Water Land Forest: Indigenous Festival

Water Land Forest: Indigenous Festival This is an official page of our event called "Water Land Forest:Indigenous Festival".

EP8: ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ជនជាតិដើមភាគតិចទស្សនានូវផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត នៃការដើរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណ...
07/04/2026

EP8: ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ជនជាតិដើមភាគតិច

ទស្សនានូវផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត នៃការដើរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច! ✨

សម្លៀកបំពាក់នីមួយៗមិនត្រឹមតែបង្ហាញពីភាពស្រស់ស្អាត និងភាពផ្ចិតផ្ចង់នៃការតម្បាញដោយដៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យ អត្តសញ្ញាណ និងរឿងរ៉ាវវប្បធម៌ដ៏សម្បូរបែបនៃកុជនជាតិដើមនីមួយៗ។ នេះគឺជាមោទនភាពនៃកេរដំណែលដូនតា ដែលយើងត្រូវរួមគ្នាថែរក្សា និងលើកកម្ពស់ឱ្យកាន់តែមានភាពល្បីល្បាញ។

------------------------------------------------------------------------------------------------------

EPISODE 8: INDIGENOUS FASHION SHOWCASE

Witness the captivating beauty of our Indigenous Traditional Fashion Show! ✨

Each garment showcased is more than just an outfit; it is a masterpiece of meticulous hand-weaving that embodies the profound meaning, unique identity, and rich cultural narratives of each Indigenous group. This is a celebration of our ancestral heritage—a legacy of pride that we must collectively preserve and promote to the world. 🇰🇭 Explore the true essence of indigenous aesthetics through these stunning highlights!

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]🎬 ភាគទី៧៖ ការបញ្ចាំងខ្សែភាពយន្តឯកសារ សូមរីករាយទស្សនាទិដ្ឋភាពនៃការបញ្ចាំងខ្សែភាពយ...
07/04/2026

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]

🎬 ភាគទី៧៖ ការបញ្ចាំងខ្សែភាពយន្តឯកសារ

សូមរីករាយទស្សនាទិដ្ឋភាពនៃការបញ្ចាំងខ្សែភាពយន្តឯកសារ ដែលនាំមកនូវចំណេះដឹង និងរឿងរ៉ាវពិតមិនអាចកាត់ថ្លៃបាន! 📽️✨

តាមរយៈផ្ទាំងទស្សនីយភាពនេះ បងប្អូននឹងបានស្វែងយល់កាន់តែស៊ីជម្រៅអំពីអត្តសញ្ញាណ វប្បធម៌ និងការតស៊ូរបស់ជនជាតិដើមភាគតិចនៅជុំវិញពិភពលោក។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ៖

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) និង មជ្ឈមណ្ឌលបុប្ផាណា (Bophana Center) សម្រាប់ការផ្ដល់ជូននូវកម្មវិធីបញ្ចាំងភាពយន្ដនេះកើតឡើងនិងដំណើរការទៅដោយរលូន ។ រួមទាំង Pulitzer Center ដែលបានផ្ដល់នូវវីដេអូឯកសារពីអន្ដរជាតិដែលពាក់ព័ន្ធនឹងជនជាតិដើមភាគតិច ។

--------------------------------------------------------------------------------------------------------

🎬 EPISODE 7: INDIGENOUS DOCUMENTARY SCREENINGS

Enjoy these highlights from our documentary screenings, which brought forth invaluable knowledge and powerful real-life stories! 📽️✨

Through these cinematic showcases, our audience gained a deeper understanding of the identity, culture, and resilience of Indigenous Peoples from across the globe.

