង ដែលរហូតមកទល់នឹងពេលនេះ ជាង ៣-៤ ម៉ោងហើយ ដែលគេហទំព័រខាងលើមិនអាចដំណើរការបាន។

ពលករនៅកំពង់ឆ្នាំងគ្រោងប្ដឹងក្រុមហ៊ុននាំពលករទៅថៃមួយពីបទឆបោកនិងទារជំងឺចិត្ត******************************************ពលករព...
21/05/2014

ពលករនៅកំពង់ឆ្នាំងគ្រោងប្ដឹងក្រុមហ៊ុននាំពលករទៅថៃមួយពីបទឆបោកនិងទារជំងឺចិត្ត
******************************************
ពលករពលការិនីត្រៀមខ្លួនចេញទៅធ្វើការនៅប្រទេសថៃ ចំនួន ១៥នាក់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កំពុងស្វែងរកអន្តរាគមន៍ និងជំនួយផ្លូវច្បាប់ពីសមាគមអាដហុក (Adhoc) ដើម្បីប្ដឹងក្រុមហ៊ុនបញ្ជូនពលករមួយឈ្មោះ សេនជូរី ខេមបូឌា (Senchury Cambodia) ដែលមានទីស្នាក់ការកណ្ដាលនៅរាជធានីភ្នំពេញ ពីបទឆបោក។

ពួកគេគ្រោងនឹងទាមទារប្រាក់ដែលបានបង់ឲ្យក្រុមហ៊ុនក្នុងម្នាក់ចន្លោះពី ២៥០ដុល្លារ ទៅ ២៦០ដុល្លារអាមេរិក មកវិញ និងទាមទារប្រាក់សំណងជំងឺចិត្តក្នុងម្នាក់ចំនួន ១លានរៀលបន្ថែមទៀត។

ក្រុមគ្រួសារ និងពលករទាំងនោះរស់នៅភូមិថ្នល់តាសែង និងភូមិកោះកែវ នៃឃុំស្វាយជ្រុំ ឲ្យដឹងនៅថ្ងៃទី២០ ខែឧសភា ថា ខ្លួនបានរង់ចាំការសន្យារបស់ក្រុមហ៊ុន ថានឹងរកការងារឲ្យធ្វើក្នុងរយៈពេល ១ខែកន្លះ ក្រោយពីបង់ប្រាក់ជូនក្រុមហ៊ុនគ្រប់ចំនួន។ ប៉ុន្តែ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៣ មក ពួកគាត់នៅតែមិនអាចចេញទៅធ្វើការនៅប្រទេសថៃ បាន។

ពលការិនីម្នាក់ក្នុងចំណោម ១៥នាក់ អ្នកស្រី សៀម ស៊ីណយ មានប្រសាសន៍ថា អ្នកស្រីបានចងការប្រាក់គេចំនួន ១លានរៀល ដោយមានការប្រាក់ ១០ម៉ឺនរៀលក្នុង១ខែ ដើម្បីយកទៅបង់ឲ្យក្រុមហ៊ុន ដោយសង្ឃឹមថាបានការងារធ្វើនៅប្រទេសថៃ។ ផ្ទុយទៅវិញ ការងារក៏មិនបាន ប្រាក់ក៏ជំពាក់គេ។ សព្វថ្ងៃ អ្នកស្រីថារស់នៅទាំងអស់សង្ឃឹមដោយប្រឹងប្រែងស្ទើរដាច់ខ្យល់ ដើម្បីរកប្រាក់បង់ថ្លៃការប្រាក់គេផង និងទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃផង៖ «ពួកខ្ញុំនេះប្ដូរចិត្ដថាលែងទៅហើយ ព្រោះអីដល់រដូវការងាររកហើយ អង្គការហ្នឹងក៏សងដល់កដែរ លែងចង់ហើយ។ ខ្លះទៅយកអេស៊ីហ្វាន់អីទៅ ដូចជាពួកខ្ញុំខ្លះយកលុយរាប់អ៊ីចឹងទៅណា»។

ក្រុមពលករបញ្ជាក់ថា នៅពេលនាំគ្នាទៅចុះឈ្មោះ ដើម្បីចេញទៅធ្វើការនៅប្រទេសថៃ នោះ ពួកគាត់មិនដឹងច្បាស់ថាត្រូវចេញទៅធ្វើផ្នែកអ្វីនោះទេ ប៉ុន្តែភាគីក្រុមហ៊ុនសន្យាថានឹងបញ្ជូនទៅធ្វើការក្នុងរោងចក្រស្ករស ឬរោងចក្រកាត់ដេរ។ ប៉ុន្តែ ក្រុមហ៊ុនមិនបានគោរពតាមសន្យា ដោយម្ដងយកលេសថាសភាពការណ៍នៅប្រទេសថៃ មិនស្រួល ម្ដងថាស្ថានការណ៍នយោបាយនៅកម្ពុជា មិនស្រួល។ ក្រោយមក ពួកគាត់ចេះតែទូរស័ព្ទសួរនាំអំពីបញ្ហានេះទៅខាងក្រុមហ៊ុន ប៉ុន្តែត្រូវបានតំណាងក្រុមហ៊ុនស្ដីបន្ទោស និងចុចផ្ដាច់ទូរស័ព្ទចោល។

វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទង លោក ឡេត ភារុណ ដែលក្រុមពលករអះអាងថា ជាប្រធានក្រុមហ៊ុន សេនជូរី ខេមបូឌា ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់នេះ ប៉ុន្តែមិនអាចទាក់ទងបានទេ នៅថ្ងៃទី២០ ខែឧសភា ដោយទូរស័ព្ទចូលជាច្រើនដងមិនទទួល។

ទោះជាយ៉ាងណា អតីតបុគ្គលិកក្រុមហ៊ុនម្នាក់ដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ពលករពលការិនីទាំង ១៥នាក់ លោកជាអ្នកណែនាំ និងកត់ឈ្មោះបញ្ជូនទៅក្រុមហ៊ុន។ ចំណែករឿងលុយកាក់ គឺពួកគាត់ទៅបង់នៅទីស្នាក់ការភ្នំពេញដោយខ្លួនឯង មិនពាក់ព័ន្ធនឹងលោកឡើយ៖ «ក្រុមហ៊ុនវាដាក់ផ្សាយតាមប៉ុស្តិ៍វិទ្យុអ៊ីចឹង ក្រុមហ៊ុនវាយកលេខទូរស័ព្ទគ្រប់បុគ្គលិកទាំងអស់ ដូចនៅខេត្តផ្សេងៗចឹង មានបុគ្គលិកខ្លះដាក់លេខប្រចាំខេត្តរបស់គេអ៊ីចឹងទៅណា។ អ៊ីចឹងលេខទូរស័ព្ទហ្នឹងខ្ញុំក៏ចុះមកចុះឈ្មោះឲ្យពួកគាត់ ប៉ុន្តែរឿងលុយកាក់ ខ្ញុំថាអត់កាន់ទេសូមពលករទាំងអស់ទៅបង់នៅក្រុមហ៊ុនរបស់ឯងចុះ»។

មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងថា ករណីនេះខាងសមាគមគ្រាន់តែបានប្រឹក្សាយោបល់ និងជួយរៀបចំពាក្យបណ្ដឹងចូលទៅស្នងការដ្ឋាននគរបាលខេត្ត គឺមិនទាន់មានអន្តរាគមន៍អ្វីនៅឡើយទេ ដោយរង់ចាំចំណាត់ការរបស់សមត្ថកិច្ចជាមុនសិន៖ «យើងឃើញថា ការចំណាកស្រុករបស់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង នេះនៅតែបន្ដទៅដោយមានច្បាប់ខ្លះ និងខុសច្បាប់ខ្លះទៅប្រទេសថៃ»។

យ៉ាងណា ប្រធានការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក កេត យ៉ុង ពន្យល់ថា ទាក់ទងនឹងករណីពលករចំណាកស្រុក និងក្រុមហ៊ុនបញ្ជូនពលករចេញ គឺជាសមត្ថកិច្ចដោះស្រាយខាងមន្ទីរការងារ មិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់ស្នងការទៀតឡើយ។

ចំណែកប្រធានមន្ទីរការងារ លោក ពៅ ស៊ីថា ប្រាប់ថា ខាងលោកមិនទាន់ទទួលបានពាក្យបណ្ដឹងនេះនៅឡើយទេ ប៉ុន្តែប្រសិនបើទទួលបាន លោកនឹងប្រឹក្សាយោបល់ រួចទាក់ទងទៅខាងក្រសួង ដើម្បីត្រួតពិនិត្យលើការចុះបញ្ជីការរបស់ក្រុមហ៊ុននោះ ឬចាត់វិធានការយ៉ាងណាចំពោះករណីនេះ៕

ប្រភព៖ FRA Khmer

អង្គការ Human Rights Watch (HRW) អំពាវនាវដល់ក្រុមពលករ ចំណាកស្រុកប្រុងប្រយ័ត្នចំពោះស្ថានការណ៍នៅថៃ************************...
21/05/2014

អង្គការ Human Rights Watch (HRW) អំពាវនាវដល់ក្រុមពលករ ចំណាកស្រុកប្រុងប្រយ័ត្នចំពោះស្ថានការណ៍នៅថៃ
******************************************

