មហោស្រពសៀកអន្ដរជាតិ ទីនេះ ទីនោះ - Tini Tinou International Circus Festival

  • Home
  • Cambodia
  • Battambang
  • មហោស្រពសៀកអន្ដរជាតិ ទីនេះ ទីនោះ - Tini Tinou International Circus Festival

មហោស្រពសៀកអន្ដរជាតិ ទីនេះ ទីនោះ - Tini Tinou International Circus Festival Circus Without Borders, Right Here in Cambodia Welcome to the Official Page of the Tini Tinou International Circus Festival!

Tini Tinou, meaning "here and here" in Khmer, is a spectacular biennial event celebrating the art of circus in Cambodia. Since its debut in 2004, this vibrant festival has welcomed over 800 circus artists from around the globe, creating unforgettable moments of artistic exchange and entertainment while delighting audiences both local and international. Organized by Phare Ponleu Selpak, the festiva

l brings together world-class circus artists to engage with audiences, fostering cultural exchange, artistic innovation, and collaboration. Set in the historic city of Battambang, the Tini Tinou International Circus Festival aspires to:
🎪 Establish circus as a recognized and valued component of Cambodia’s cultural heritage.
🌏 Serve as a platform for Southeast Asian troupes to connect with the global circus community.
🤝 Facilitate networking, collaboration, and capacity building among circus artists.
📈 Contribute to the cultural and economic development of Battambang as a thriving arts hub. The festival offers an array of activities, including nightly performances in unique venues, interactive workshops, artist talks, vibrant street parades, pop-up shows across the city, and a grand finale concert. These events highlight the extraordinary creativity and talent of circus performers from Cambodia and beyond.

🎪 Throwback to 2022 — Frigo Collectif Brought Circus Energy from France! ✨កាលពីឆ្នាំ ២០២២ យើងពិតជារីករាយខ្លាំងណាស់ដែលបាន...
05/07/2025

🎪 Throwback to 2022 — Frigo Collectif Brought Circus Energy from France! ✨

កាលពីឆ្នាំ ២០២២ យើងពិតជារីករាយខ្លាំងណាស់ដែលបានស្វាគមន៍វត្តមានក្រុម Frigo Collectif ដែលជាក្រុមសិល្បករវ័យក្មេងដ៏ប៉ិនប្រសប់ពីសាលាសៀក Ésacto’Lido នៃប្រទេសបារាំង មកកាន់មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ!

ពួកគេបាននាំមកនូវថាមពលដ៏ស្រស់បំព្រង និងគំនិតច្នៃប្រឌិតប្លែកៗមកកាន់ឆាកមហោស្រព តាមរយៈសិល្បករសំដែងដែលមានជាតិសាសន៍ផ្សេងៗគ្នា និងមានជំនាញសៀកចម្រុះផងដែរ។ ការសំដែងរបស់ពួកគេដែលមានចំណងជើងថា Bourask បានបង្ហាញឱ្យទស្សនិកជនបានឃើញទម្រង់សៀកបែបសហសម័យជំនាន់ថ្មី ដែលពោរពេញដោយភាពក្លាហាន ការបញ្ចេញមតិប្រកបដោយសិល្បៈ និងកាយវិការដ៏រស់រវើក។

📸 អូសរូបភាពអនុស្សាវរីយ៍ទាំងនេះ ហើយប្រាប់យើងផងថាតើអ្នកបានទស្សនាការសំដែងដ៏ពិសេសនេះដែរឬទេ!



In 2022, we were thrilled to welcome Frigo Collectif, a vibrant group of young artists from the Ésacto’Lido circus school in France, to the Tini Tinou International Circus Festival!

With performers from different nationalities and diverse circus disciplines, they brought fresh energy and creativity to the festival stage. Their show, Bourask, gave audiences a glimpse of the next generation of contemporary circus — bold, expressive, and full of movement.

📸 Swipe through the throwback photos and let us know if you caught their performance!