We wish to express our profound gratitude to:

The Cambodia International Film Festival (CIFF) and the Bophana Center for providing the platform and ensuring the program ran seamlessly. We also extend a special thank you to the Pulitzer Center for providing the international documentary films that highlight the diverse stories of Indigenous Peoples worldwide. 🌍🤝

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]វគ្គ៦៖ នាទីរាំសប្បាយជាមួយបទ «ឡាវាំង» សូមរីករាយទស្សនាទិដ្ឋភាពនៃការរាំកម្សាន្តយ៉ាង...
07/04/2026

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]

វគ្គ៦៖ នាទីរាំសប្បាយជាមួយបទ «ឡាវាំង»
សូមរីករាយទស្សនាទិដ្ឋភាពនៃការរាំកម្សាន្តយ៉ាងសប្បាយរីករាយ! លោក យ៉ូន ម៉ុនដែត បាននាំមកនូវផ្ទាំងទស្សនីយភាពសិល្បៈដ៏ប្លែកភ្នែក ដែលជាការរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងសិល្បៈបុរាណ និងសម័យកាល។

ក្រៅពីសាច់ភ្លេងពីរោះប្លែកជក់ចិត្ត បទចម្រៀងនេះក៏បានបង្កប់នូវអត្ថន័យយ៉ាងជ្រាលជ្រៅ អប់រំ និងលើកកម្ពស់តម្លៃវប្បធម៌ជនជាតិដើមភាគតិច។ តោះ! មកទស្សនា និងរាំលេងកម្សាន្តទាំងអស់គ្នា! 🎶✨

------------------------------------------------------------------------------------------------

EPISODE 6: THE JOY OF "LA VANG" DANCE (EP6)
Get ready to move! In this episode, artist Youn Mondet brings us a captivating performance that beautifully blends traditional arts with modern rhythms.

Beyond the catchy and unique melodies, this performance carries a profound message, celebrating and honoring the rich cultural heritage of Indigenous Peoples. Join us in this joyful celebration of music and identity! 🎶✨

EP5: រូបភាពកម្មវិធី រាំតាមប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចចារ៉ាយ «ត្លើយយ៊ុនស្វាង» (ង៉ាក់យូត)រួមទាំងការសម្ដែ...
07/04/2026

EP5: រូបភាពកម្មវិធី រាំតាមប្រពៃណីទំនៀមទម្លាប់របស់បងប្អូនជនជាតិដើមភាគតិចចារ៉ាយ «ត្លើយយ៊ុនស្វាង» (ង៉ាក់យូត)រួមទាំងការសម្ដែងល្ខោនតន្ដ្រីជនជាតិដើម។

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]🌿 សារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពី «ពិធីបុណ្យជនជាតិដើមភាគតិច៖ ទឹក ដី ព្រៃឈើ»ក្នុងន...
02/04/2026

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]

🌿 សារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពី «ពិធីបុណ្យជនជាតិដើមភាគតិច៖ ទឹក ដី ព្រៃឈើ»

ក្នុងនាមគណៈកម្មការរៀបចំកម្មវិធី យើងខ្ញុំសូមសម្ដែងនូវសេចក្ដីអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវត្តមានដ៏ច្រើនកុះកររបស់បងប្អូនសាធារណជន យុវជន និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមអបអរសាទរក្នុង ពិធីបុណ្យជនជាតិដើមភាគតិច «ទឹក ដី ព្រៃឈើ» កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។

វត្តមានរបស់បងប្អូនគ្រប់រូប មិនត្រឹមតែញ៉ាំងឱ្យបរិយាកាសកម្មវិធីកាន់តែមានភាពរស់រវើកប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដល់កម្លាំងចិត្តយ៉ាងធំធេងដល់ជនជាតិដើមភាគតិច ក្នុងការបន្តថែរក្សា និងលើកកម្ពស់អត្តសញ្ញាណ វប្បធម៌ និងចំណេះដឹងដូនតាឱ្យនៅគង់វង្ស។

សូមអរគុណចំពោះដៃគូសហការ និងម្ចាស់ជំនួយ ភាពជោគជ័យនៃពិធីបុណ្យទ្រង់ទ្រាយធំលើកដំបូងនេះ មិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការគាំទ្រ និងសហការយ៉ាងសស្រាក់សស្រាំពី៖

រាជរដ្ឋាភិបាល ស្ថានទូត និងអង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ សម្រាប់ការជឿជាក់លើបេសកកម្មរបស់យើងខ្ញុំ និងចូលរួមក្នុងកម្មវិធី ។

ដៃគូសហការ៖ CIFF, មជ្ឈមណ្ឌលបុប្ផាណា, Remade in Cambodia និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។

