Arts and Mental Health

Arts and Mental Health Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Arts and Mental Health, Event, Phnom Penh, Phnom Penh.

Arts and Mental Health (AMH) is a project-based, community-led youth initiative promoting mental wellbeing through art, workshops, public events and participatory creative practices.

នៅក្នុងកាលៈទេសៈតានតឹងដែលប្រទេសយើងកំពុងជួបប្រទះនាពេលនេះ “សិល្បៈ​ និង​សុខភាព​ផ្លូវ​ចិត្ត​”(AMH) បានរៀបចំសិក្ខាសាលាក្រោមប្រ...
28/12/2025

នៅក្នុងកាលៈទេសៈតានតឹងដែលប្រទេសយើងកំពុងជួបប្រទះនាពេលនេះ “សិល្បៈ​ និង​សុខភាព​ផ្លូវ​ចិត្ត​”(AMH) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “ការពង្រឹងសមត្ថភាព ដើម្បីភាពរឹងមាំ និងសុខុមាលភាព” ដេីម្បីផ្តល់ជូនអ្នកចូលរួមនូវវិធីនៃការពង្រឹងសមត្ថភាពក្នុងការទប់ទល់អារម្មណ៍ បង្កើនយុទ្ធសាស្រ្តជំរុញការគិតខ្លួនឯង និងឥទ្ធិពលនៃការគិតវិជ្ជមាន ដែលបង្វឹកដោយអ្នកបណ្តុះបណ្តាលមានជំនាញ។ អ្នកចូលរួម ក៏បានទទួលពីរបៀបសម្មាធិ យល់ដឹងពីអត្ថប្រយជន៍នៃសុខភាពផ្លូវចិត្ត និងយុទ្ធសាស្រ្តក្នុងការត្រួតត្រាអារម្មណ៍ខ្លួន​អោយមានប្រសិទ្ធភាព។

[English]
During sensitive time which our country is encountering, Arts and Mental Health (AMH) organized a workshop called “Capacity Building for Resilience and Well-Being” offered strategies of emotional resilience, enhancement of coping mechanisms, and positivity of powerful questions by our skilled coach. Our participants also received meditation guides, the practices to sustain mental well-being and strategies to regulate emotion effectively.

We would like to extend our appreciation to American University of Phnom Penh .edu.kh for the Venue Sponsorship.


ដោយសារស្ថានភាពតានតឹងរវាងសៀម​ និងខ្មែរ​បច្ចុប្បន្នបានធ្វេីអោយប្រជាជនខ្មែរយេីងជាច្រេីនមិនអាចផ្តោតអារម្មណ៍លេីការសិក្សា​ និង...
25/12/2025

ដោយសារស្ថានភាពតានតឹងរវាងសៀម​ និងខ្មែរ​បច្ចុប្បន្នបានធ្វេីអោយប្រជាជនខ្មែរយេីងជាច្រេីនមិនអាចផ្តោតអារម្មណ៍លេីការសិក្សា​ និងប្រកបការងារបានដោយប្រសិទ្ធភាព។ ដេីម្បីចូលរួមជាចំណែកក្នុងការកសាងផ្លូវចិត្តអោយពួកយេីងគ្រប់គ្នារឹងមាំ​ “សិល្បៈ​ និងសុខភាពផ្លូវចិត្ត​“ នឹងរៀបចំសិក្ខាសាលាមួយដែលជួយពង្រឹងស្មារតីបងប្អូនក្នុងស្ថានភាពនេះ​។ សូមមេីលពត៌មានលំអិតនៅខាងក្រោម​ 👇

Feeling overwhelmed in this tense time? You’re not alone 💛
Arts and Mental Health (AMH) invites young people to join a one-day workshop on Capacity Building for Resilience & Well-Being focused on supporting young people’s emotions right now and building practical tools for mental well-being.