Throwback to 2022 — When Our Vibrant Circus Festival Returned to Battambang’s Streets! 🎪✨[English Below]បន្ទាប់ពីការផ្អា...
22/06/2025

Throwback to 2022 — When Our Vibrant Circus Festival Returned to Battambang’s Streets! 🎪✨[English Below]

បន្ទាប់ពីការផ្អាកយ៉ាងយូរក្នុងអំឡុងពេលជំងឺរាតត្បាតជាសកល ឆ្នាំ ២០២២ គឺជាឆ្នាំនៃការត្រឡប់មកវិញដ៏អស្ចារ្យ។ហ្វារពន្លឺសិល្បៈបានចាប់ផ្តើមបន្តសកម្មភាព មហោស្រពសិល្បៈឡើងវិញ ហើយអ្វីដែលទាក់ទាញចិត្តបំផុតនោះ គឺការត្រឡប់របស់មហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ!

រយៈពេលប្រាំមួយថ្ងៃនៃមហោស្រព ក្រុងបាត់ដំបងបានប្រែក្លាយជាទីក្រុងដែលមានភាពរស់រវើក​ រាប់ចាប់តាំងពីបរិវេណសាលាហ្វាររបស់យើង និងដងផ្លូវនានាទូទាំងទីក្រុង បានបំពេញទៅដោយ ភាពភ្ញាក់ផ្អើលជាមួយនឹងការសម្ដែងសៀកដ៏អស្ចារ្យ ពីសិល្បករក្នុងស្រុក និងអន្តរជាតិ ដែលទិដ្ឋភាពនាពេលនោះពោរពេញទៅដោយស្មារតីសហគមន៍ សំណើច និងភាពសប្បាយរីករាយដ៏បរិសុទ្ធ។គួរបញ្ជាក់ផងដែរនេះគឺជាមហោស្រពដំបូងរបស់យើងបន្ទាប់ពីការអាក់ខានក្នុងការប្រារព្ធរយៈពេល៦ឆ្នាំចាប់តាំងពីឆ្នាំ ២០១៦ ហើយវាបានក្លាយជារដូវកាលមួយក្នុងចំណោមរដូវកាលទាំងអស់របស់មហោស្រព ដែលទទួលបានជោគជ័យខ្លាំង និងគួរឱ្យចងចាំបំផុតមួយផងដែរ។

តើនាពេលនោះ អ្នកបានចូលរួមដែររឺទេនៅពេលដែលភាពអស្ចារ្យសិល្បសៀកត្រឡប់មកវិញសារជាថ្មី?
📸 តោះមកអូសមើលរូបភាពអនុស្សាវរីយ៍នាពេលនោះជាមួយយើង ហើយកុំភ្លេចចែករំលែកការចងចាំដ៏ល្អរបស់អ្នកអំពីមហោស្រពទីនេះទីនោះ អោយយើងបានដឹងនៅក្នុងមតិយោបល់ផងណ៎ា! 👇

After a long pause during the pandemic, 2022 marked a powerful comeback. Phare Ponleu Selpak resumed its arts festivals, and nothing captured that excitement more than the return of the Tini Tinou International Circus Festival!

For six vibrant days, Battambang came alive. The Phare campus and streets across the city buzzed with unforgettable circus acts by both local and international artists, filled with community spirit, laughter, and pure joy. It was our first festival after 6 years break since 2016, and it quickly became one of the most successful and memorable editions yet.

Were you there when the magic returned?
📸 Swipe through these throwback moments and share your favorite Tini Tinou memory in the comments! 👇

Looking Back at NTCPA — Young Performers from Taiwan Shined at Tini Tinou 2024!​ [English Below]ធ្វើដំណើរមកពីកោះតៃវ៉ាន់ ...
06/06/2025

Looking Back at NTCPA — Young Performers from Taiwan Shined at Tini Tinou 2024!​ [English Below]

ធ្វើដំណើរមកពីកោះតៃវ៉ាន់ សិល្បករវ័យក្មេងពី National Taiwan College of Performing Arts (NTCPA)​​បានធ្វើឱ្យយើងភ្ញាក់ផ្អើលជាមួយនឹងការសម្តែងដែលមានថាមពល និងពោរពេញដោយភាពច្នៃប្រឌិតរបស់ពួកគេ នៅក្នុងអំឡុងមហោស្រពសៀកអន្តរជាតិ ទីនេះទីនោះ ឆ្នាំ ២០២៤។