ម្ចាស់ជំនួយ Pulitzer Center៖ យើងខ្ញុំសូមអរគុណជាពិសេសចំពោះការឧបត្ថម្ភ និងការគាំទ្រដ៏សំខាន់ដែលធ្វើឱ្យកម្មវិធីនេះអាចលេចចេញជារូបរាងឡើង ។

✨ ការចងចាំដ៏មានអត្ថន័យ
តាមរយៈការបញ្ចាំងភាពយន្ត ការតាំងពិព័រណ៍រូបភាព សំឡេងព្រៃប្រឹក្សា របាំប្រពៃណី និងការជួបជុំជជែកគ្នាក្នុងភូមិស្រាពាង យើងសង្ឃឹមថាបងប្អូនទាំងអស់គ្នាទទួលបាននូវបទពិសោធន៍ថ្មី និងការផ្សារភ្ជាប់ផ្នែកស្មារតីកាន់តែជិតស្និទ្ធជាមួយវប្បធម៌ជនជាតិដើមភាគតិច។

ទោះបីជាកម្មវិធីត្រូវបានបញ្ចប់ ប៉ុន្តែការយល់ដឹង និងសេចក្ដីស្រឡាញ់ចំពោះ ទឹក ដី និងព្រៃឈើ នឹងនៅតែបន្តស្ថិតក្នុងបេះដូងយើងទាំងអស់គ្នា ដើម្បីអនាគតរួមគ្នា។

----------------------------------------------------------------------------------------------------------------

🌿 A Heartfelt Message of Gratitude from the "Water, Land, Forest" Indigenous Festival

On behalf of the organizing committee, we wish to express our deepest gratitude to the public, the youth, and all our distinguished guests for dedicating your valuable time to join us at the "Water, Land, Forest" Indigenous Festival held on March 28, 2026.

Your presence not only brought vibrant energy to the event but also served as a profound source of encouragement for Indigenous Peoples to continue preserving and promoting our identity, culture, and ancestral knowledge for generations to come.

🙏 Gratitude to Our Partners and Donors
The success of this historic, first-of-its-kind festival would not have been possible without the dedicated support and collaboration of the following:

Government Institutions, Embassies, and National & International Organizations: We thank you for your trust in our mission and for your active participation in the program.

Collaborative Partners: Our sincere thanks to the Cambodian International Film Festival (CIFF), Bophana Center, Remade in Cambodia, and the Royal University of Phnom Penh (RUPP).

Our Donor – The Pulitzer Center: We extend a special thank you for your essential sponsorship and support, which were instrumental in bringing this festival to life.

Media Team: Tong Len - តូង លេន Ly Yong Nan Menghor Narith Klan Sev Vorn Sev Thorth Kimphea

EP4:  ការទស្សនាពិព័រណ៍ និងការរាំកម្សាន្តសូមរីករាយទស្សនានូវកម្រងរូបភាពក្នុងសកម្មភាពបន្ទាប់របស់យើង! ពិព័រណ៍រូបថត និងសិល្បៈ...
01/04/2026

EP4: ការទស្សនាពិព័រណ៍ និងការរាំកម្សាន្ត

សូមរីករាយទស្សនានូវកម្រងរូបភាពក្នុងសកម្មភាពបន្ទាប់របស់យើង! ពិព័រណ៍រូបថត និងសិល្បៈមិនត្រឹមតែផ្តល់នូវចំណេះដឹង និងទស្សនីយភាពប្លែកភ្នែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវភាពសប្បាយរីករាយតាមរយៈ «ការរាំថោន» ជុំគ្នាផងដែរ។

ទិដ្ឋភាពទាំងនេះឆ្លុះបញ្ចាំងពីសាមគ្គីភាព និងការចូលរួមយ៉ាងសស្រាក់សស្រាំពីសំណាក់យុវជន និងសាធារណជន ក្នុងការស្វែងយល់ និងអបអរសាទរវប្បធម៌ជនជាតិដើមភាគតិច។

--------------------------------------------------------------------------------------------------

EPISODE 4: ART EXHIBITIONS & CULTURAL CELEBRATION

Experience the highlights of our next segment! From the profound narratives within our Global Photo Exhibitions to the joyful energy of the "Ram Town" (Communal Dance).