💡 Topic: Capacity Building for Resilience & Well-Being
👩‍🏫 Trainer: Helena Yan - https://www.helenayan.com/
🗓 Sat, 27 Dec 2025 | ⏰ 8:30AM - 4:30PM
📍 AUPP - maps.app.goo.gl/PbMhuejuNmi6tFyK7
✍️ Register by Fri, 26 Dec (midnight)
🔗 Register: https://forms.gle/5oN6AHkKjdAHRPed7

Limited seats - join us and take care of your mind together 🌱

Cambodia Mental Health Services
02/12/2025

Cambodia Mental Health Services

📌 មគ្គុទ្ទេសក៍សុខភាពផ្លូវចិត្តនៅកម្ពុជា (Updated 2025-2026)
បញ្ជីទីតាំងផ្តល់សេវាព្យាបាល និងប្រឹក្សាយោបល់សរុប ២០ កន្លែង
🏥 កម្រិតទី ១៖ មន្ទីរពេទ្យរដ្ឋ និងមជ្ឈមណ្ឌលជាតិ
(សេវាតម្លៃសមរម្យ ទទួលប័ណ្ណ ប.ស.ស និងមានគ្រូពេទ្យវិកលវិទ្យា)
១. មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)
• 📞 023 217 524 / 012 890 005 | 📍 ផ្លូវ ២៧១ ភ្នំពេញ។
២. មជ្ឈមណ្ឌល CCAMH (Caritas Cambodia)
• 📞 012 802 725 / 011 655 125 | 📍 ក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ។
៣. មន្ទីរពេទ្យកាល់ម៉ែត (Calmette) - ផ្នែកសរសៃប្រសាទ
• 📞 023 426 948 / 011 426 948 | 📍 មហាវិថីព្រះមុនីវង្ស ភ្នំពេញ។
៤. មន្ទីរពេទ្យមិត្តភាពខ្មែរ-ជប៉ុន (បង្អែកខេត្តកណ្តាល)
• 📞 024 983 318 | 📍 ក្រុងតាខ្មៅ ខេត្តកណ្តាល។
៥. The Khmer-Soviet Psychosocial Unit (ផ្នែកចិត្តសង្គម)
• 📍 ស្ថិតក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (អាគារដាច់ដោយឡែក)។
💬 កម្រិតទី ២៖ មជ្ឈមណ្ឌលប្រឹក្សាយោបល់ និងអង្គការសង្គម
(ផ្តោតលើការជជែកពិភាក្សា ព្យាបាលផ្លូវចិត្តដោយមិនប្រើថ្នាំ)
៦. Mindspace លំហចិត្ត
• 📞 010 333 448 / 010 333 118 | 📍 សង្កាត់ទួលគោក ភ្នំពេញ។
៧. SomBoK Center (មជ្ឈមណ្ឌលសំបុក)
• 📞 093 575 157 / 077 566 110 | 📍 មហាវិថីព្រះស៊ីសុវត្ថិ (មាត់ទន្លេ)។
៨. TPO Cambodia (អង្គការចិត្តសង្គមអន្តរកម្ម)
• 📞 016 222 597 / 095 777 004 | 📍 សង្កាត់ភ្នំពេញថ្មី។
៩. Living Well Cambodia
• 📞 092 677 021 (Telegram) | 📍 សង្កាត់ភ្នំពេញថ្មី។
១០. Sneha Centre (មជ្ឈមណ្ឌលស្នេហា)
• 📞 097 990 3333 | 📍 ការប្រឹក្សាតាមអនឡាញ និងផ្ទាល់។
១១. Mindset Counseling Center
• 📞 015 888 718 | 📍 រាជធានីភ្នំពេញ។
១២. អង្គការគ្រួសារថ្មី (Krousar Thmey)
• 📞 023 210 011 | 📍 ជួយកុមារដែលរងផលប៉ះពាល់ផ្លូវចិត្ត។
⚕️ កម្រិតទី ៣៖ គ្លីនិកឯកជន (Private Clinics)
(សេវារហ័ស ឯកជនភាពខ្ពស់ និងឧបករណ៍បច្ចេកវិទ្យាទំនើប)
១៣. Sunrise Mental Clinic (សាន់រ៉ាយ)
• 📞 099 545 565 | 📍 សង្កាត់ទួលទំពូង ២។
១៤. Amari Mental Clinic (អាម៉ារី)
• 📞 096 696 5999 | 📍 ជិតព្រះបរមរាជវាំង។
១៥. Psychological Medicine Clinic (វេជ្ជ. ឈឹម សុធារ៉ា)
• 📞 012 687 185 | 📍 បុរី ជីប ម៉ុង ៥៩៨ (ផ្លូវឯកឧត្តម ជាសុផារ៉ា)។
១៦. SMC Mental Clinic (សុខមាលភាព)
• 📞 017 545 565 | 📍 ផ្លូវ ៦៣ (ត្រសក់ផ្អែម)។
១៧. គ្លីនិកចិត្តសាស្ត្រ រម្យនា (Rom Neay)
• 📞 012 373 638 | 📍 ផ្លូវ ២៧១ ភ្នំពេញ។
១៨. The Orchid Clinic (គ្លីនិក អ័រគីដេ)
• 📞 012 838 211 | 📍 ផ្លូវ ២៧១ ភ្នំពេញ។
១៩. មជ្ឈមណ្ឌលមាតាធេរេសា (Missions of Charity)
• 📍 ផ្លូវ ៦០៨ ទួលគោក (សម្រាប់ករណីសប្បុរសធម៌ធ្ងន់ធ្ងរ)។
☎️ កម្រិតទី ៤៖ ខ្សែទូរស័ព្ទជំនួយបន្ទាន់ (Hotline)
២០. Child Helpline Cambodia (1280)
• 📞 1280 (ហៅចូលឥតគិតថ្លៃ ២៤ ម៉ោង សម្រាប់កុមារ និងយុវជន)។
⚠️ សេចក្តីរំលឹកសំខាន់៖
• ការណាត់ជួប៖ សូមទូរស័ព្ទទៅណាត់ទុកជាមុនយ៉ាងតិច ១-២ ថ្ងៃ ព្រោះអ្នកជំនាញចិត្តសាស្ត្រភាគច្រើនមានតារាងមមាញឹក។
• តម្លៃសេវា៖ មន្ទីរពេទ្យរដ្ឋ (១-៤) តម្លៃចន្លោះពី $1 - $10។ គ្លីនិកឯកជន (១៣-១៨) តម្លៃចន្លោះពី $30 - $80 ក្នុងមួយម៉ោង។