លោក ហ្វ៊ីល រ៉ប៊ឺតសុន៖ «ចំពោះពលករចំណាកស្រុកជាច្រើនមក ពីប្រទេសកម្ពុជា និងភូមា ខ្ញុំគិតថា ពេលនេះ ជាពេលផុយស្រួយ ខ្លាំងណាស់ ក្នុងពេលដែលពួកគេពិតជាមិនដឹងច្បាស់ថាមានអ្វីកើត ឡើង ទាំងចំពោះសេដ្ឋកិច្ច ទាំងចំពោះស្ថានការណ៍សង្គមក្នុង ប្រទេសថៃនោះ។ ដូច្នេះជាការណ៍ពិត សម្រាប់ពលករចំណាក ស្រុកក្នុងស្ថានការណ៍ច្របូកច្របល់នេះ បើពួកគេទាំងនេះអាច រក្សាភាព ស្ងប់ស្ងាត់បាន នោះជារឿងឆ្លាតបំផុតសម្រាប់ពួកគេ»។

ប្រភព៖ VOA Khmer | Khmer Help Khmer | Share |

21/05/2014

#នេះជារឿងពិត៖ សិស្សសាលាស្រែកអឺងកងគាំទ្រភាពយុត្តិធម៌ តើតុលាការនេះនឹងមានចំណេះស្មើក្មេងដែរឬអត់? រង់ចាំមើលបន្ត ទៀតទាំងអស់គ្នា ។

 #ពិតមិនអាចថាមិនត្រូវឡើយ   #សង្គមខ្មែរបច្ចុប្បន្នគឺបែបហ្នឹង
21/05/2014

#ពិតមិនអាចថាមិនត្រូវឡើយ #សង្គមខ្មែរបច្ចុប្បន្នគឺបែបហ្នឹង

ថ្ងៃនេះជាថ្ងៃដែលពលរដ្ឋងើបឡើងតវ៉ាចំពោះដីដែត្រូវបានគេប្លន់យក  ហើយព័ត៌មានពិស្ដារនឹងរការលម្អិតពីរឿងនេះនៅពេលបន្ទាប់ ។
21/05/2014

ថ្ងៃនេះជាថ្ងៃដែលពលរដ្ឋងើបឡើងតវ៉ាចំពោះដីដែត្រូវបានគេប្លន់យក ហើយព័ត៌មានពិស្ដារនឹងរការលម្អិតពីរឿងនេះនៅពេលបន្ទាប់ ។

ITUC៖ កម្ពុជាជាប្រទេសមានសន្ទស្សន៍សិទ្ធិមនុស្សអាក្រក់បំផុតលើពិភពលោក*********************************************សម្ព័ន្ធស...
20/05/2014

ITUC៖ កម្ពុជាជាប្រទេសមានសន្ទស្សន៍សិទ្ធិមនុស្សអាក្រក់បំផុតលើពិភពលោក
*********************************************
សម្ព័ន្ធសហភាពពាណិជ្ជកម្មអន្តរជាតិ ដែលហៅកាត់ថា អាយ.ធី.យូ.ស៊ី (ITUC = The International Trade Union Confederation) បានចេញរបាយការណ៍នាថ្ងៃទី១៩ ឧសភា ដែលមានចំណងជើងថា ទីកន្លែងធ្វើការដ៏អាក្រក់បំផុតសម្រាប់កម្មករ។

របាយការណ៍នេះ បានចេញផ្សាយលើកដំបូងពីការរកឃើញរបស់ខ្លួន ដែលបានចាត់ថ្នាក់កម្ពុជា ជាប្រទេសដែលមានសន្ទស្សន៍សិទ្ធិមនុស្សអាក្រក់បំផុតនៅលើពិភពលោក។ ការទទួលបានចំណាត់ថ្នាក់អាក្រក់នេះ ដោយសារតែកត្តាមួយចំនួន ដូចជា កូដកម្មដើម្បីលក្ខខណ្ឌការងារសមរម្យ សិទ្ធិទាមទារដំឡើងប្រាក់ឈ្នួល និងការចូលជាសហជីព។

រីឯច្បាប់ការងាររបស់ប្រទេសកម្ពុជា មានភាពតឹងតែងខ្លាំងពេកលើការជ្រើសរើសតំណាងសហជីព ការប្រើកម្លាំងបណ្ដាលឲ្យបាតុករស្លាប់ពីការតវ៉ាទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារ។ បញ្ហាទាំងអស់នេះ សហព័ន្ធសហជីពពាណិជ្ជកម្មអន្តរជាតិ បានវាយតម្លៃកម្ពុជា មានពិន្ទុ ៥ ដែលជាពិន្ទុអាក្រក់បំផុត។

ចំណែកប្រទេសដាណឺម៉ាក (Denmark) អ៊ូរូហ្គាយ (Uruguay) សហរដ្ឋអាមេរិក និងហុងកុង បានចាត់ទុកថាជាប្រទេសដែលអនុវត្តសិទ្ធិ និងមានច្បាប់ការងារប្រសើរជាងគេ៕

Address

Phnom Penh
855

Website

Alerts

Be the first to know and let us send you an email when រឿងពិត នៅកម្ពុជា posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category