បើទោះបីជាពួកគេនៅត្រឹមជាសិស្ស ប៉ុន្តែភាពច្នៃប្រឌិត សម្ថតភាពសម្ដែងគួរអោយទាកទាញ និងចំណង់ចំណូលចិត្តរបស់ពួកគេគឺគ្មានអ្វីក្រៅពីពាក្យថាអស្ចារ្យ។ ច្បាស់​ណាស់ថា​ពួកគេ​នឹងក្លាយជា​សិល្បករជំនាន់ក្រោយនៃសិល្បៈ​សម្តែង​របស់​តៃវ៉ាន់​។
តើអ្នកបានចូលរួមទស្សនាការសម្តែងរបស់ពួកគេទេ? កុំភ្លេចប្រាប់ពួកយើងពីពេលវេលាដែលអ្នកចូលចិត្តនៅក្នុងcommentផងណ៎ា 🤩👇



Coming from Taiwan, these young artists from National Taiwan College of Performing Arts (NTCPA)​​ amazed us with their powerful and creative performances during the 2024 Tini Tinou International Circus Festival.

They may still be students, but their creativity, stage presence, and passion were nothing short of amazing. They’re clearly the next generation of Taiwan’s performing arts!
Did you get to see their performance? Let us know your favorite moment in the comments! 🤩👇

🎪 Flashback to the vibrant streets of Battambang during the 2016 Tini Tinou International Circus Festival! [English Belo...
22/05/2025

🎪 Flashback to the vibrant streets of Battambang during the 2016 Tini Tinou International Circus Festival! [English Below]

🎪 ត្រឡប់ទៅកាន់ពេលវេលា ដែលដងផ្លូវនានាក្នុងក្រុងបាត់ដំបងពោរពេញទៅដោយភាពអ៊ូអរ ក្នុងកំឡុងពេលមហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ ឆ្នាំ ២០១៦!

តើ​អ្នក​ជឿដែររឺទេ​ថារូបភាពទាំងនេះត្រូវបានថតកាលពី​​៩ឆ្នាំមុន​? ពេលវេលាបានកន្លងផុតទៅយ៉ាងលឿន ប៉ុន្តែថាមពល ភាពរីករាយ និងភាពអស្ចារ្យនៃមហោស្រព នៅតែមានភាពស្រស់បំព្រងជាដរាប។ ក្រឡេកមើលទៅក្រោយវិញ វាពិតជាអស្ចារ្យ នៅពេលដែលឃើញពីការរីកចម្រើននៃមហោស្រព ប៉ុន្តែរឿងមួយដែលមិនប្រែប្រួលគឺ ការបេ្តជ្ញាចិត្តរបស់ពួកយើងក្នុងការនាំយកបទពិសោធន៍សៀកដ៏គួរអោយរំភើប និងមិនអាចបំភ្លេចបានមកកាន់ទីក្រុងរបស់យើង។ យើងពិតជាមានមោទនភាពក្នុងការបន្តចែករំលែកស្មារតីនៃសិល្បៈសៀក ពីសំណាក់សិល្បករដ៏ទេពកោសល្យ រហូតដល់ក្បួនដង្ហែរសៀកដ៏រស់រវើក ជាមួយប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចរណ៍ នៅទីនេះផ្ទាល់គឺចំបេះដូងនៃក្រុងបាត់ដំបងតែម្តង! ❤️🎉

Can you believe it’s been 9 years since these photos were taken? Time flies, but the energy, joy, and magic of the festival still feel as fresh as ever. Looking back, it’s amazing to see how much the festival has grown, but one thing remains the same: our commitment to bringing unforgettable circus experiences to our city. From incredible performers to lively parades, we’re proud to keep sharing the circus spirit with locals and visitors, right here in the heart of Battambang! ❤️🎉

Tsubasa Watanabe’s Incredible Diabolo at Tini Tinou! 🌟លោក Tsubasa មកពីប្រទេសជប៉ុន បានពញ្ញាក់អារម្មណ៍ទស្សនិកជនជាមួយនឹងក្ប...
16/04/2025