នេះជាកម្រងរូបភាពខ្លះៗដែលកុមារភៀសសឹកក្នុងខេត្តព្រះវិហារបានទទួលនូវការសង្គ្រោះផ្លូវចិត្តបឋមតាមរយៈគំនូរ​ និងការអប់រំ​ កាលពីដ...
15/08/2025

នេះជាកម្រងរូបភាពខ្លះៗដែលកុមារភៀសសឹកក្នុងខេត្តព្រះវិហារបានទទួលនូវការសង្គ្រោះផ្លូវចិត្តបឋមតាមរយៈគំនូរ​ និងការអប់រំ​ កាលពីដេីមខែសីហានេះ។ ពួុកយេីងពិតជាចង់ឃេីញកុមារទាំងអស់មានសុខភាពផ្លូវកាយ​ និងផ្លូវចិត្តល្អ។

សូមអរគុណដល់ក្រុម Healing Through Art ដែលបាននាំយកថវិការ​ និងសម្ភារជំនួយទាំងនេះទៅដល់ទីតាំងផ្ទាល់​ និងធ្វេីជាសកម្មភាពគូរគំនូរផ្ទាល់ជាមួយអូនៗផងដែរ​ 🙏

08/08/2025

វិធីសាស្រ្តគាំទ្រអារម្មណ៍ ដែលពួកយើងអាចធ្វើបានដើម្បីជួយដល់បងប្អូនជាជនរងគ្រោះ និងជនភៀសសឹកដែលកំពុងរងការលំបាក។

Emotional support we can do to help victims and refugees who are suffering.

05/08/2025

វិធីសង្គ្រោះបឋមផ្នែកផ្លូវចិត្ត ដើម្បីជួយទៅដល់បងប្អូនជនរងគ្រោះដោយសារវិបត្តិសង្គ្រាម 👀👂🏻🔗
……
Psychological First Aid methods to help people who are victims of war crises.

Sharing by: Psychiatrist Station

03/08/2025

We've come together through art to support children's mental well-being.
….
សកម្មភាពរៀបចំសម្ភារគំនូរ​​ ជំនួយសង្គ្រោះសុខភាពផ្លូវចិត្តបឋម Mental First Aid សម្រាប់អូនៗកុមារភៀសសឹកនៅខេត្តព្រះវិហារ។

ក្រុមការងារ AMH សូមថ្លែងអំណរគុណទៅកាន់បងប្អូន អ៊ុំពូមីងទាំងអស់ដែលបានចូលរួមជាមួយយើងក្នុងសកម្មភាពនេះដែលមានទាំងការបរិច្ចាគជាសម្ភារសិក្សា និងថវិកា 🙏🏻 ហើយក៏សូមអរគុណទៅដល់ .getaway សម្រាប់ការផ្ដល់ជាទីតាំងក្នុងការរៀបចំជំនួយទាំងអស់នេះផងដែរ។

