SREY POV - ស្រីពៅ

SREY POV - ស្រីពៅ ចែករំឡែកតាមអារម្មណ៍
Collaboration 093899295

10/09/2026

ភាពជោគជ័យ មិនមែនកើតចេញពីទេពកោសល្យពីកំណើតនោះទេ ប៉ុន្តែវាគឺជាការខិតខំហ្វឹកហាត់ និងអភិវឌ្ឍខ្លួនឯងជារៀងរាល់ថ្ងៃ នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។

03/09/2026

ហានិភ័យកាន់តែធំប្រយោជន៍កាន់តែធំ ជ្រោះជ្រៅទើបមើលឃើញទេសភាពស្អាត បើភ័យខ្លាចនិងទន់ខ្សោយគឺមិនអាចជំនះឧសគ្គជារាងរហូត ✌️📚

03/09/2026

មនុស្សគេងមិនលក់នៅពេលយប់ ព្រោះដោយសារនៅពេលថ្ងៃមានរឿងដោះស្រាយមិនទាន់រួច!
📚🍀🥰

02/09/2026

គេបាន A តែ me បាន U

02/09/2026

Let me tell you something : ពេលពុកម៉ែ ឬ ប៉ាម៉ាក់ប្រដៅអ្នក (កូន) គាត់តែងនិយាយដដែលៗរាល់ថ្ងៃដូចជា
👉 “ប្រយ័ត្នប្រយែងកូន ថែរក្សាខ្លួនកូន កុំចង់បានរបស់គេកូន ខំរៀនកូន កុំភ្លេចញាំបាយកូន…ល។“ គាត់ពិតជាមានន័យបែបនោះមែន ( really mean it) ហើយគាត់តែងតែនិយាយដោយមិនចេះហត់ទាល់តែសោះ តែកូនៗមួយចំនួនធំ អាចនឹងធុញគាត់និយាយដដែលៗ ហើយតបទៅវិញថា “ដឹងហើយ” ឬ “ខ្ញុំដឹងហើយ” ទាំងអារម្មណ៍ធុញទ្រាន់។ តែអ្នកដឹងអត់ ពេលអ្នកកាន់តែធំដឹងក្តី ចូលវ័យមួយហៅថាចាស់ទុំ អ្នកនឹងយល់ នឹងទទួលពាល់អារម្មណ៍អស់ទាំងនោះ ដោយសារពាក្យអស់ទាំងនោះរបស់ម្តាយឪពុកអ្នកធ្វើឱ្យអ្នកក្លាយជាមនុស្សល្អដូចសព្វថ្ងៃនេះ។

👉ចូរកុំធុញទ្រាន់គាត់អី ឪពុកម្តាយមិនដែលចង់បានអីពីយើងក្រៅតែអំពីជាកូនល្អ មនុស្សល្អក្នុងសង្គមមានសុវត្ថភាព មានសុជីវធម៌ នៅក្នុងសង្គម។

SREY POV - ស្រីពៅ 📚🍀

29/08/2026

ល្មមៗបានហើយអ្នកអ្អើយ ☹️🤏
Sarang Odom
ខ្លឹមសារ-KlemSa
បងចាន់ឌៀ

27/08/2026

បញ្ចូនកូនទៅរៀនសាលាឯកជន
ក្រែងលោ៎! ពេលកូនធំឡើងធ្វើការរដ្ឋ!
ហាក៎ 🤔!!!

26/08/2026

#តបអំពើអាក្រក់ដោយយុត្តិធម៌តបអំពើដោយអំពើល្អ :

អ្នកប្រាជ្ជចិន ខុង ជឺ បានពោលថា “ ចូរអ្នកតបអំពើល្អដោយអំពើល្អ ប៉ុន្តែចូរតបអំពើអាក្រក់ដោយយុត្តិធម៌ “ ។

មួយបូកមួយច្បាស់ណាស់ស្មើពីរ។ ក្នុងន័យច្បាប់កម្មផល សាងល្អបានល្អ សាងអាក្រក់ត្រូវទទួលផលអាក្រក់។ មនុស្សដែលមានចិត្តមេត្តា ក្រៅពីមានចិត្តល្អក្នុងខ្លួនហើយ គឺត្រូវឈឺឆ្អាលអំពើអយុត្តិធម៌ដែលបានកើតមានឡើងចំពោះខ្លួននិងអ្នកដទៃ។ នៅក្នុងសង្គម ការមិនអើពើទង្វើអាក្រក់ឬទង្វើអយុត្តិធម៌ គឺស្មើនឹងចូលរួមជួយបណ្តុះសាបព្រោះទង្វើអាក្រក់ និងទង្វើអយុត្តិធម៌អោយកាន់តែរីកលូតលាស់ថែមទៀត។