Tsubasa Watanabe’s Incredible Diabolo at Tini Tinou! 🌟

លោក Tsubasa មកពីប្រទេសជប៉ុន បានពញ្ញាក់អារម្មណ៍ទស្សនិកជនជាមួយនឹងក្បាច់សៀក ដាយ៉ាប៉ូឡូ យ៉ាងស្ទាត់ជំនាញ និងក្បាច់រាំដ៏រស់រវើករបស់គាត់។ ការសម្ដែងទោលរបស់គាត់ "CONTOUR" គឺបានបង្ហាញទៅដោយភាពបុិនប្រសព្វ និងភាពច្នៃប្រឌិត ដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើល និងទទួលបានការបំផុសគំនិត!
តើអ្នកនៅចាំទិដ្ឋភាពដ៏អស្ចារ្យពីការសម្តែងរបស់គាត់ទេ? ចុចកាត់​មើលរូបភាពខាងក្រោមនេះ ដើម្បី​រំលឹក​ពេលវេលាល្អៗនាពេលនោះហើយ​ប្រាប់​កុំភ្លេចចែករំលែកពេលវេលាល្អៗដែលអ្នកចង់ចាំនៅក្នុងcomment!!⬇️👇



Hailing from Japan, Tsubasa wowed the crowd with his flawless diabolo tricks and graceful dance moves. His solo show “CONTOUR” was full of passion and creativity, leaving everyone amazed and inspired!
Can you still feel the energy from his performance? Swipe through to relive the moment, and tell us your favorite part in the comments! ⬇️👇

Walking on Air: Oliver’s Highwire Stunt Over Sangkae River! 🌉🎪ពួកយើងជឿជាក់ថាអ្នកប្រាកដជានៅចាំទិដ្ឋភាពដ៏អស្ចារ្យមួយនេះ ដែ...
10/04/2025

Walking on Air: Oliver’s Highwire Stunt Over Sangkae River! 🌉🎪

ពួកយើងជឿជាក់ថាអ្នកប្រាកដជានៅចាំទិដ្ឋភាពដ៏អស្ចារ្យមួយនេះ ដែលលោក Oliver Zimmermann​ មកប្រទេសអាល្លឺម៉ង់ បានធ្វើការដើរនៅលើខ្សែកាបក្នុងលំហរអាកាសឆ្លងកាត់ស្ទឹងសង្កែ មានរយៈកម្ពស់ ១២ ម៉ែត្រពីដីនឹងមានប្រវែងដើរជាង​ ២០០ ម៉ែត្រ។ការសម្តែងនេះបានបង្ហាញពីការទប់លំនឹងខ្លួនយ៉ាងបុិនប្រសព្វរបស់លោក Oliver រួមជាមួយការផ្តោតអារម្មណ៍ និងការប្តេជ្ញាចិត្តដោយពុំមានភាពភ័យខ្លាច។

នេះគឺជាការសម្ដែងដើរនៅលើខ្សែកាបឆ្លងកាត់ស្ទឹងសង្កែ​ដំបូង​គេ​បង្អស់ក្នុង​ក្រុង​បាត់ដំបង ដែលបានធ្វើ​ឱ្យ​អ្នក​ទស្សនា​ ក៏ដូចជាប្រជាជនក្នុងតំបន់ ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ព្រមទាំងអ្នកចូលរួមមហោស្រពមានភាពភ្ញាក់ផ្អើល​ជាមួយក្ដីរំភើបញាប់ញ័រក្នុងការទស្សនាដោយមិនព្រិចភ្នែក។

តើ​នាពេលនោះ អ្នកបានចូលរួមទស្សនាការសម្តែងដ៏គួរអោយចង់ចាំនេះផ្ទាល់ដែររឺទេ? ​ចុចមើលរូបភាពខាងក្រោយនេះដើម្បីរំលឹកពីទិដ្ឋភាពដ៏អស្ចារ្យនាពេលនោះ ហើយកុំភ្លេចប្រាប់ពួកយើងពេលវេលាល្អៗដែលអ្នកចង់ចាំក្នុងcommentsផងណ៎ា! ⬇️👇



Who could forget that heart-stopping moment when Oliver Zimmermann from Germany took to the skies above Battambang? Suspended 12 meters above the Sangkae River, he crossed a 200-meter wire, relying on his incredible balance, focus, and fearless determination.