These images capture the spirit of unity and the active engagement of our youth and visitors as they celebrate and connect with the rich heritage of Indigenous Peoples.

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]📸  កម្រងរូបភាពអនុស្សាវរីយ៍ (EP3)ជូនចំពោះបងប្អូន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូល...
01/04/2026

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]

📸 កម្រងរូបភាពអនុស្សាវរីយ៍ (EP3)

ជូនចំពោះបងប្អូន និងភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីរបស់យើង!

នៅក្នុងកម្រងរូបភាពនេះ លោកអ្នកអាចស្វែងរករូបភាពអនុស្សាវរីយ៍ផ្ទាល់ខ្លួន ក៏ដូចជាទិដ្ឋភាពរួមនៃកម្មវិធីដែលបានប្រារព្ធឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។ យើងខ្ញុំសង្ឃឹមថា រូបភាពទាំងនេះនឹងក្លាយជាការចងចាំដ៏មានអត្ថន័យ នៃមិត្តភាព វប្បធម៌ និងការជួបជុំគ្នាដ៏រីករាយរបស់យើង។ 🤝✨

សូមអរគុណដែលបានចូលរួមជាផ្នែកមួយនៃកម្មវិធីអបអរសាទរអត្តសញ្ញាណជនជាតិដើមភាគតិច។

------------------------------------------------------------------------

📸 EPISODE 3: CAPTURING MEMORIES | កម្រងរូបភាពអនុស្សាវរីយ៍

To all our valued guests and participants, we are pleased to share the official photo collection from our event at the Royal University of Phnom Penh (RUPP).

Please feel free to browse through this gallery to find your cherished moments and memories. We hope these images serve as a beautiful reminder of the vibrant culture, connection, and unity we shared during the festival. 🤝✨

Thank you for being a part of this journey with the Indigenous Peoples.

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]ពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមសួយ ការសែនព្រេននេះ ត្រូវបានស្គាល់ថាជា «ការសែនអ...
01/04/2026

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]

ពិធីសែនព្រេនតាមបែបប្រពៃណីជនជាតិដើមសួយ

ការសែនព្រេននេះ ត្រូវបានស្គាល់ថាជា «ការសែនអ្នកតា» ឬ «ការសុំទឹកភ្លៀង»។

តាមទំនៀមទម្លាប់តាំងពីបុរាណកាលមក មុននឹងចាប់ផ្តើមរដូវធ្វើស្រែចម្ការ បងប្អូនជនជាតិដើមភាគតិចសួយ តែងតែរៀបចំពិធីសែនអ្នកតា (ឬហៅថា ឡើងសំណម ដែលមានរយៈពេល ៣យប់ ៤ថ្ងៃ)។ ពិធីនេះរៀបចំឡើងក្នុងគោលបំណង៖

- រំលឹកដឹងគុណ ដល់បុព្វបុរសនៃជនជាតិដើមភាគតិចសួយ។

- បន់ស្រន់សុំសេចក្ដីសុខ សេចក្ដីចម្រើនដល់សហគមន៍ទាំងមូល។

- សុំទឹកភ្លៀង ឱ្យធ្លាក់មកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល ដើម្បីទទួលបានទិន្នផលស្រែចម្ការល្អប្រសើរ។ 🌾🌧️

----------------------------------------------------------------------------------------------------

🙏 EPISODE 2: Traditional Rituals of the Suoy Indigenous Peoples (EP2)

This sacred ceremony is known as the "Spirit Offering" or the "Prayer for Rain."

According to ancient traditions, before the farming season begins, the Suoy Indigenous Peoples perform the Spirit Offering ritual (historically lasting 3 nights and 4 days). This ceremony is conducted to:

- Honor and express gratitude to the ancestors of the Suoy community.

- Pray for peace, prosperity, and well-being for all.