យុត្តិធម៌ត្រូវកើតឡើងសម្រាប់អ្នកទាំងអស់គ្នា ហើយទាំងអស់គ្នាត្រូវចូលរួមលប់បំបាត់ភាពអយុត្តិធម៌។ ខ្ញុំមិនដឹងថាពាក្យថា “យុត្តិធម៌” មានមែនឬអត់ទេ តែខ្ញុំគ្រាន់តែដឹងថាលើលោកនេះ គ្មានស្តង់ដាយុត្តិធម៌ច្បាស់លាស់ឡើយ ពីព្រោះតែមនុស្សព្រមទទួលយកភាព “អយុត្តិធម៌” ដោយពេញចិត្ត ហើយភាពអយុត្តិធម៌នោះ ក្លាយជារឿងយុត្តិធម៌ដោយស្វ័យប្រវត្តិ។

សង្គមនេះជាសង្គមពិភពលោកទាំងមូលដណ្តើមគ្នារស់ បើយើងមិនរត់ឱ្យលឿនអ្នកដទៃនឹងជាន់យើងស្លាប់។ អ្នកខ្លាំងគឺរស់ អ្នកខ្សោយគឺស្លាប់។ អ្នកខ្លះជោគជ័យលើសេចក្តីទុក្ខអ្នកដទៃ ឬជោគជ័យដោយអំពើទុច្ចរិត ឬជោគជ័យដោយអំពើថោកទាប តែសង្គមទាំងមូលបែរជាឥតសួរនាំសោះ។ ប៉ុន្តែផ្ទយទៅវិញ សង្គមបែរជានាំគ្នា អបអរសាទរ បើទោះបីជាជោគជ័យដោយវិធីណាក៏ដោយ។

នេះគឺមានន័យថា សង្គមគេមិនខ្វល់ថាយើងជានរណាទេ ឬជាមនុស្សល្អបែបណាទេ មានគុណធម៌ ឬសីលធម៌បែបណាទេ តែបើយើងបរាជ័យគេថាយើងថោកទាបហើយ។ បរាជ័យជាចោរហើយ។

អត្ថបទ: ឡាំ លីម

25/08/2026

“ភារកិច្ចការងាររបស់មនុស្សល្អ គឺត្រូវមានទឹកចិត្តល្អជួយដល់អ្នកក្រខ្វះខាត។” ការចេះជួយយកអាសារអ្នកដទៃក្នុងគ្រាលំបាក គឺជាគុណធម៌របស់ជនសប្បុរស។

ពេលដែលយើងតាំងចិត្តធ្វើជាមនុស្សល្អតែមួយប្រភេទ យើងនឹងអាចជួយមនុស្សបានច្រើនប្រភេទ មិនថាមនុស្សអវិជ្ជា មនុស្សបាក់ទឹកចិត្តអស់សង្ឃឹម មនុស្សទន់ខ្សោយទេ ។ល។

មនុស្សល្អពិតប្រាកដឱ្យតែមានចិត្តចង់ជួយនរណាម្នាក់ គឺប្រាកដជាអាចរកផ្លូវជួយ ឬអាចនិយាយបានថា កាលណាមានឆន្ទៈ ក្នុងការជួយគឺមានវិធីជួយ។

តួនាទីមនុស្សល្អគឺមានតួនាទីបង្ហាញផ្លូវមនុស្សអាក្រក់ឱ្យធ្វើល្អ។ តួនាទីអ្នកចេះ គឺជួយមនុស្សអវិជ្ជាឱ្យឃើញមាគ៌ាចំណេះដឹង។ តួនាទីអ្នកមាន គឺជួយអ្នកក្រ ដោយផ្តល់ ការងារដោយមេត្តាធម៌ ចៀសវាងភាពក្រីក្របង្កបទល្មើស នៅក្នុងសង្គម។

គុណធម៌របស់ជនសប្បុរស 📚🍀

25/08/2026

🍀🥲

Address

Phnom Penh

Alerts

Be the first to know and let us send you an email when SREY POV - ស្រីពៅ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SREY POV - ស្រីពៅ:

Shortcuts

Share