It was the first highwire act crossing the Sangkae River of its kind in Battambang — and it left everyone watching in awe! Locals, tourists, and festival-goers held their breath with every step.

Were you there to witness this unforgettable feat? Swipe through to relive the magic and share your favorite moment in the comments! ⬇️👇

From Taiwan to Tini Tinou—FOCA’s Show Was Pure Joy! ✨[English  Below]នេះជាលើកទីបីហើយដែល Formosa Circus Art (FOCA) មកពីតៃ...
01/04/2025

From Taiwan to Tini Tinou—FOCA’s Show Was Pure Joy! ✨[English Below]

នេះជាលើកទីបីហើយដែល Formosa Circus Art (FOCA) មកពីតៃវ៉ាន់បានធ្វើឱ្យពួកយើងភ្ញាក់ផ្អើលជាមួយនឹងការបញ្ចូលគ្នារវាងសៀក ល្ខោន និងក្តីនឹករលឹករបស់ពួកគេ! Our Perfect Youthគឺជាការសម្ដែងដែលបាននាំយកទស្សនិកជនទៅកាន់កោះតៃវ៉ាន់ក្នុងទសវត្សរ៍ឆ្នាំ 1980 ដែលល្បែងកំសាន្ដ និងការចងចាំពីកុមារភាព ត្រូវបានបង្ហាញតាមរយៈក្បាច់កាយសម្ព័ន្ធដ៏ជក់ចិត្ត និងសាច់រឿងគួរអោយអស់សំណើច។ 🎭 💫

FOCA មិនដែលខកខានក្នុងការ នាំយកនូវអ្វីដែលថ្មី រំភើបរីករាយ​ និងភាពភ្ញាក់ផ្អើលមកកាន់ មហោស្រព ទីនេះទីនោះ ទេ ហើយយើងពិតជាសង្ឃឹមថានឹងស្វាគមន៍ពួកគេជាថ្មីម្តងទៀតនាពេលអនាគត! តោះមករំលឹកនូវអនុស្សាវរីយនាពេលនោះជាយើង ចុចមើលរូបថតខាងក្រោមនេះ ហើយចែករំលែកពេលវេលាដែលអ្នកចងចាំនៅក្នុងcomment ⬇️



For the third time, Formosa Circus Art (FOCA) from Taiwan wowed us with their unique blend of circus, theater, and nostalgia! Our Perfect Youth transported the audience to 1980s Taiwan, where childhood games and memories came to life through mesmerizing acrobatics and playful storytelling. 🎭💫

FOCA never fails to impress, always bringing something fresh and exciting to Tini Tinou! We truly hope to welcome them back in the future! Until then, let’s relive the memories—swipe through the photos and share your favorite moment in the comments! ⬇️

Throwback to a buzzing adventure at Tini Tinou! 🐝✨ [English Below]ធ្វើដំណើរមកតាំងពីប្រទេសអូស្ត្រាលី ក្រុមសិល្បៈករសៀក ARC...
14/03/2025

Throwback to a buzzing adventure at Tini Tinou! 🐝✨ [English Below]

ធ្វើដំណើរមកតាំងពីប្រទេសអូស្ត្រាលី ក្រុមសិល្បៈករសៀក ARC Circus Company បានធ្វើឱ្យទស្សនិកជនសើចសប្បាយ និងទទួលបានភាពរីករាយជាមួយនឹងការសម្ដែងដ៏គួរឱ្យស្រឡាញ់នឹងអស់សំណើចរបស់ពួកគេតាមរយៈរឿង A Bee​ Story។ នាពេលនោះតង់សម្ដែងរបស់ហ្វារ មានការចូលរួមទស្សនាយ៉ាងច្រើន ពីសំណាក់ក្រុមគ្រួសារដែលមានកូនតូចៗ ព្រមទាំងទស្សនិកជនដែលចូលចិត្តការសម្ដែងសៀក ដែលពួកគាត់ចង់ដឹងពីដំណើរផ្សងព្រេងរបស់ ស្ដេចឃ្មុំ និង ហ្វូងឃ្មុំ ក្នុងការសាងសង់សំបុករបស់ពួកគេឡើងវិញជាមួយនឹងការបង្ហាញក្បាច់កាយសម្ព័ន្ធ ក្បាច់រាំ និងការលេងតន្ត្រីផ្ទាល់ដ៏រស់រវើក។ 🎶🤹