ចំពោះថវិកាដែលទទួលបានទាំងអស់ យើងបានបែងចែកជា ២ កញ្ចប់ផ្សេងគ្នា 👉 ១ កញ្ចប់សម្រាប់ចំណាយទៅលើសម្ភារគំនូរចំនួន 120 ឈុត 👉 ១ កញ្ចប់ទៀតយើងបានឧបត្ថម្ភជាទឹកប្រាក់ទៅកាន់ HEALING THROUGH ART ​ក្នុងការគាំទ្រយុទ្ធនាការ "សិល្បៈព្យាបាលចិត្ត" ដែលជាបេសកកម្មចុះទៅជួបក្មេងៗនៅតំបន់ភៀសសឹកនៅខេត្តព្រះវិហារដោយផ្ទាល់ នៅថ្ងៃទី 3 សីហា 2025 នេះ ✨

02/08/2025

⭐️គិតត្រឹមមកដល់ពេលនេះ យើងបានទទួលថវិការពីសំណាកសប្បុរសជនចំនួន 372.25$ និងសម្ភារសិក្សាជាច្រើន។

យើងសូមជម្រាបជូនថា យើងផ្អាកទទួលការបរិច្ចាគសម្ភារនានា ឬថវិការត្រឹមល្ងាចនេះ។ ក្រុមការងារសិល្បៈ និងសុខភាពផ្លូវចិត្ត សូមអរគុណដល់ការចូលរួមរបស់អ្នកទាំងអស់គ្នា។ ❤️

[English below] «ពួកយេីងចូលរួមជួយថែទាំផ្លូវចិត្តរបស់កុមារ និងក្មេងស្រី ភៀសសឹកតាមរយៈការបរិច្ចាគសម្ភារគំនូរ​ និងសម្ភារសិក្...
01/08/2025

[English below]
«ពួកយេីងចូលរួមជួយថែទាំផ្លូវចិត្តរបស់កុមារ និងក្មេងស្រី ភៀសសឹកតាមរយៈការបរិច្ចាគសម្ភារគំនូរ​ និងសម្ភារសិក្សា»

ពួកយេីងនឹងបរិច្ចាគសម្ភារគំនូរដែលពួកយេីងមានស្រាប់​ និងទិញបន្ថែមទៀតដូចជា​​ សៀវភៅរូបភាព​ ខ្មៅដៃពណ៌​ ជ័រលុប​ បន្ទាត់ ជាដេីម​ សម្រាប់កុមារនៅក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។

អ្នកអាចចូលរួមជាមួយពួកយេីងដោយបរិច្ចាគជាសម្ភារ​សិក្សា​ ឬ​ ជាថវិកាតាម QR code ខាងក្រោម។ ក្រុមការងារពួកយេីងនឹងយកថវិការទាំងនោះទៅទិញសម្ភារ​ និងរៀបចំ​ជាកញ្ចប់​ រួចយកទៅដាក់នៅទីតាំងបរិច្ចាគក្នុងក្រុងភ្នំពេញ​។

📍ទីតាំងរៀបចំសម្ភារ​នៅ​ Botanico Craft Beer Garden​
🗓️ ថ្ងៃសៅរ៍​ ទី2 ខែសីហា​ 2025
⏰ ពីម៉ោង​ 1រសៀល​ ដល់​ ម៉ោង​ 5ល្ងាច

ផែនទី: https://maps.app.goo.gl/9dK7VSggf2n5QXUm9?g_st=ipc
………………..

“We are joining efforts to support the mental well-being of displaced children and girls through the donation of art and school supplies.”

We will donate art supplies that we already have and purchase additional materials such as coloring books, colored pencils, erasers, rulers, and more for children in Preah Vihear and Oddar Meanchey provinces.

You can join us by donating school supplies or contributing funds via the QR code below. Our team will use the donated funds to purchase materials, organize them into care packages, and deliver them to the designated donation drop-off point in Phnom Penh.

📍 Supplies Organizing place at .getaway “Botanico Craft Beer Garden”🗓️ Saturday, August 2nd 2025
⏰ 1:00 PM – 5:00 PM
Map: https://maps.app.goo.gl/9dK7VSggf2n5QXUm9?g_st=ipc

Address

Phnom Penh
Phnom Penh

Website

Alerts

Be the first to know and let us send you an email when Arts and Mental Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Arts and Mental Health:

Share

Category