- Seek abundant rainfall for the agricultural season, ensuring a bountiful and successful harvest. 🌾🌧️

29/03/2026
[ភាសាអង់គ្លេសនៅខាងក្រោម | English Below]EP1: ទស្សនីយភាពលើអាកាស ហោះដ្រូន សូមអញ្ជើញបងប្អូនទស្សនាទិដ្ឋភាពពីលើអាកាសដ៏ត្រជាក់...
29/03/2026

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]

EP1: ទស្សនីយភាពលើអាកាស ហោះដ្រូន

សូមអញ្ជើញបងប្អូនទស្សនាទិដ្ឋភាពពីលើអាកាសដ៏ត្រជាក់ភ្នែកបន្តិចសិន មុននឹងទទួលបាននូវរូបភាព និងវីដេអូដ៏ស្អាតៗជាច្រើនទៀតពីកម្មវិធីរបស់យើង។

EPISODE 1: Aerial Views from Above

Take a moment to enjoy these stunning aerial perspectives before we share more beautiful photos and videos from our event.

📷 Tong Len - តូង លេន

29/03/2026
[ភាសាអង់គ្លេសនៅខាងក្រោម | English Below]ល្ខោនតន្ដ្រីជនជាតិដើម ដឹកនាំសម្ដែងដោយលោក យ៉ូន មុនដែត អ្នកចម្រៀងជនជាតិដើមប្រូវ រហ...
19/03/2026

[ភាសាអង់គ្លេសនៅខាងក្រោម | English Below]

ល្ខោនតន្ដ្រីជនជាតិដើម ដឹកនាំសម្ដែងដោយលោក យ៉ូន មុនដែត អ្នកចម្រៀងជនជាតិដើមប្រូវ រហ័សនាម ឡាវាំងៗ ពេញប្រទេស ។

ល្ខោនតន្ដ្រីជនជាតិដើម នឹងបង្ហាញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងមនុស្ស និង «ទឹក ដី ព្រៃឈើ» ដែលជាមូលដ្ឋាននៃការរស់នៅ និងវប្បធម៌របស់ពួកគេ។ រាល់ចលនា រាល់សម្លេងភ្លេង សុទ្ធតែបង្កប់នូវអត្ថន័យនិងបេតិកភណ្ឌដែលបានបន្តពីជំនាន់មួយទៅមួយ។

សូមអញ្ជើញមកចូលរួមទស្សនា និងមានបទពិសោធន៍ផ្ទាល់ជាមួយសិល្បៈរស់រវើកនេះ ដើម្បីស្គាល់ និងអបអរសាទរភាពសម្បូរបែបនៃវប្បធម៌ជនជាតិដើមភាគតិច។

ពិធីបុណ្យនេះត្រូវបានសហការរៀបចំដោយ CIWA, CIYA, CIPO, C**A និងអង្គការកួយហៃ ដោយសហការជាមួយមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF), មជ្ឈមណ្ឌលបុប្ផាណា (Bophana Center) និង Remade in Cambodia ព្រមទាំងមានការគាំទ្រពីមជ្ឈមណ្ឌល Pulitzer Center។
ទឹក ដី ព្រៃឈើ — ជាឫសគល់នៃអត្តសញ្ញាណ ជីវិត និងអនាគតរបស់យើង។

📌 Location: សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
🗓️ Date: ២៨ មីនា ២០២៦
⌚ Time: ១:០០ PM – ៩:៣០ PM
🎟️ ចូលរួមដោយសេរី

---------------------------------------------------------------------------------------------------

Indigenous Musical Theater Performance

Directed by the talented Mr. Yon Mondet, the renowned Brao indigenous artist famously known as "La Vang Vang."

This performance is a journey into the heart of the "Water, Land, and Forest"—the lifeblood of indigenous culture. Experience a heritage where every movement and every sound tells a story passed down through the ages. 🎶✨

Come witness this vibrant living art and celebrate the diversity of our indigenous communities!

🤝 Co-organized by: CIWA, CIYA, CIPO, C**A, & Kuy Hai Organization.
🎬 In collaboration with: CIFF, Bophana Center, & Remade in Cambodia.
🙌 Supported by: Pulitzer Center.

📍 Venue: Royal University of Phnom Penh (RUPP)
🗓️ Date: March 28, 2026
🕒 Time: 1:00 PM – 9:30 PM
🎟️ Free Admission for All! ✅

Address

St 460
Phnom Penh
12311

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+855888885548

Website

Alerts

Be the first to know and let us send you an email when Water Land Forest: Indigenous Festival posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category