តើ​អ្នក​បាន​ទស្សនា ការ​សម្ដែង​រឿងសត្វ​ឃ្មុំ​មួយនេះទេ​? 🍯✨ តោះមកចុចមើលរូបភាពសប្បាយរីករាយនាពេលនោះទាំងអស់គ្នា ហើយកុំភ្លេចប្រាប់យើងពីទិដ្ឋភាពល្អៗដែលអ្នកចងចាំនៅក្នុងcomment ផងណ៎ា!!

អូរមួយវិញទៀតcomment “ 🐝” ប្រសិនបើបានទស្សនាការសម្ដែងមួយនេះ⬇️



All the way from Australia, ARC Circus Company had the audience laughing and cheering with their heartwarming and hilarious show, A Bee Story! Families and circus lovers filled the Phare Big Top, watching Queen Bee and Worker Bee rebuild their hive with impressive acrobatics, dance, and live music. 🎶🤹

Did you catch this bee-autiful performance? 🍯✨ Swipe through to relive the fun, and let us know your favorite moment in the comments!

🐝 Drop a 🐝 if you were there! ⬇️

🌾 The Phok Phala Dance – A Cultural performance at Tini Tinou 🌾 [English Below]តើលោកអ្នកបានទស្សនា របាំភោគផល ដ៏គួរអោយទាក់...
26/02/2025

🌾 The Phok Phala Dance – A Cultural performance at Tini Tinou 🌾 [English Below]

តើលោកអ្នកបានទស្សនា របាំភោគផល ដ៏គួរអោយទាក់ទាញនៅក្នុងកំឡុងពេលមហោស្រព ទីនេះទីនោះដែររឺទេ? ✨ ជាការសំដែងដោយសិស្សដែលមានទេពកោសល្យ នៃហ្វាររបស់យើង របាំនេះបានឆ្លុះបញ្ចាំងយ៉ាងប្រពៃ ពីទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចកម្ពុជា ព្រមទាំងបង្ហាញពីរបៀបរស់នៅរបស់ពួកគេនៅឆាកសម្ដែងផងដែរ។

របាំនេះច្នៃបង្កើតឡើងដោយផ្អែកលើប្រពៃណីជនជាតិដើមភាគតិចរ ស់នៅក្នុងខេត្តមណ្ឌលគិរី និងរតនគិរី ពោលគឺទំនៀមធ្វើកសិកម្មតាមបែបកាប់ឆ្ការព្រៃរួចដុត(កសិកម្មពនេចរ)។ ប្រពៃណីនេះតែងឃើញប្រតិបត្តិក្នុងចំណោមជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ។

របាំនេះបង្ហាញពីការដាំស្រូវចម្ការគឺបុកដាំដោយប្រើឈើ"ចឹង"និង ការប្រមូលផលស្រូវដោយបូតនឹងដៃ។ហេីយភ្លេងកំដររបាំនេះគឺ "គង"។



Did you catch the captivating Phok Phala Dance at Tini Tinou? ✨ Performed by our talented Phare students, this dance beautifully honored the traditions of Cambodia’s indigenous communities, bringing their way of life to the stage.

This dance is based on the indigenous traditions of Mondulkiri and Ratanakiri provinces, namely, the slash-and-burn farming tradition (shifting cultivation). This tradition is often practiced among ethnic groups living in mountainous areas.

🌱 This dance depicts the planting of rice fields using a wooden "choeng" and the harvesting of rice by hand. The music accompanying this dance is "kong."

