21/02/2026
នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយ កម្លាំងប៉ុស្ដិ៍ល្ងៀង កម្លាំងប៉ុស្តិ៍គរ កម្លាំប៉ុស្តិ៍រកាពប្រាំ ចុះល្បាតក៏ប្រទះឃើញ ក្មេងទំនើង ចំនួន ០២ នាក់ បានធ្វើសកម្មភាពជិះម៉ូតូបង្ហោះ នៅចំណុចផ្លូវក្រាលកៅស៊ូ ខាងលិចស្ពានស្នេហ៍ ស្ថិតនៅភូមិរកាពប្រាំ២ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំងសមត្ថកិច្ចយើងបានឃាត់នាំមកអធិការដ្ឋានដើម្បីធ្វើការអប់រំ ណែនាំ ធ្វើកិច្ចសន្យា និងឱ្យអាណាព្យាបាលមកធានានាំយកទៅលំនៅឋានវិញ រីឯវត្ថុតាងម៉ូតូត្រូវបានរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកត្បូងឃ្មុំ រយ:ពេល ៣ខែ ។