📸 Photo credit: Phunie

Who caught this jaw-dropping performance at Tini Tinou? 🤩🔥 [English Below] ក្រុមសិល្បករសៀក FORCE មកពីប្រទេសកូរ៉េខាងត្បូង...
20/02/2025

Who caught this jaw-dropping performance at Tini Tinou? 🤩🔥 [English Below]

ក្រុមសិល្បករសៀក FORCE មកពីប្រទេសកូរ៉េខាងត្បូង បានធ្វើអោយទស្សនិកជនគ្រប់គ្នា រំភើបជាមួយនឹងការសម្ដែងក្បាច់សៀកដ៏គួរអោយភ្ញាក់ផ្អើល !! ទស្សនិកជនមានការ​ជក់​ចិត្តទៅ​នឹង​ការ​សម្តែង​តាំង​ពី​ដើម​ដល់​ចប់ ដោយក្តីរំភើបញាប់ញ័រ ។ អ្វីដែលកាន់តែពិសេសទៀតនោះ ការសម្ដែងមួយនេះជាការសម្ដែងឥតគិតថ្លៃ សម្រាប់ទស្សនិកជនទាំងអស់រីករាយក្នុងការទស្សនា!

ការសម្តែងរឿង SUZIK​ របស់ពួកគេនេះ គឺនិយាយអំពីការសហការគ្នាជាក្រុម។ សិល្បករ​បាន​បង្ហាញ​ពី​សិល្បៈ​នៃ​ការ​ឡើងសសរសម្ដែង ​ការទប់លំនឹង និង​ការ​ធ្វើ​ចលនាបត់បែនដែលមិនគួរអោយជឿ។

📸 តោះមកអូសមើលរូបភាពនាពេលនោះ! តើ​ការសម្ដែងនៅក្នុងមហោស្រព ទីនេះទីនោះ ២០២៤ មួយណាដែលអ្នកចូលចិត្តជាងគេ? ប្រាប់ពួកយើងនៅក្នុងខមិនផងណ៎ា! ⬇️



FORCE from​ South Korea amazed everyone with their gravity-defying stunts! The audience was glued to the performance from start to finish, holding their breath and cheering. And guess what? It was free for all to enjoy!

Their performance, SUZIK, was all about teamwork. The artists showed off the art of climbing, balancing, and moving in ways that seemed impossible.

📸 Swipe through to revisit the moment! What was your favorite peformance at Tini Tinou 2024? Tell us in the comments! ⬇️

Did you see the graceful Ploy Souy Dance at Tini Tinou? 💃 [English Below] តើអ្នកបានទស្សនារបាំ ព្លយសួយ ដ៏ល្វតល្វន់ នៅក្នុ...
13/02/2025

Did you see the graceful Ploy Souy Dance at Tini Tinou? 💃 [English Below]

តើអ្នកបានទស្សនារបាំ ព្លយសួយ ដ៏ល្វតល្វន់ នៅក្នុងមហោស្រពសៀកអន្ដរជាតិ ទីនេះទីនោះដែររឺទេ? 💃 ការសម្ដែងមួយនេះគឺជាទិដ្ឋភាពដ៏ភ្ញាក់ផ្អើលមួយ ដែលសម្តែងដោយសិស្សហ្វារដ៏មានទេពកោសល្យរបស់យើង។ ឈ្វេង​យល់​បន្ថែមនៅខាងក្រោម អំពី​សាច់រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​របស់​របាំ​ប្រពៃណី​ខ្មែរ​មួយនេះ។

កាលពីយូរលង់ណាស់មកហើយ មានព្រានព្រៃម្នាក់បានទៅបរបាញ់សត្វនៅក្នុងព្រៃ។ អំឡុងពេលបរបាញ់គាត់បានប្រទះឃើញ សត្វមួយហ្វូងចុះទៅ ផឹកទឹកពីអង្កត់ឈើ។ នៅក្នុងហ្វូងសត្វទាំងនោះមានដូចជា សត្វក្ងោកសត្វប្រើស និង សត្វផ្សេងទៀត។ នៅពេលដែលសត្វនោះ បានផឹកទឹកហើយ ពួកវាក៏ស្រវឹងស្រែកច្រៀងរាំលេង យ៉ាងសប្បាយទ្រហឹង អឺងកងពាសពេញព្រៃ។ ក្រោយពេលបានឃើញពពួកសត្វច្រៀងលេងសប្បាយបែបនោះ ព្រានព្រៃក៏ចង់សាកផឹកទឹកនោះដែរ ហើយគាត់ក៏ស្រវឹងច្រៀងរាំសប្បាយដែរ។ លុះដល់ ពេលដែលគាត់ត្រឡប់មកដល់ភូមិវិញ គាត់ក៏បានបង្កើតរបាំមួយហៅថា របាំព្លយសួយ ដែលបានចម្លងក្បាច់ដែលខ្លួនបានឃើញពីហ្វូងសត្វដែលបានច្រៀងរាំយ៉ាងល្អត្រកាល។នៅក្នុងរបាំផ្លយសួយក៏មានមនុស្សដើរតួរជាសត្វ ក្ងោកដែលជាសត្វមួយក្នុងចំណោមហ្វូងសត្វ និង បុរសកាន់ផ្លយ ដែលជាឧបករណ៏ផ្លុំមួយមានសម្លេងស្រដៀងនឹង សម្រែកសត្វ។



Performed by our talented Phare students, it was truly a stunning moment! Discover the fascinating story behind this Khmer traditional dance below.

🌿 Once upon a time, a hunter went to the forest to hunt and saw a herd of animals drinking water from a tree stump. The animals, including peacocks and deer, were drunk and dancing happily. The hunter wanted to taste the water and became drunk himself. He also danced and sang happily. When he returned to the village, he created a dance called "Ploy Souy" based on the animals' movements. The dance featured dancers representing peacocks, and men holding a Ploy instrument that mimics animal sounds.

📸 Photo credit: Phunie

06/02/2025

សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះផលិតកម្មបារមី ព្រមទាំងសិល្បករដ៏មានទេព្យកោសល្យ ដូចជា វណ្ណដា វ៉ាន់ថាន ស៊ូហ្សាណា នរិទ្ធ និងយូហៃ សម្រាប់ការជួយគាំទ្រយ៉ាងពេញលេញក្នុង ការធ្វើឱ្យការប្រគុំតន្ត្រីសប្បុរសធម៌របស់ហ្វារក្លាយជា ការប្រគុំតន្រ្តីដែលអស្ចារ្យសម្រាប់កម្មវីធីប្រារព្ធខួប៣០ឆ្នាំ របស់យើង។ ការរួមចំណែករបស់អ្នកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគៀងគរថវិកាដើម្បីទ្រទ្រង់បេសកកម្មរបស់ ហ្វារពន្លឺសិល្បៈ ក្នុងការជួយដល់សិស្សានុសិស្សដែលត្រូវការជំនួយ និងការបណ្តុះបណ្តាលសិល្បករជំនាន់ក្រោយតាមរយៈកម្មវិធីសិល្បៈរបស់យើង។

យើងសូមជូនពរឱ្យអ្នកកាន់តែទទួលបាននូវជោគជ័យបន្ថែមទៀត និងទន្ទឹងរង់ចាំធ្វើការជាមួយអ្នកម្តងទៀតនាពេលខាងមុខ។ អរគុណសម្រាប់ការក្លាយជាសមាជិកនៃគ្រួសារហ្វារ! 🙌

Thank you Baramey Production and Vann Da - វណ្ណដា, Vanthan - វណ្ណថាន, Suzana Reth, Norith - នរិទ្ធ, and YuuHai - យូហៃ – for your unwavering support in making Phare’s charity concert a highlight of our 30th-anniversary celebration. Your contribution played a crucial role in raising funds to sustain Phare’s mission of supporting those in need and nurturing the next generation of artists through our art programs.

We wish you even greater success ahead and look forward to working together again. Thank you for being part of the Phare family! 🙌

Address

Https://maps.app.goo.gl/rKYHrCVk67w5Ck7n8
Battambang

Alerts

Be the first to know and let us send you an email when មហោស្រពសៀកអន្ដរជាតិ ទីនេះ ទីនោះ - Tini Tinou International Circus Festival posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category